ឥឡូវនេះ ទូលបង្គំសូមតែសេចក្ដី១ចំពោះព្រះនាងប៉ុណ្ណោះ សូមកុំប្រកែកឡើយ ព្រះនាងឆ្លើយតបថា ចូរពោលឲ្យអស់សេចក្ដីទៅចុះ
ម៉ាកុស 10:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណនោះ យ៉ាកុប នឹងយ៉ូហាន ជាកូនសេបេដេ ក៏មកទូលទ្រង់ថា លោកគ្រូ សូមលោកសំរេចឲ្យយើងខ្ញុំ តាមសេចក្ដីសំណូមរបស់យើងខ្ញុំផង ព្រះគម្ពីរខ្មែរសាកល ពេលនោះ យ៉ាកុប និងយ៉ូហានជាកូនរបស់សេបេដេបានចូលមកជិតព្រះយេស៊ូវ ទូលថា៖ “លោកគ្រូ យើងខ្ញុំចង់សុំឲ្យលោកធ្វើសម្រាប់យើងខ្ញុំ នូវអ្វីក៏ដោយដែលយើងខ្ញុំសុំ”។ Khmer Christian Bible លោកយ៉ូហាន និងលោកយ៉ាកុប ជាកូនលោកសេបេដេបានមករកព្រះអង្គ និងទូលព្រះអង្គថា៖ «លោកគ្រូ យើងចង់ឲ្យលោកធ្វើតាមសំណូមរបស់យើង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាកុប និងយ៉ូហាន ជាកូនលោកសេបេដេ ចូលមកជិតព្រះអង្គ ទូលថា៖ «លោកគ្រូ សូមលោកគ្រូយល់ព្រមតាមសំណូមរបស់យើងខ្ញុំផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកយ៉ាកុប និងលោកយ៉ូហាន ជាកូនលោកសេបេដេ ចូលមកគាល់ព្រះយេស៊ូទូលថា៖ «ព្រះគ្រូ! សូមមេត្តាយល់ព្រមតាមពាក្យសុំរបស់យើងខ្ញុំផង»។ អាល់គីតាប បន្ទាប់មកយ៉ាកកូប និងយ៉ូហាន ជាកូនលោកសេបេដេ ចូលមកជួបអ៊ីសា ជម្រាបថា៖ «តួន! សូមមេត្ដាយល់ព្រមតាមពាក្យសុំរបស់យើងខ្ញុំផង»។ |
ឥឡូវនេះ ទូលបង្គំសូមតែសេចក្ដី១ចំពោះព្រះនាងប៉ុណ្ណោះ សូមកុំប្រកែកឡើយ ព្រះនាងឆ្លើយតបថា ចូរពោលឲ្យអស់សេចក្ដីទៅចុះ
មាតាចង់សូមការតូច១ពីបុត្រ សូមកុំប្រកែកឡើយ ស្តេចទ្រង់មានបន្ទូលតបថា សូមព្រះមាតាមានព្រះសវនីយ៍មកចុះ ដ្បិតទូលបង្គំមិនប្រកែកទេ
លុះយាងហួសពីនោះបន្តិចទៅ ទ្រង់ទតឃើញបងប្អូន២នាក់ទៀត គឺយ៉ាកុប ជាកូនសេបេដេ នឹងយ៉ូហាន ជាប្អូន ដែលនៅក្នុងទូកជាមួយនឹងសេបេដេ ជាឪពុក គេកំពុងតែជួសជុលសំណាញ់ ហើយទ្រង់មានបន្ទូលហៅអ្នកទាំង២នោះមក
ទ្រង់ក៏យកពេត្រុស យ៉ាកុប នឹងយ៉ូហានទៅជាមួយដែរ ទ្រង់ចាប់តាំងមានព្រះហឫទ័យភាំងជាខ្លាំង ហើយតប់ប្រមល់ណាស់
ទ្រង់មិនឲ្យអ្នកណាឯទៀតទៅជាមួយឡើយ លើកតែពេត្រុស យ៉ាកុប នឹងយ៉ូហាន ជាប្អូនយ៉ាកុបប៉ុណ្ណោះ
កន្លង៦ថ្ងៃមកទៀត ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប នឹងយ៉ូហាន ទៅជាមួយ នាំឡើងទៅលើភ្នំខ្ពស់ដោយឡែក ទ្រង់ក៏ផ្លាស់ប្រែនៅមុខអ្នកទាំងនោះ