ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 7:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ចាប់​បាន​មេ​ទាំង​២​របស់​សាសន៍​ម៉ាឌាន គឺ​អូរិប​១ សៀប​១ គេ​បាន​សំឡាប់​អូរិប​នៅ​ត្រង់​ថ្ម​របស់​អូរិប ហើយ​សៀប​នៅ​ត្រង់​ធុង​គាប​ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​សៀប ក៏​ដេញ​តាម​ពួក​ម៉ាឌាន​ទៅ​ទៀត រួច​នាំ​យក​ក្បាល​របស់​អូរិប នឹង​សៀប​នោះ​មក​ជូន​ដល់​គេឌាន នៅ​ខាង​ទន្លេ​យ័រដាន់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ចាប់​បាន​មេ​ដឹក​នាំ​ទាំង​ពីរ​របស់​សាសន៍​ម៉ាឌាន គឺ​អូរិប សៀប។ គេ​បាន​សម្លាប់​អូរិប នៅ​ត្រង់​ថ្ម​របស់​អូរិប ហើយ​គេ​សម្លាប់​សៀប នៅ​ត្រង់​ធុង​គាប​ផ្លៃ​ទំពាំង‌បាយ‌ជូរ​របស់​សៀប។ បន្ទាប់​មក គេ​ដេញ​តាម​ពួក​ម៉ាឌាន​បន្ត​ទៀត រួច​គេ​យក​ក្បាល​របស់​អូរិប និង​សៀប មក​ជូន​គេឌាន នៅ​ត្រើយ​ម្ខាង​ទន្លេ​យ័រ‌ដាន់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ចាប់​បាន​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ាឌាន​ទាំង​ពីរ​នាក់ គឺ​អូរិប និង​សៀប។ គេ​សម្លាប់​អូរិប​នៅ​ត្រង់​ថ្ម​របស់​អូរិប ហើយ​សម្លាប់​សៀប នៅ​ត្រង់​ធុង​គាប​ផ្លែ​ទំពាំង‌បាយជូរ​របស់​សៀប។ បន្ទាប់​មក ពួក​គេ​ដេញ​តាម​ជន‌ជាតិ​ម៉ាឌាន​បន្ត​ទៅ​ទៀត រួច​ហើយ​គេ​យក​ក្បាល​របស់​អូរិប និង​សៀប ពី​ត្រើយ​ម្ខាង​ទន្លេ​យ័រដាន់ មក​ជូន​លោក​គេឌាន។

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ចាប់​បាន​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ាឌាន​ទាំង​ពីរ​នាក់ គឺ​អូរិប និង​សៀប។ គេ​សម្លាប់​អូរិប​នៅ​ត្រង់​ថ្ម​របស់​អូរិប ហើយ​សម្លាប់​សៀប នៅ​ត្រង់​ធុង​គាប​ផ្លែ​ទំពាំង​បាយ​ជូរ​របស់​សៀប។ បន្ទាប់​មក ពួក​គេ​ដេញ​តាម​ជន‌ជាតិ​ម៉ាឌាន​បន្ត​ទៅ​ទៀត រួច​ហើយ​គេ​យក​ក្បាល​របស់​អូរិប និង​សៀប ពី​ត្រើយ​ម្ខាង​ទន្លេ​យ័រ‌ដាន់​មក​ជូន​លោក​គេឌាន។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 7:25
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​អ្នក​ដែល​វិនាស​ទៅ នៅ​ត្រង់​អេន-ដោរ ហើយ​បាន​ត្រឡប់​ដូច​ជា​លាមក​នៅ​ដី


ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ​ទ្រង់​នឹង​ពន្យុះ​រំពាត់​១​មក​ទាស់​នឹង​គេ បែប​ដូច​ជា​កាល​ប្រហារ​ជីវិត​សាសន៍​ម៉ាឌាន​នៅ​ត្រង់​ថ្ម​អូរិប ទ្រង់​នឹង​យារ​ដំបង​ពី​លើ​ទឹក​សមុទ្រ ដូច​យ៉ាង​របៀប​នៅ​ស្រុក​អេស៊ីព្ទ​ដែរ


ដ្បិត​ទ្រង់​បាន​បំបាក់​នឹម ដែល​សង្កត់​លើ​គេ នឹង​ដង្រែក​នៅ​ស្មា​គេ ហើយ​ដំបង​របស់​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​គេ​ផង ដូច​ជា​នៅ​គ្រា​នៃ​ពួក​សាសន៍​ម៉ាឌាន​ដែរ


ទូលបង្គំ​បាន​ឃើញ​ពួក​អ្នក​នៅ​ត្រសាល​របស់​គូសាន គេ​មាន​ទុក្ខ​លំបាក ឯ​រំភាយ​ត្រសាល​របស់​ម៉ាឌាន​ក៏​ញ័រ


គេ​ដាក់​ថ្ម​បង្គរ​ឡើង​ជា​គំនរ​យ៉ាង​ធំ​នៅ​ពី​លើ ដែល​នៅ​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​រសាយ​សេចក្ដី​ខ្ញាល់​ក្តៅ​ទៅ គឺ​ហេតុ​នោះ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ច្រក​ភ្នំ​អាគ័រ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។