សេចក្ដីសុចរិតរបស់មនុស្សគ្រប់លក្ខណ៍នឹងដំរង់ផ្លូវខ្លួន តែមនុស្សអាក្រក់នឹងដួលដោយសារអំពើអាក្រក់របស់ខ្លួនវិញ។
ពួកចៅហ្វាយ 20:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកអ៊ីស្រាអែលត្រឡប់បែរមកវិញ ហើយពួកបេនយ៉ាមីនក៏ភាំងស្លុត ដោយឃើញថា សេចក្ដីអន្តរាយមកដល់គេហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពួកអ៊ីស្រាអែលបកក្រោយ ហើយពួកបេនយ៉ាមីនភ័យតក់ស្លុត ដោយឃើញថា មហន្តរាយជិតមកដល់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងទ័ពអ៊ីស្រាអែលក៏បកក្រោយ ធ្វើឲ្យកងទ័ពបេនយ៉ាមីនភ័យតក់ស្លុតយ៉ាងខ្លាំង ដោយឃើញមហន្តរាយកើតឡើងចំពោះពួកគេដូច្នេះ។ អាល់គីតាប កងទ័ពអ៊ីស្រអែលក៏បកក្រោយ ធ្វើឲ្យកងទ័ពពុនយ៉ាមីនភ័យតក់ស្លុតយ៉ាងខ្លាំង ដោយឃើញមហន្តរាយកើតឡើង ចំពោះពួកគេដូច្នេះ។ |
សេចក្ដីសុចរិតរបស់មនុស្សគ្រប់លក្ខណ៍នឹងដំរង់ផ្លូវខ្លួន តែមនុស្សអាក្រក់នឹងដួលដោយសារអំពើអាក្រក់របស់ខ្លួនវិញ។
ឯសេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់នឹងជួយឲ្យខ្លួនរួច តែមនុស្សប្រទូស្តនឹងត្រូវជាប់ក្នុងការទុច្ចរិតរបស់ខ្លួនវិញ។
មានអន្ទាក់ នៅក្នុងអំពើរំលងរបស់មនុស្សអាក្រក់ តែមនុស្សសុចរិតគេច្រៀងដោយអរសប្បាយវិញ។
អស់ទាំងអំពើទុច្ចរិតរបស់មនុស្សអាក្រក់នឹងចាប់យកអ្នកនោះឯង ហើយអ្នកនោះនឹងត្រូវចងជាប់ ដោយចំណងនៃអំពើបាបរបស់ខ្លួន
ពួកមនុស្សមានបាបនៅក្រុងស៊ីយ៉ូន គេភ័យខ្លាច សេចក្ដីញាប់ញ័របានចាប់ពួកមនុស្សគគ្រក់ហើយ តើមានអ្នកណាក្នុងពួកយើងអាចនឹងនៅចំពោះភ្លើងដ៏ឆេះបន្សុសនេះបាន ក្នុងពួកយើងតើមានអ្នកណាអាចនឹងនៅចំពោះការ ដ៏ឆេះនៅអស់កល្បជានិច្ចបាន
មនុស្សនឹងស្រយុតចិត្តដោយភ័យ ហើយដោយទន្ទឹងចាំការដែលត្រូវមកលើផែនដី ដ្បិតអស់ទាំងអំណាចនៅលើមេឃ នឹងត្រូវកក្រើករំពើក
ដ្បិតកាលណាគេកំពុងតែនិយាយថា មានសេចក្ដីសុខសាន្ត មានសេចក្ដីរៀបរយហើយ នោះលោតែមានសេចក្ដីហិនវិនាសមកលើគេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺនឹងសំរាល ហើយគេចមិនរួចឡើយ
រួចកាលពួកក្រុងអៃយ បានងាកបែរមើលទៅក្រោយ ឃើញផ្សែងហុយឡើងពីទីក្រុង ទៅលើមេឃដូច្នោះ នោះគេគ្មានកំឡាំងនឹងរត់ទៅឲ្យរួច ទោះខាងនេះ ឬខាងនោះឡើយ ឯពួកអ៊ីស្រាអែលដែលកំពុងតែរត់ទៅឯទីរហោស្ថាន គេក៏វិលបែរមកទាស់នឹងពួកអ្នកដែលដេញតាមខ្លួនវិញ
តែដោយព្រោះគេជេរប្រមាថដល់ការដែលគេមិនស្គាល់ នោះគេនឹងត្រូវវិនាសបាត់ក្នុងការខូចអាក្រក់របស់គេអស់រលីង ដូចជាសត្វតិរច្ឆាន ដែលកើតមកសំរាប់តែឲ្យគេចាប់ ហើយកាប់សំឡាប់ប៉ុណ្ណោះដែរ