ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 18:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ពួក​៥​នាក់​នាំ​គ្នា​ចេញ​ទៅ ក៏​បាន​ទៅ​ដល់​ក្រុង​ឡាអ៊ីស នៅ​ស្រុក​នោះ គេ​ឃើញ​មាន​ពួក​មនុស្ស ដែល​នៅ​ដោយ​សុខ‌សាន្ត តាម​របៀប​សាសន៍​ស៊ីដូន គឺ​រម្យ‌ទម ហើយ​សុខ‌សាន្ត ដ្បិត​នៅ​ស្រុក​នោះ គ្មាន​អ្នក​ណា​មាន​អំណាច​នឹង​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​ខ្មាស ក្នុង​ការ​អ្វី​ឡើយ គេ​នៅ​ឆ្ងាយ​ពី​សាសន៍​ស៊ីដូន ឥត​ប្រកប​នឹង​អ្នក​ណា​មួយ​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ អ្នក​ទាំង​ប្រាំក៏​នាំ​គ្នា​ចេញ​ទៅ ហើយ​បាន​មក​ដល់​ក្រុង​ឡាអ៊ីស។ គេ​ឃើញ​មនុស្សដែល​រស់​នៅ​ទីនោះ​ដោយ​សុខ‌សាន្ត តាម​របៀប​សាសន៍​ស៊ីដូន គឺ​ស្ងប់​ស្ងៀម ឥត​បារម្ភ​អ្វី​ឡើយ។ គេ​មាន​ទ្រព្យ​សម្បត្តិ​បរិបូរ ឥត​ខ្វះ​អ្វីនៅ​លើ​ផែន​ដី​ឡើយ ប៉ុន្ដែ គេ​រស់​នៅ​ឆ្ងាយ​ពី​សាសន៍​ស៊ីដូន ហើយ​គ្មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ណា​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ទាំង​ប្រាំ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត រហូត​ដល់​ក្រុង​ឡាអ៊ីស។ នៅ​ទី​នោះ ពួក​គេ​ឃើញ​ប្រជា‌ជន​រស់​នៅ ដោយ​ឥត​បារម្ភ​អ្វី​ឡើយ គឺ​គេ​រស់​នៅ​យ៉ាង​សុខ‌សាន្ត និង​ស្ងប់​ស្ងៀម ដូច​អ្នក​ស្រុក​ស៊ីដូន។ គ្មាន​នគរ​ជិត​ខាង​ណា​មក​រក​រឿង ហើយ​ក៏​គ្មាន​នរណា​មក​ជិះ‌ជាន់​សង្កត់‌សង្កិន​ដែរ។ ប៉ុន្តែ ប្រជា‌ជន​នោះ​រស់​នៅ​ឆ្ងាយ​ពី​អ្នក​ស្រុក​ស៊ីដូន ហើយ​គ្មាន​ទំនាក់‌ទំនង​ជា​មួយ​អ្នក​ផ្សេង​ទេ។

សូមមើលជំពូក

អាល់គីតាប

អ្នក​ទាំង​ប្រាំ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត រហូត​ដល់​ក្រុង​ឡាអ៊ីស។ នៅ​ទី​នោះ​ពួក​គេ​ឃើញ​ប្រជា‌ជន​រស់​នៅ ដោយ​ឥត​បារម្ភ​អ្វី​ឡើយ គឺ​គេ​រស់​នៅ​យ៉ាង​សុខ‌សាន្ត និង​ស្ងប់​ស្ងៀម​ដូច​អ្នក​ស្រុក​ស៊ីដូន។ គ្មាន​នគរ​ជិត​ខាង​ណា​មក​រក​រឿង ហើយ​ក៏​គ្មាន​នរណា​មក​ជិះ‌ជាន់​សង្កត់‌សង្កិន​ដែរ។ ប៉ុន្តែ ប្រជា‌ជន​នោះ​រស់​នៅ​ឆ្ងាយ​ពី​អ្នក​ស្រុក​ស៊ីដូន ហើយ​គ្មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ផ្សេង​ទេ។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 18:7
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ព្រះ‌បិតា​របស់​ទ្រង់​មិន​ដែល​ធ្វើ​ឲ្យ​ទាស់​ចិត្ត​ម្តង ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ​នោះ​ឡើយ ១​ទៀត​ទ្រង់​ជា​មនុស្ស​មាន​រូប​រាង​ល្អ​ណាស់ ទ្រង់​បាន​ប្រសូត​មក​ក្រោយ​អាប់‌សា‌ឡំម


ទ្រង់​ក៏​យក​នាង​យេសិ‌បិល ជា​បុត្រី​អេត‌បាល ស្តេច​ពួក​ស៊ីដូន ធ្វើ​ជា​ភរិយា ព្រម​ទាំង​ទៅ​គោរព​ប្រតិ‌បត្តិ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌បាល​ផង ទុក​ដូច​ជា​ការ ដែល​ទ្រង់​ប្រព្រឹត្ត តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​បុត្រ​នេបាត​នោះ ជា​ការ​យ៉ាង​ស្រាល​វិញ


