មើល នេះនែបុរសដែលមិនបានយកព្រះជាទីពឹង គឺបានទុកចិត្តនឹងទ្រព្យសម្បត្តិខ្លួនដ៏មានជាបរិបូរ ហើយបានចំរើនកំឡាំង ដោយការអាក្រក់របស់ខ្លួន
ពួកចៅហ្វាយ 5:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏ឱន ក៏ដួល ក៏ដេក នៅទៀបជើងនាង គឺនៅទៀបជើងនាងដែលលោកឱនដួលចុះ ហើយនៅកន្លែងដែលលោកឱននោះ លោកក៏ដួលស្លាប់នៅទីនោះឯង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកឱន លោកដួល លោកដេក នៅទៀបជើងនាង គឺនៅទៀបជើងនាងដែលលោកឱនដួលចុះ ហើយនៅកន្លែងដែលលោកឱននោះ លោកក៏ដួលស្លាប់នៅទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស៊ីសេរ៉ាទន់ជង្គង់ដួលដេកនៅទាបជើងនាង។ គឺទន់ជង្គង់ដួលស្លាប់បាត់ទៅ។ អាល់គីតាប ស៊ីសេរ៉ាទន់ជង្គង់ដួលដេកនៅទាបជើងនាង។ គឺទន់ជង្គង់ដួលស្លាប់បាត់ទៅ។ |
មើល នេះនែបុរសដែលមិនបានយកព្រះជាទីពឹង គឺបានទុកចិត្តនឹងទ្រព្យសម្បត្តិខ្លួនដ៏មានជាបរិបូរ ហើយបានចំរើនកំឡាំង ដោយការអាក្រក់របស់ខ្លួន
ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ ហើយគេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង
ដ្បិតអ្នកណាដែលប្រព្រឹត្តដោយឥតមេត្តា នោះនឹងត្រូវទោសឥតគេមេត្តាដែរ រីឯសេចក្ដីមេត្តា នោះរមែងឈ្នះសេចក្ដីជំនុំជំរះវិញ។
នាងបានលូកដៃទៅចាប់យកចំរ៉ឹង ហើយដៃស្តាំចាប់យកញញួររបស់ពួកជាង រួចបានវាយស៊ីសេរ៉ានឹងញញួរនោះ គឺបានវាយធ្លុះក្បាលលោក នាងវាយទំលុះត្រង់តើក
ម្តាយស៊ីសេរ៉ាបានរង់មើលតាមតារាង ហើយបន្លឺវាចាតាមបង្អួចសួរថា ហេតុអ្វីបានជារទេះលោកក្រមកដូច្នេះ ហេតុអ្វីបានជាកង់រទេះលោកយឺតដល់ម៉្លេះ