ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 19:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដល់​ថ្ងៃ​ទី​៤ គេ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម តែ​កាល​គាត់​ចង់​ធ្វើ​ដំណើរ​ចេញ​ទៅ នោះ​ឪពុក​នាង​ឃាត់​ថា ចាំ​បរិភោគ​ចំរើន​កំឡាំង​សិន រួច​សឹម​ទៅ​ចុះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ថ្ងៃ​ទី​បួន គេ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម រួច​គាត់​ក៏​រៀប​ចំ​ចេញ​ដំណើរ តែ​ឪពុក​នាង​និយាយ​ទៅ​កូន​ប្រសា​ថា៖ «ចូរ​កូន​បរិ‌ភោគ​ចម្រើន​កម្លាំង​សិន រួច​សឹម​ចេញ​ដំណើរ​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​ទី​បួន គេ​នាំ​គ្នា​ក្រោក​តាំង​ពី​ព្រលឹម។ ពេល​បុរស​លេវី​ហៀប​នឹង​ចេញ​ដំណើរ ឪពុក​ក្មេក​និយាយ​ទៅ​កាន់​កូន​ប្រសា​ថា៖ «ចូរ​កូន​បរិភោគ​សិន​ទៅ ដើម្បី​ឲ្យ​មាន​កម្លាំង រួច​សឹម​ធ្វើ​ដំណើរ​ទៅ​ចុះ»។

សូមមើលជំពូក

អាល់គីតាប

នៅ​ថ្ងៃ​ទី​បួន គេ​នាំ​គ្នា​ក្រោក​តាំង​ពី​ព្រលឹម។ ពេល​បុរស​លេវី​ហៀប​នឹង​ចេញ​ដំណើរ ឪពុក​ក្មេក​និយាយ​ទៅ​កាន់​កូន​ប្រសា​ថា៖ «ចូរ​កូន​បរិភោគ​សិន​ទៅ ដើម្បី​ឲ្យ​មាន​កម្លាំង រួច​សឹម​ធ្វើ​ដំណើរ​ទៅ​ចុះ»។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 19:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​នឹង​យក​នំបុ័ង​បន្តិច‌បន្តួច​មក​ថ្វាយ ឲ្យ​ទ្រង់​មាន​កំឡាំង​ឡើង រួច​សឹម​យាង​ទៅ​ចុះ ដ្បិត​ទ្រង់​បាន​យាង​មក​ដល់​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ថា ចូរ​ធ្វើ​ដូច​ជា​ឯង​បាន​និយាយ​ចុះ


ដូច្នេះ ស្តេច​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​សំណប់​របស់​ព្រះ​ថា អញ្ជើញ​ទៅ​ផ្ទះ​ខ្ញុំ​លំហើយ​ខ្លួន​បន្តិច​សិន ខ្ញុំ​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក


ព្រម​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​សប្បាយ នឹង​ប្រេង សំរាប់​ឲ្យ​មុខ​គេ​បាន​រលើប​ភ្លឺ ហើយ​អាហារ​ផង សំរាប់​ចំរើន​កំឡាំង​ចិត្ត​មនុស្ស


នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ឯ​អាហារ​ខ្ញុំ គឺ​ត្រង់​ដែល​ខ្ញុំ​ធ្វើ​តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ព្រម​ទាំង​បង្ហើយ​ការ​របស់​ទ្រង់​នោះ​ឯង


ហើយ​ក្រោយ​ដែល​គាត់​បាន​បរិភោគ នោះ​ក៏​មាន​កំឡាំង​ឡើង​វិញ។


រួច​គាត់​នៅ​ជា​មួយ​បាន​៣​ថ្ងៃ ដោយ​ឪពុក​ក្មេក​បាន​ឃាត់​សិន ហើយ​ក៏​ស៊ី​ផឹក​ជា​មួយ​គ្នា ព្រម​ទាំង​ដេក​នៅ​ទី​នោះ​ផង


ដល់​ថ្ងៃ​ទី​៥ គាត់​ក្រោក​ពី​ព្រលឹម រៀប​ធ្វើ​ដំណើរ​ទៅ តែ​ឪពុក​នាង​ឃាត់​ថា ចូរ​នៅ​លំហើយ​ចិត្ត​សិន ហើយ​បង្អង់​ដល់​ថ្ងៃ​រសៀល​បន្តិច នោះ​គេ​ក៏​បរិភោគ​ជា​មួយ​គ្នា


ក៏​ឲ្យ​ផ្លែ​ល្វា​ក្រៀម​១​ផែន ហើយ​នឹង​ផ្លែ​ទំពាំង‌បាយ‌ជូរ​ក្រៀម​២​ចង្កោម​ដែរ កាល​វា​បាន​បរិភោគ​ហើយ នោះ​ក៏​មាន​កំឡាំង​ឡើង ពី​ព្រោះ​មិន​បាន​បរិភោគ ទោះ​អាហារឬ​ទឹក​អស់​៣​ថ្ងៃ​៣​យប់​មក​ហើយ