លុះព្រះយេស៊ូវ ទ្រង់យាងទៅក្នុងផ្ទះរបស់ពេត្រុសហើយ នោះឃើញម្តាយក្មេកគាត់កំពុងតែដេកគ្រុន
ម៉ាកុស 1:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯម្តាយក្មេករបស់ស៊ីម៉ូន នាងកំពុងតែដេកគ្រុន គេក៏ពិតទូលទ្រង់ជា១រំពេច ពីដំណើរនាង ព្រះគម្ពីរខ្មែរសាកល រីឯម្ដាយក្មេករបស់ស៊ីម៉ូនកំពុងដេកគ្រុន គេក៏ទូលព្រះអង្គភ្លាមអំពីគាត់។ Khmer Christian Bible កាលម្ដាយក្មេកលោកស៊ីម៉ូនកំពុងតែដេកគ្រុន គេក៏ទូលព្រះអង្គភ្លាមថា គាត់ឈឺ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ម្តាយក្មេករបស់ស៊ីម៉ូន កំពុងតែដេកគ្រុននៅលើគ្រែ ហើយគេក៏ទូលព្រះអង្គភ្លាមអំពីគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ដាយក្មេករបស់លោកស៊ីម៉ូនកំពុងតែគ្រុន សម្រាន្ដនៅលើគ្រែ។ ពេលព្រះយេស៊ូយាងទៅដល់ គេទូលព្រះអង្គភ្លាមថា គាត់ឈឺ។ អាល់គីតាប ម្ដាយក្មេករបស់លោកស៊ីម៉ូនកំពុងតែគ្រុន សម្រាន្តនៅលើគ្រែ។ ពេលអ៊ីសាទៅដល់គេជម្រាបអ៊ីសាភ្លាមថាគាត់ឈឺ។ |
លុះព្រះយេស៊ូវ ទ្រង់យាងទៅក្នុងផ្ទះរបស់ពេត្រុសហើយ នោះឃើញម្តាយក្មេកគាត់កំពុងតែដេកគ្រុន
កាលបានចេញពីសាលាប្រជុំមក ក៏ដំរង់ទៅក្នុងផ្ទះស៊ីម៉ូន នឹងអនទ្រេ នាំទាំងយ៉ាកុប ហើយនឹងយ៉ូហានទៅជាមួយ
លុះទ្រង់យាងចូលទៅ ក៏ចាប់ដៃនាងលើកឡើង ស្រាប់តែគ្រុនបាត់អស់ទៅ រួចនាងខ្វល់ខ្វាយបំរើទាំងអស់គ្នា
គាត់ទទូចអង្វរទូលថា កូនស្រីទូលបង្គំជិតស្លាប់ហើយ សូមទ្រង់យាងទៅដាក់ព្រះហស្តលើវាឲ្យបានជា នោះវានឹងបានរស់វិញ
បងប្អូនស្រី២នាក់នោះ ក៏ចាត់គេឲ្យទៅឯព្រះយេស៊ូវ ទូលថា ព្រះអម្ចាស់អើយ មើល អ្នកដែលទ្រង់ស្រឡាញ់នោះគាត់ឈឺ
តើគ្មានច្បាប់នឹងនាំសិស្សស្រីម្នាក់ ជាប្រពន្ធយើងខ្ញុំ ទៅជាមួយ ដូចជាសាវកឯទៀត នឹងបងប្អូនព្រះអម្ចាស់ ហើយកេផាសដែរទេឬអី