ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 19:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​គាត់​និយាយ​នឹង​អ្នក​បំរើ​ថា ចូរ​យើង​ស្រូត​ទៅ​ឲ្យ​ដល់​ទី​ណា​មួយ​នោះ ដើម្បី​នឹង​ដេក​នៅ ទោះ​បើ​ជា​នៅ​គីបៀរ ឬ​នៅ​រ៉ាម៉ា​ក្តី

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​គាត់​និយាយ​ទៅ​អ្នក​បម្រើ​ថា៖ «ចូរ​យើង​ស្រូត​ទៅ​ឲ្យ​ដល់​កន្លែង​ណា​មួយ ដើម្បី​សម្រាក​មួយ​យប់​នៅ​គី‌បៀរ ឬ​នៅ​រ៉ាម៉ា»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​ក៏​បន្ថែម​ទៀត​ថា៖ «យើង​ត្រូវ​តែ​ស្រូត​ដំណើរ​ឲ្យ​ដល់​ក្រុង​គីបៀរ ឬ​ភូមិ​រ៉ាម៉ា ហើយ​នៅ​ទី​នោះ​យើង​នឹង​សម្រាក​កន្លែង​ណា​មួយ​ក៏​បាន»។

សូមមើលជំពូក

អាល់គីតាប

គាត់​ក៏​បន្ថែម​ទៀត​ថា៖ «យើង​ត្រូវ​តែ​ស្រូត​ដំណើរ​ឲ្យ​ដល់​ក្រុង​គីបៀរ ឬ​ភូមិ​រ៉ាម៉ា ហើយ​នៅ​ទី​នោះ​យើង​នឹង​សម្រាក​កន្លែង​ណា​មួយ​ក៏​បាន»។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 19:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ឆ្លង​មក​ហួស​ផ្លូវ​កាត់​ភ្នំ ហើយ​បាន​ឈប់​ស្នាក់​នៅ​ត្រង់​កេបា ក្រុង​រ៉ាម៉ា​ក៏​ភ័យ‌ញ័រ ហើយ​ពួក​គីបៀរ ជា​ស្រុក​របស់​សូល បាន​រត់​អស់​ហើយ


ចូរ​ផ្លុំ​ស្នែង នៅ​ត្រង់​គីបៀរ ហើយ​ផ្លុំ​ត្រែ​នៅ​ត្រង់​រ៉ាម៉ា​ចុះ ចូរ​ធ្វើ​សូរ​ជា​គ្រឿង​សំគាល់​ឡើង​នៅ​ត្រង់​បេត-អាវេន​ថា ឱ​បេន‌យ៉ាមីន​អើយ ន៏ គេ​មក​ខាង​ក្រោយ​ឯង​ហើយ


សេឡា​១ អេលេប​១ យេប៊ូស គឺ​ជា​ក្រុង​យេរូ‌សាឡិម​១ គីបៀរ​១ នឹង​គារយ៉ាត់​១ ទាំង​អស់​មាន​១៤​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង នេះ​ហើយ​ជា​មរដក​របស់​ពួក​កូន​ចៅ​បេន‌យ៉ាមីន តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។


តែ​ចៅហ្វាយ​ឆ្លើយ​ថា យើង​មិន​ព្រម​បែរ​ចូល​ទៅ​ក្នុង​ទី​ក្រុង​របស់​សាសន៍​ដទៃ ដែល​មិន​ជា​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ឡើយ យើង​នឹង​ស្រូត​ទៅ​ឲ្យ​ដល់​គីបៀរ​វិញ


ដូច្នេះ​គេ​ដើរ​បង្ហួស​តាម​ផ្លូវ​ទៅ កាល​គេ​ជិត​នឹង​ដល់​គីបៀរ ជា​ទី​ក្រុង​របស់​ពួក​បេន‌យ៉ាមីន​ហើយ នោះ​ថ្ងៃ​លិច​ទៅ


ឯ​សូល​លោក​ក៏​ទៅ​ឯ​លំនៅ​របស់​លោក​នៅ​គីបៀរ​ដែរ មាន​ទាំង​ពួក​អ្នក​ដែល​ព្រះ​បាន​បណ្តាល​ចិត្ត​គេ ទៅ​ជា​មួយ​ផង