នៅ​ទី​នោះ គេ​ឃើញ​មាន​ស្មៅ​បរិបូរ​ល្អ ស្រុក​នោះ​ក៏​ធំ​ទូលាយ ហើយ​សុខ​ស្រួល​ផង ដ្បិត​ពួក​សាសន៍​ហាំ​បាន​នៅ​ឯ​នោះ​ពី​ដើម


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចូរ​ក្រោក​ឡើងៗ​ទៅ​ឯ​សាសន៍១​ដែល​នៅ​ជា​សុខ ហើយ​ឥត​កង្វល់​ចុះ គេ​គ្មាន​ទ្វារ គ្មាន​រនុក ជា​ពួក​អ្នក​ដែល​នៅ​តែ​គ្នា​គេ​ប៉ុណ្ណោះ


ដ្បិត​ពួក​នាម៉ឺន​មិន​មែន​ជា​សេចក្ដី​ស្ញែង​ខ្លាច​ដល់​ការ​ល្អ​ទេ គឺ​ដល់​ការ​អាក្រក់​វិញ តើ​អ្នក​ចង់​រួច​ពី​សេចក្ដី​ស្ញែង​ខ្លាច​ចំពោះ​អំណាច​នោះ​ឬ​ទេ បើ​ដូច្នេះ ចូរ​ប្រព្រឹត្ត​ល្អ​ចុះ នោះ​លោក​នឹង​ពោល​សរសើរ​ដល់​អ្នក​ហើយ


ឯ​ដែន​ស្រុក​របស់​ពួក​កូន​ចៅ​ដាន់ នោះ​ក៏​ផ្សាយ​ចេញ​ពី​ស្រុក​គេ​ទៅ ដ្បិត​គេ​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​លេសែម ហើយ​វាយ​យក​បាន​ដោយ​មុខ​ដាវ រួច​ក៏​នៅ​ក្នុង​ស្រុក​នោះ ទុក​ជា​កេរ‌អាករ​របស់​គេ គេ​ដាក់​ឈ្មោះ​ក្រុង​លេសែម​នោះ​ថា ដាន់ តាម​ឈ្មោះ​ដាន់​ជា​ឰយុកោ​គេ


ឬ​នឹង​ចៅហ្វាយ ទុក​ដូច​ជា​អ្នក​ដែល​ស្តេច​ចាត់‌ចែង​ផង ដែល​លោក​ទាំង​នោះ​សំរាប់​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​នឹង​សរសើរ​ដល់​ពួក​អ្នក ដែល​ប្រព្រឹត្ត​ល្អ​វិញ


ដែល​វា​បាន​ដំកើង​ខ្លួន ហើយ​រស់​ដោយ​ហ៊ឺ‌ហា​យ៉ាង​ណា នោះ​ត្រូវ​ឲ្យ​វា​មាន​សេចក្ដី​ទុក្ខ​លំបាក នឹង​សេចក្ដី​សោក​សង្រេង​យ៉ាង​នោះ​ដែរ ដ្បិត​វា​គិត​ក្នុង​ចិត្ត​ថា អញ​អង្គុយ​ជា​មហា‌ក្សត្រី មិន​មែន​ជា​មេម៉ាយ​ទេ ក៏​មិន​ត្រូវ​មាន​សេចក្ដី​សោក​សង្រេង​ឡើយ


ក៏​ដាក់​ឈ្មោះ​ថា ដាន់ តាម​ឈ្មោះ​ដាន់​ជា​ឰយុកោ​គេ ដែល​អ៊ីស្រាអែល​បាន​បង្កើត តែ​កាល​ពី​ដើម ក្រុង​នោះ​ឈ្មោះ​ឡាអ៊ីស​វិញ


សង្ឃ​នោះ​ឆ្លើយ​តប​ថា សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ទៅ​នោះ​ហើយ។


រួច​ពួក​ទាំង​៥​នាក់​ក៏​ត្រឡប់​ទៅ​ឯ​បង​ប្អូន​គេ ដែល​នៅ​សូរ៉ាស់ នឹង​អែស‌ថោល​វិញ បង​ប្អូន​គេ​ក៏​សួរ​ថា យ៉ាង​ម៉េច​ទៅ


ដ្បិត​អញ​បាន​ប្រាប់​លោក​ហើយ​ថា អញ​នឹង​ជំនុំ‌ជំរះ​ពួក​គ្រួ​លោក​ជា​ដរាប​ទៅ ដោយ​ព្រោះ​អំពើ​ដ៏​លាមក​ដែល​លោក​បាន​ដឹង​ពី​ពួក​កូន​លោក ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​បណ្តាសា ហើយ​លោក​មិន​បាន​ហាម​ឃាត់​ដល់​គេ​ទេ