តែស្តេចទ្រង់មានបន្ទូលតបទៅអាប់សាឡំមថា ទេ កូនអើយ មិនត្រូវឲ្យយើងទៅទាំងអស់គ្នាទេ ក្រែងជាបន្ទុកធ្ងន់ដល់ឯងពេក អាប់សាឡំមក៏ទូលបង្ខំទ្រង់ តែទ្រង់មិនព្រមទៅទេ គឺបែរជាប្រទានពរឲ្យវិញ
ពួកចៅហ្វាយ 19:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកនោះក្រោកឡើងចង់ទៅ តែឪពុកក្មេកចេះតែបង្ខំ បានជាគាត់ដេកនៅទីនោះ១យប់ទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបុរសនោះក្រោកឡើងចង់ទៅ ឪពុកក្មេកក៏ចេះតែបង្ខំ រហូតទាល់តែគាត់ព្រមស្នាក់នៅទីនោះមួយយប់ទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសលេវីក្រោកឡើង ចង់ចេញដំណើរ ដោយឪពុកក្មេកចេះតែទទូចអង្វរពេក គាត់ក៏យល់ព្រមស្នាក់នៅមួយយប់ទៀត។ អាល់គីតាប បុរសលេវីក្រោកឡើង ចង់ចេញដំណើរ ដោយឪពុកក្មេកចេះតែទទូចអង្វរពេក គាត់ក៏យល់ព្រមស្នាក់នៅមួយយប់ទៀត។ |
តែស្តេចទ្រង់មានបន្ទូលតបទៅអាប់សាឡំមថា ទេ កូនអើយ មិនត្រូវឲ្យយើងទៅទាំងអស់គ្នាទេ ក្រែងជាបន្ទុកធ្ងន់ដល់ឯងពេក អាប់សាឡំមក៏ទូលបង្ខំទ្រង់ តែទ្រង់មិនព្រមទៅទេ គឺបែរជាប្រទានពរឲ្យវិញ
ដូច្នេះគេក៏អង្គុយស៊ីផឹកជាមួយគ្នា រួចឪពុកនាងនិយាយថា សូមឲ្យសំរេចចិត្តនៅ១យប់នេះសិន ឲ្យបានសប្បាយឡើង
ដល់ថ្ងៃទី៥ គាត់ក្រោកពីព្រលឹម រៀបធ្វើដំណើរទៅ តែឪពុកនាងឃាត់ថា ចូរនៅលំហើយចិត្តសិន ហើយបង្អង់ដល់ថ្ងៃរសៀលបន្តិច នោះគេក៏បរិភោគជាមួយគ្នា