ហើយយ៉ាកុបគាត់ក៏ដើរដំណើរទៅដល់ស៊ុកូត រួចគាត់ធ្វើផ្ទះសំរាប់ខ្លួន នឹងក្រោលសំរាប់ហ្វូងសត្វ ហេតុនោះបានជាគាត់ហៅកន្លែងនោះថា ស៊ុកូត។
ពួកចៅហ្វាយ 8:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកចាប់ក្មេងជំទង់ម្នាក់ក្នុងពួកមនុស្សនៅសិកូតមកសួរ ហើយក្មេងនោះក៏កត់ឈ្មោះពួកអ្នកជាកំពូល នឹងពួកចាស់ទុំនៃក្រុងសិកូតបានចំនួន៧៧នាក់ជូនដល់លោក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកចាប់ក្មេងជំទង់ម្នាក់ពីក្រុងស៊ូកូថមកសួរចម្លើយ ហើយក្មេងនោះក៏សរសេរឈ្មោះពួកមេដឹកនាំ និងពួកចាស់ទុំនៅក្រុងស៊ូកូថ បានចំនួនចិតសិបប្រាំពីរនាក់ ជូនដល់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកចាប់ក្មេងប្រុសម្នាក់ពីក្រុងសិកូត មកសួរចម្លើយ ហើយឲ្យវាសរសេរឈ្មោះមេដឹកនាំ និងអ្នកចាស់ទុំ នៅក្រុងសិកូត ដែលមានចំនួនចិតសិបប្រាំពីរនាក់។ អាល់គីតាប ពេលនោះលោកចាប់ក្មេងប្រុសម្នាក់ពីក្រុងសិកូត មកសួរចម្លើយ ហើយឲ្យវាសរសេរឈ្មោះមេដឹកនាំ និងអ្នកចាស់ទុំ នៅក្រុងសិកូត ដែលមានចំនួនចិតសិបប្រាំពីរនាក់។ |
ហើយយ៉ាកុបគាត់ក៏ដើរដំណើរទៅដល់ស៊ុកូត រួចគាត់ធ្វើផ្ទះសំរាប់ខ្លួន នឹងក្រោលសំរាប់ហ្វូងសត្វ ហេតុនោះបានជាគាត់ហៅកន្លែងនោះថា ស៊ុកូត។
លោកក៏មកឯពួកអ្នកនៅសិកូតប្រាប់ថា មើល នេះហើយជាសេបាស នឹងសាលមូន៉ា ដែលឯងរាល់គ្នាបានមើលងាយដល់អញថា តើសេបាស នឹងសាលមូន៉ា បានលុះក្នុងកណ្តាប់ដៃអ្នកហើយឬនៅ បានជាត្រូវឲ្យយើងចែកនំបុ័ងឲ្យដល់ពួកពលរបស់អ្នក ដែលនឿយហត់ដូច្នេះ