គេបានឆ្លងមកហួសផ្លូវកាត់ភ្នំ ហើយបានឈប់ស្នាក់នៅត្រង់កេបា ក្រុងរ៉ាម៉ាក៏ភ័យញ័រ ហើយពួកគីបៀរ ជាស្រុករបស់សូល បានរត់អស់ហើយ
ពួកចៅហ្វាយ 19:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែចៅហ្វាយឆ្លើយថា យើងមិនព្រមបែរចូលទៅក្នុងទីក្រុងរបស់សាសន៍ដទៃ ដែលមិនជាពួកកូនចៅសាសន៍អ៊ីស្រាអែលឡើយ យើងនឹងស្រូតទៅឲ្យដល់គីបៀរវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ចៅហ្វាយឆ្លើយថា៖ «យើងនឹងមិនបែរចូលទៅក្នុងទីក្រុងរបស់សាសន៍ដទៃ ដែលមិនមែនជាពួកកូនចៅសាសន៍អ៊ីស្រាអែលឡើយ គឺយើងនឹងស្រូតទៅឲ្យដល់គីបៀរវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចៅហ្វាយឆ្លើយឡើងថា៖ «ទេ! យើងមិនត្រូវចូលទៅក្រុងរបស់សាសន៍ដទៃ ដែលគ្មានជនជាតិអ៊ីស្រាអែលនោះឡើយ យើងទៅសម្រាកនៅក្រុងគីបៀរវិញ»។ អាល់គីតាប ចៅហ្វាយឆ្លើយឡើងថា៖ «ទេ! យើងមិនត្រូវចូលទៅក្រុងរបស់សាសន៍ដទៃ ដែលគ្មានជនជាតិអ៊ីស្រអែលនោះឡើយ យើងទៅសម្រាកនៅក្រុងគីបៀរវិញ»។ |
គេបានឆ្លងមកហួសផ្លូវកាត់ភ្នំ ហើយបានឈប់ស្នាក់នៅត្រង់កេបា ក្រុងរ៉ាម៉ាក៏ភ័យញ័រ ហើយពួកគីបៀរ ជាស្រុករបស់សូល បានរត់អស់ហើយ
ចូរផ្លុំស្នែង នៅត្រង់គីបៀរ ហើយផ្លុំត្រែនៅត្រង់រ៉ាម៉ាចុះ ចូរធ្វើសូរជាគ្រឿងសំគាល់ឡើងនៅត្រង់បេត-អាវេនថា ឱបេនយ៉ាមីនអើយ ន៏ គេមកខាងក្រោយឯងហើយ
គេបានបង្ខូចចិត្តគេទៅយ៉ាងជ្រៅ ដូចកាលនៅគ្រាគីបៀរ ទ្រង់នឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ ហើយនឹងតបស្នងចំពោះបាបគេដែរ។
សេឡា១ អេលេប១ យេប៊ូស គឺជាក្រុងយេរូសាឡិម១ គីបៀរ១ នឹងគារយ៉ាត់១ ទាំងអស់មាន១៤ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង នេះហើយជាមរដករបស់ពួកកូនចៅបេនយ៉ាមីន តាមគ្រួគេទាំងប៉ុន្មាន។
កាលមកជិតក្រុងយេប៊ូស នោះថ្ងៃទន្ទាបណាស់ហើយ ដូច្នេះ អ្នកបំរើគាត់បបួលថា សូមលោកអញ្ជើញបែរចូលទៅក្នុងទីក្រុងរបស់សាសន៍យេប៊ូសនេះស្នាក់នៅសិន
រួចគាត់និយាយនឹងអ្នកបំរើថា ចូរយើងស្រូតទៅឲ្យដល់ទីណាមួយនោះ ដើម្បីនឹងដេកនៅ ទោះបើជានៅគីបៀរ ឬនៅរ៉ាម៉ាក្តី
ឯសូលលោកក៏ទៅឯលំនៅរបស់លោកនៅគីបៀរដែរ មានទាំងពួកអ្នកដែលព្រះបានបណ្តាលចិត្តគេ ទៅជាមួយផង
នោះទ្រង់រើសពួកមនុស្ស ក្នុងសាសន៍អ៊ីស្រាអែល បានចំនួន៣ពាន់នាក់ ក្នុងពួកនោះ មាន២ពាន់នាក់ នៅជាមួយនឹងទ្រង់នៅត្រង់មីកម៉ាស នឹងលើភ្នំបេត-អែល ហើយ១ពាន់នាក់ទៀតនៅជាមួយនឹងយ៉ូណាថាន នៅត្រង់គីបៀរ ក្នុងស្រុកបេនយ៉ាមីន ឯបណ្តាជនដែលសល់នៅ នោះទ្រង់បានឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