ឯទ្រង់ បានវាយឈ្នះពួកសាសន៍អេដំមពិតមែនហើយ ព្រះទ័យទ្រង់បានដំកើងទ្រង់ឡើង ចូរអួតពីដំណើរនោះចុះ ហើយនៅឯដំណាក់ទ្រង់ទៅ តើចង់រករឿងដែលនឹងនាំឲ្យមានអន្តរាយ ឲ្យទ្រង់ត្រូវដួល ព្រមទាំងពួកយូដាផងធ្វើអី។
ពួកចៅហ្វាយ 9:52 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប៊ីម៉្មាឡិចក៏មកច្បាំងនឹងទីប៉ម ហើយចូលទៅដល់មាត់ទ្វារ ដើម្បីនឹងបង្កាត់ភ្លើងដុតចោល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ័ប៊ីម៉្មាឡិចចូលមកច្បាំងនឹងប៉មនោះ គាត់ចូលទៅជិតមាត់ទ្វារប៉ម ដើម្បីយកភ្លើងដុតបំផ្លាញចោល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប៊ីម៉ាឡេកចូលទៅវាយយកប៉មនោះ គឺគាត់ទៅជិតមាត់ទ្វារ ដើម្បីដុតបំផ្លាញចោល។ អាល់គីតាប លោកអប៊ីម៉ាឡេក ចូលទៅវាយយកប៉មនោះ គឺគាត់ទៅជិតមាត់ទ្វារដើម្បីដុតបំផ្លាញចោល។ |
ឯទ្រង់ បានវាយឈ្នះពួកសាសន៍អេដំមពិតមែនហើយ ព្រះទ័យទ្រង់បានដំកើងទ្រង់ឡើង ចូរអួតពីដំណើរនោះចុះ ហើយនៅឯដំណាក់ទ្រង់ទៅ តើចង់រករឿងដែលនឹងនាំឲ្យមានអន្តរាយ ឲ្យទ្រង់ត្រូវដួល ព្រមទាំងពួកយូដាផងធ្វើអី។
គ្រានោះ មណាហិមទ្រង់វាយក្រុងធីពសា នឹងមនុស្សទាំងអស់ដែលនៅក្នុងក្រុងនោះ ព្រមទាំងស្រុកនៅជុំវិញ ចាប់តាំងពីធើសាទៅ ពីព្រោះគេមិនបានបើកទ្វារក្រុងទទួលទ្រង់ទេ បានជាទ្រង់ប្រហារជីវិតគេ ហើយវះពោះពួកស្រីៗដែលមានទំងន់ទាំងប៉ុន្មានផង។
តែនៅក្នុងទីក្រុងនោះ មានប៉ម១មាំមួនណាស់ ឯពួកមនុស្សនៅក្រុងទាំងអស់គ្នា ទាំងប្រុសទាំងស្រី គេក៏រត់ទៅជ្រកនៅប៉មនោះ រួចបិទទ្វារនាំគ្នាឡើងទៅដល់កំពូល
ខណៈនោះ មានស្ត្រីម្នាក់យកគ្របត្បាល់កិន បោះមកលើ ត្រូវបែកក្បាលអ័ប៊ីម៉្មាឡិចទៅ