ឯអ័ប៊ីម៉្មាឡិច លោកក៏អាស្រ័យនៅត្រង់អារូម៉ា ហើយសេប៊ុលបានបណ្តេញកាអាល នឹងបងប្អូនគេ មិនឲ្យនៅស៊ីគែមទៀតទេ
ឯអ័ប៊ីម៉្មាឡិចក៏អាស្រ័យនៅភូមិអារូម៉ា ហើយសេប៊ុលបានបណ្តេញកាអាល និងបងប្អូនរបស់គាត់ មិនឲ្យគេនៅក្រុងស៊ីគែមទៀតឡើយ។
លោកអប៊ីម៉ាឡេកទៅស្នាក់នៅភូមិអារូម៉ា ចំណែកលោកសេប៊ូលវិញ គាត់ដេញលោកកាអាល និងបងប្អូនរបស់គេ ចេញពីស៊ីគែម មិនឲ្យគេនៅក្នុងក្រុងនោះឡើយ។
លោកអប៊ីម៉ាឡេក ទៅស្នាក់នៅភូមិអារូម៉ា ចំណែកលោកសេប៊ូលវិញ គាត់ដេញលោកកាអាល និងបងប្អូនរបស់គេចេញពីស៊ីគែម មិនឲ្យគេនៅក្នុងក្រុងនោះឡើយ។
កាអាល ជាកូនអេបេឌ បញ្ចេញវាចាថា តើអ័ប៊ីម៉្មាឡិចជាអ្វី ហើយស៊ីគែមជាអ្វី ដែលយើងត្រូវកោតខ្លាចដល់វា តើវាមិនមែនជាកូនយេរូ-បាល ហើយមេទ័ពរបស់វាមិនមែនឈ្មោះសេប៊ុលទេឬអី ដូច្នេះ ចូរអ្នករាល់គ្នាកោតខ្លាចដល់ពួកហាម៉ោរជាឪពុកស៊ីគែមវិញ តើចង់កោតខ្លាចដល់អ័ប៊ីម៉្មាឡិចធ្វើអី
កាលសេប៊ុល ជាចៅហ្វាយទីក្រុង បានឮពាក្យរបស់កាអាល ជាកូនអេបេឌដូច្នោះ ក៏កើតមានសេចក្ដីកំហឹងឡើង
តែអ័ប៊ីម៉្មាឡិចប្រដេញគាត់វិញ ហើយគាត់ក៏រត់ពីមុខគេទៅ មានមនុស្សជាច្រើនបានដួល ដោយត្រូវរបួស រហូតដល់មាត់ទ្វារទីក្រុង។
រួចដល់ថ្ងៃស្អែកឡើង បណ្តាជនក៏ចេញទៅត្រៀមនៅឯវាល ហើយមានគេទៅជំរាបដល់អ័ប៊ីម៉្មាឡិច