តែដើមល្វាប្រកែកថា តើគួរឲ្យខ្ញុំលះចោលរសជាតិផ្អែម នឹងផលល្អរបស់ខ្ញុំ ទៅរញ្ជួយគ្របពីលើអស់ទាំងដើមឈើឬអី
ពួកចៅហ្វាយ 9:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកដើមឈើក៏សូមដល់ដើមទំពាំងបាយជូរថា សូមឲ្យអ្នកមកសោយរាជ្យលើយើងរាល់គ្នាទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ដើមឈើទាំងនោះពោលទៅកាន់ដើមទំពាំងបាយជូរថា "សូមអ្នកមកសោយរាជ្យលើយើងខ្ញុំទៅ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ដើមឈើទាំងឡាយពោលទៅកាន់ ដើមទំពាំងបាយជូរថា: សូមអញ្ជើញមកគ្រងរាជ្យលើយើងខ្ញុំ! អាល់គីតាប ពេលនោះ ដើមឈើទាំងឡាយពោលទៅកាន់ ដើមទំពាំងបាយជូរថា: សូមអញ្ជើញមកគ្រងរាជ្យលើយើងខ្ញុំ! |
តែដើមល្វាប្រកែកថា តើគួរឲ្យខ្ញុំលះចោលរសជាតិផ្អែម នឹងផលល្អរបស់ខ្ញុំ ទៅរញ្ជួយគ្របពីលើអស់ទាំងដើមឈើឬអី
តែដើមទំពាំងបាយជូរប្រកែកថា តើគួរឲ្យខ្ញុំលះចោលជាតិទឹកផ្លែរបស់ខ្ញុំ ដែលនាំឲ្យទាំងព្រះ នឹងមនុស្សផង បានសប្បាយឡើង ដើម្បីទៅរញ្ជួយគ្របពីលើអស់ទាំងដើមឈើឬអី