នោះអ័ប៊ីម៉្មាឡិចក៏ចែកពួកទ័ពជា៣ផ្នែក នាំចេញទៅបង្កប់ខ្លួននៅឯវាល តែកាលលោកក្រឡេកមើលទៅឃើញពួកបណ្តាជនកំពុងចេញពីទីក្រុងមកទៀត នោះក៏ក្រោកស្ទុះចូលទៅវាយគេ
អ័ប៊ីម៉្មាឡិចក៏ប្រមូលមនុស្សរបស់គាត់ ហើយចែកពួកគេជាបីក្រុម រួចចេញទៅបង្កប់ខ្លួននៅតាមទីវាល តែកាលគាត់ក្រឡេកមើលទៅឃើញមនុស្សចេញពីទីក្រុងមក គាត់ក៏ស្ទុះចូលទៅវាយប្រហារគេភ្លាម។
គាត់ក៏ប្រមូលទាហានរបស់គាត់មក ចែកគេជាបីក្រុម ហើយឲ្យទៅបង្កប់ខ្លួននៅតាមវាល។ ពេលគាត់ឃើញអ្នកក្រុងស៊ីគែមចេញពីទីក្រុងមក គាត់ក៏ស្ទុះទៅវាយប្រហារពួកគេភ្លាម។
គាត់ក៏ប្រមូលទាហានរបស់គាត់មកចែកគេជាបីក្រុម ហើយឲ្យទៅបង្កប់ខ្លួននៅតាមវាល។ ពេលគាត់ឃើញអ្នកក្រុងស៊ីគែម ចេញពីទីក្រុងមក គាត់ក៏ស្ទុះទៅវាយប្រហារពួកគេភ្លាម។
រួចទ្រង់ចែកគេជា៣កង ចាត់ឲ្យចេញទៅ ១កងនៅក្រោមអំណាចយ៉ូអាប់ មួយទៀត នៅក្រោមអំណាចអ័ប៊ីសាយ ជាប្អូនយ៉ូអាប់ កូនសេរូយ៉ា ហើយមួយទៀត នៅក្រោមអំណាចអ៊ីតតាយ ជាពួកកាថស្តេចទ្រង់មានបន្ទូលទៅគេថា យើងនឹងចេញទៅជាមួយនឹងឯងរាល់គ្នាដែរ
រួចដល់ថ្ងៃស្អែកឡើង បណ្តាជនក៏ចេញទៅត្រៀមនៅឯវាល ហើយមានគេទៅជំរាបដល់អ័ប៊ីម៉្មាឡិច
រួចលោក នឹងពួកទ័ព១ផ្នែកដែលនៅជាមួយ ក៏រត់ទៅពីខាងមុខ ឈរនៅមាត់ទ្វារក្រុង ឯពួកទ័ព២ផ្នែកឯទៀត ក៏ស្ទុះចូលទៅវាយពួកដែលនៅឯវាលនោះ
លុះដល់ថ្ងៃស្អែកឡើង សូលលោករៀបពលទ័ពជា៣កង ចូលទៅដល់ទីបោះទ័ពរបស់គេនៅវេលាយាមព្រឹក ហើយវាយសាសន៍អាំម៉ូននោះ ដរាបដល់ថ្ងៃក្តៅ ឯពួកអ្នកដែលនៅសល់ ក៏ត្រូវខ្ចាត់ខ្ចាយទៅ ដល់ម៉្លេះបានជាគ្មាន២នាក់នៅជាមួយគ្នាឡើយ។