ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 20:43 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ព័ទ្ធ​ពួក​បេន‌យ៉ាមីន​ជុំវិញ ព្រម​ទាំង​ដេញ​តាម​ហើយ​ជាន់​គេ នៅ​ក្រោម​ជើង​ដោយ​ងាយ រហូត​ដល់​ទល់​មុខ​នឹង​គីបៀរ​ទិស​ខាង​កើត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​អ៊ីស្រា‌អែល​ឡោម​ព័ទ្ធ​ពួក​បេនយ៉ាមីន ព្រម​ទាំង​ដេញ​តាម ហើយ​ជាន់​គេ​នឹង​ជើង ចាប់​តាំង​ពី​ណូហា​រហូត​ដល់​ទល់​មុខ​នឹង​ក្រុង​គី‌បៀរ​ទិស​ខាង​កើត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កង‌ទ័ព​អ៊ីស្រា‌អែល​ឡោម‌ព័ទ្ធ​ទ័ព​បេន‌យ៉ាមីន និង​ដេញ​សម្លាប់​ពួក​គេ រហូត​ដល់​ខាង​កើត​ក្រុង​គីបៀរ មិន​ទុក​ឱកាស​ឲ្យ​ពួក​គេ​រត់​រួច​ឡើយ។

សូមមើលជំពូក

អាល់គីតាប

កង‌ទ័ព​អ៊ីស្រ‌អែល​ឡោម​ព័ទ្ធ​ទ័ព​ពុន‌យ៉ាមីន និង​ដេញ​សម្លាប់​ពួក​គេ រហូត​ដល់​ខាង​កើត​ក្រុង​គីបៀរ មិន​ទុក​ឱកាស​ឲ្យ​ពួក​គេ​រត់​រួច​ឡើយ។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 20:43
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អ៊ីស្រាអែល​អើយ ឯង​បាន​ប្រព្រឹត្ត​អំពើ​បាប​ចាប់​តាំង​ពី​គ្រា​ក្រុង​គីបៀរ​រៀង​មក នៅ​ទី​នោះគេ​បាន​ឈរ​នឹង​នៅ នៅ​ត្រង់​គីបៀរ​នោះ ចំបាំង​ទាស់​នឹង​មនុស្ស​ទុច្ចរិត​មិន​ទាន់​មក​លើ​គេ​នៅ​ឡើយ


គេ​បាន​បង្ខូច​ចិត្ត​គេ​ទៅ​យ៉ាង​ជ្រៅ ដូច​កាល​នៅ​គ្រា​គីបៀរ ទ្រង់​នឹង​នឹក​ចាំ​ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​តប​ស្នង​ចំពោះ​បាប​គេ​ដែរ។


នោះ​មាន​ពួក​បេន‌យ៉ាមីន​១​ម៉ឺន​៨​ពាន់​នាក់​បាន​ដួល​ស្លាប់ សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន