អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សំរេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ
ភីលេម៉ូន 1:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតប្រហែលជាដោយហេតុនោះ បានជាគាត់ឃ្លាតចេញពីអ្នកទៅជាយូរបន្តិច ដើម្បីឲ្យអ្នកបានគាត់វិញ ឲ្យនៅជាប់ជាដរាបទៅ ព្រះគម្ពីរខ្មែរសាកល តាមពិត ប្រហែលនេះជាហេតុដែលគាត់បានចាកចេញពីអ្នកមួយរយៈ ដើម្បីឲ្យអ្នកបានទទួលគាត់មកវិញអស់កល្បជានិច្ច Khmer Christian Bible ប្រហែលជាដោយសារតែមូលហេតុនេះហើយ បានជាគាត់ត្រូវបែកពីអ្នកមួយរយៈ គឺដើម្បីឲ្យអ្នកទទួលគាត់វិញអស់កល្បជានិច្ច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រហែលជាដោយសារមូលហេតុនេះ បានជាគាត់ឃ្លាតចេញពីអ្នកមួយរយៈ ដើម្បីឲ្យអ្នកបានគាត់មកវិញអស់កល្បជានិច្ច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អូនេស៊ីមត្រូវតែឃ្លាតឆ្ងាយពីលោកប្អូនមួយរយៈមែន ដើម្បីឲ្យលោកប្អូនបានទទួលគាត់វិញអស់កល្បជានិច្ច អាល់គីតាប អូនេស៊ីមត្រូវតែឃ្លាតឆ្ងាយពីលោកប្អូនមួយរយៈមែន ដើម្បីឲ្យលោកប្អូនបានទទួលគាត់វិញអស់កល្បជានិច្ច |
អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សំរេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ
៙ ពិតប្រាកដជាសេចក្ដីឃោរឃៅរបស់មនុស្ស នឹងសរសើរទ្រង់ ឯសំណល់សេចក្ដីឃោរឃៅ នោះទ្រង់នឹងរួបរឹតទុកវិញ
នៅថ្ងៃនោះ ពួកអ្នកនៅតាមឆ្នេរសមុទ្រ គេនឹងពោលថា មើលចុះ ទីសង្ឃឹមដែលយើងបានរត់ទៅពឹង ឲ្យបានរួចពីស្តេចអាសស៊ើរ បានត្រឡប់ជាយ៉ាងនេះទៅវិញហ្ន៎ ឯយើង ធ្វើដូចម្តេចឲ្យយើងរួចបាន។
ដើម្បីនឹងធ្វើអស់ទាំងការដែលព្រះហស្តទ្រង់ នឹងព្រះដំរិះទ្រង់ បានគិតសំរេចជាមុន