ឯសិរីល្អនៃព្រះយេហូវ៉ា ក៏ចេញពីប្រឡោះទ្វារនៃព្រះវិហារ ទៅសណ្ឋិតពីលើពួកចេរូប៊ីន
ពួកចៅហ្វាយ 19:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះព្រឹកឡើងភ្លឺច្បាស់ហើយ ប្ដីនាងក៏ក្រោកបើកទ្វារចេញទៅ ដើម្បីនឹងធ្វើដំណើរតទៅ នោះឃើញប្រពន្ធចុងបានដួលនៅមាត់ទ្វារផ្ទះ ដាក់ដៃនៅលើក្របទ្វារហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះព្រឹកឡើង ប្តីរបស់នាងក៏ក្រោកឡើង ហើយបើកទ្វារ ដើម្បីបន្ដដំណើរ នោះស្រាប់តែឃើញប្រពន្ធចុងរបស់គាត់ដួលដេកនៅមាត់ទ្វារផ្ទះ ទាំងដៃតោងក្របទ្វារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះព្រឹកឡើង ប្ដីរបស់នាងបើកទ្វារផ្ទះ ហើយចេញទៅក្រៅ ដើម្បីបន្តដំណើរទៅមុខទៀត។ គាត់ក៏ឃើញប្រពន្ធចុងរបស់គាត់ ដួលដេកនៅមាត់ច្រកចូលផ្ទះ ដោយដៃនាងទាំងពីរតោងមាត់របងផង។ អាល់គីតាប លុះព្រឹកឡើង ប្ដីរបស់នាងបើកទ្វារផ្ទះហើយចេញទៅក្រៅ ដើម្បីបន្តដំណើរទៅមុខទៀត។ គាត់ក៏ឃើញប្រពន្ធចុងរបស់គាត់ ដួលដេកនៅមាត់ច្រកចូលផ្ទះ ដោយដៃនាងទាំងពីរតោងមាត់របងផង។ |
ឯសិរីល្អនៃព្រះយេហូវ៉ា ក៏ចេញពីប្រឡោះទ្វារនៃព្រះវិហារ ទៅសណ្ឋិតពីលើពួកចេរូប៊ីន
នោះសិរីល្អនៃព្រះយេហូវ៉ាបានឡើងផុតពីចេរូប៊ីន ទៅនៅប្រឡោះទ្វារនៃព្រះវិហារវិញ ឯព្រះវិហារក៏ពេញដោយពពកនោះ ហើយទីលានមានពេញដោយរស្មីនៃសិរីល្អរបស់ព្រះយេហូវ៉ា
ដូច្នេះកាលថ្ងៃទើបនឹងភ្លឺស្រាងឡើង នាងក៏មកដួលនៅមាត់ទ្វារផ្ទះរបស់តានោះ គឺជាផ្ទះដែលប្ដីនៅ។
គាត់ហៅថា នែ ចូរក្រោកឡើង យើងទៅ តែនាងមិនឆ្លើយសោះ ដូច្នេះគាត់ក៏លើកព្រនរដាក់លើលា នាំត្រឡប់ទៅឯលំនៅខ្លួនទៅ