តើត្រូវបង់ ឬមិនត្រូវបង់ ប៉ុន្តែទ្រង់ស្គាល់ពុតមាយារបស់គេ ក៏មានបន្ទូលថា ហេតុអ្វីបានជាល្បងលខ្ញុំ ចូរយកប្រាក់កាក់ធំមកឲ្យខ្ញុំមើល
ម៉ាកុស 12:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏យកមក រួចទ្រង់មានបន្ទូលសួរថា រូបនេះ នឹងឈ្មោះនេះ តើជារបស់អ្នកណា គេឆ្លើយថា របស់សេសារ ព្រះគម្ពីរខ្មែរសាកល ពួកគេក៏យកមក។ ព្រះអង្គទ្រង់សួរពួកគេថា៖“តើរូប និងចំណារនេះជារបស់នរណា?”។ ពួកគេទូលឆ្លើយថា៖ “របស់សេសារ”។ Khmer Christian Bible គេក៏យកកាក់មួយឲ្យទៅព្រះអង្គ រួចព្រះអង្គសួរពួកគេថា៖ «តើរូប និងចំណារលើកាក់នេះជារបស់នរណា?» ពួកគេទូលព្រះអង្គថា៖ «ជារបស់ព្រះចៅអធិរាជ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏យកប្រាក់កាក់មួយមក រួចព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើរូបនេះ និងឈ្មោះនេះ ជារបស់អ្នកណា?» គេទូលឆ្លើយថា៖ «របស់សេសារ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះមានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ!»។ អាល់គីតាប គេក៏យកប្រាក់មួយកាក់មកឲ្យអ៊ីសា អ៊ីសាសួរគេថា៖ «តើលើកាក់នេះ មានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និងឈ្មោះស្តេអធិរាជ!»។ |
តើត្រូវបង់ ឬមិនត្រូវបង់ ប៉ុន្តែទ្រង់ស្គាល់ពុតមាយារបស់គេ ក៏មានបន្ទូលថា ហេតុអ្វីបានជាល្បងលខ្ញុំ ចូរយកប្រាក់កាក់ធំមកឲ្យខ្ញុំមើល
នោះទ្រង់តបទៅវិញថា ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះទៅព្រះវិញ គេក៏អស្ចារ្យនឹងទ្រង់។
ប៉ុន្តែ ឯឫសមាំមួនរបស់ព្រះ នោះធន់នៅវិញ ដោយបានបោះត្រាថា ព្រះអម្ចាស់ទ្រង់ស្គាល់អស់អ្នកដែលជារបស់ផងទ្រង់ ហើយថា ចូរឲ្យអស់អ្នក ដែលចេញព្រះនាមព្រះអម្ចាស់ ថយចេញពីសេចក្ដីទុច្ចរិតទៅ
អ្នកណាដែលឈ្នះ អញនឹងយកអ្នកនោះធ្វើជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃអញ រួចអ្នកនោះនឹងមិនចេញពីទីនោះទៀតឡើយ ហើយអញនឹងកត់ព្រះនាមនៃព្រះរបស់អញ នឹងឈ្មោះក្រុងរបស់ព្រះនៃអញ នៅលើអ្នកនោះ គឺជាឈ្មោះក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌មកអំពីព្រះនៃអញ ហើយនឹងកត់ឈ្មោះថ្មីរបស់អញដែរ