ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 3:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​អេហ៊ុឌ​ក៏​លូក​ដៃ​ឆ្វេង​ទៅ​ដក​យក​កាំបិត​ពី​ចង្កេះ​ខាង​ស្តាំ ចាក់​ត្រង់​ពោះ​នៃ​ស្តេច

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ អេហ៊ុឌ​ក៏​លូក​ដៃ​ឆ្វេង​ទៅ ដក​យក​កាំបិត​ពី​ចង្កេះ​ខាង​ស្តាំ ចាក់​ត្រង់​ពោះ​ស្តេច

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រំពេច​នោះ លោក​អេហ៊ូដ​លូក​ដៃ​ឆ្វេង​ដក​កាំបិត ដែល​ចង​ផ្អោប​នៅ​ភ្លៅ​ស្ដាំ រួច​ចាក់​ត្រង់​ពោះ​ស្ដេច

សូមមើលជំពូក

អាល់គីតាប

រំពេច​នោះ លោក​អេហ៊ូដ​លូក​ដៃ​ឆ្វេង​ដក​កាំបិត ដែល​ចង​ផ្អោប​នៅ​ភ្លៅ​ស្តាំ រួច​ចាក់​ត្រង់​ពោះ​ស្តេច

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 3:21
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នឹង​ដក​ព្រួញចេញ​ពី​ខ្លួន​មក អើ មុខ​ព្រួញ​ដែល​ភ្លឺ​ផ្លេក​នឹង​ចេញ​ពី​ពោះ​គេ​មក នោះ​សេចក្ដី​តក់‌ស្លុត​នឹង​កើត​ឡើង​ដល់​គេ


គ្រា​នោះ បើ​អ្នក​ណា​នឹង​នៅ​តែ​ទាយ​ទៀត នោះ​ទាំង​ឪពុក​ម្តាយ​ដែល​បង្កើត​អ្នក​នោះ​មក នឹង​ប្រាប់​ថា ឯង​មិន​ត្រូវ​រស់​ទៀត​ទេ ពី​ព្រោះ​ឯង​ពោល​ពាក្យ​កុហក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដូច្នេះ ឪពុក​ម្តាយ​ដែល​បាន​បង្កើត​អ្នក​នោះ​មក នឹង​ចាក់​ទំលុះ​កូន ក្នុង​កាល​ដែល​ទាយ​នោះ


បាន​ជា​ពី​នេះ​ទៅ​មុខ យើង​ខ្ញុំ​មិន​ស្គាល់​អ្នក​ណា​ខាង​ឯ​សាច់​ឈាម​ទៀត​ទេ តែ​បើ​យើង​ខ្ញុំ​បាន​ស្គាល់​ព្រះ‌គ្រីស្ទ​ខាង​សាច់​ឈាម​ហើយ គង់​តែ​ឥឡូវ​នេះ​មិន​ស្គាល់​ទ្រង់​យ៉ាង​នោះ​ទៀត​ឡើយ


ឯ​អេហ៊ុឌ លោក​ធ្វើ​កាំបិត​១ មាន​មុខ​ពីរ ប្រវែង​១​ហត្ថ​សំរាប់​ខ្លួន ហើយ​សៀត​ភ្ជាប់​នៅ​ចង្កេះ​ខាង​ស្តាំ​ត្រង់​ក្រោម​អាវ


ឯ​ស្តេច​ទ្រង់​គង់​នៅ​តែ​ឯង​ក្នុង​បន្ទប់​ខាង​លើ ជា​កន្លែង​សំរាប់​លំហើយ​អង្គ លំដាប់​នោះ អេហ៊ុឌ​ក៏​ចូល​ទៅ​ជិត​ទ្រង់​ទូល​ថា ទូលបង្គំ​មាន​បន្ទូល​នៃ​ព្រះ សំរាប់​នឹង​ទូល​ដល់​ទ្រង់ ស្តេច​ក៏​ក្រោក​ចាក​ពី​ព្រះ‌ទែន​ឡើង


ឯ​ដង​កាំបិត​ក៏​មុត​កប់​ចូល​ទៅ​តាម​ផ្លែ​ធ្លុះ​ចេញ​ទៅ​ខាង​ក្រោយ រួច​ខ្លាញ់​បិទ​ភ្ជិត​ទាំង​អស់​ទៅ លោក​ឥត​បាន​ដក​កាំបិត​ចេញ​ពី​ពោះ​ស្តេច​ឡើយ


តែ​សាំយូ‌អែល​មាន​ប្រសាសន៍​ថា ដាវ​ឯង​បាន​ធ្វើ​ឲ្យ​ពួក​ស្រីៗ​ទៅ​ជា​ឥត​កូន ដូច្នេះម្តាយ​ឯង​ក៏​នឹង​ឥត​កូន​យ៉ាង​នោះ​ដែរ រួច​សាំយូ‌អែល​ក៏​កាប់​អ័កាក់​កំទេច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​គីល‌កាល​ទៅ។