Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 18:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 រួច​ពួក​ទាំង​៥​នាក់​ក៏​ត្រឡប់​ទៅ​ឯ​បង​ប្អូន​គេ ដែល​នៅ​សូរ៉ាស់ នឹង​អែស‌ថោល​វិញ បង​ប្អូន​គេ​ក៏​សួរ​ថា យ៉ាង​ម៉េច​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 កាល​អ្នក​ទាំង​ប្រាំ​ត្រឡប់​ទៅ​រក​បង​ប្អូន​គេ ដែល​នៅ​សូរ៉ាស់ និង​អែស​ថោល​វិញ បង​ប្អូន​គេ​ក៏​សួរ​ថា៖ «តើ​ដំណើរ​របស់​អ្នក​យ៉ាងណា​ដែរ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 អ្នក​ទាំង​ប្រាំ​ត្រឡប់​ទៅ​សូរ៉ាស់ និង​អែស‌ថោល​វិញ ហើយ​បងប្អូន​របស់​គេ​សាក​សួរ​ថា ដំណើរ​របស់​គេ​បាន​ផល​អ្វី​ខ្លះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អ្នក​ទាំង​ប្រាំ​ត្រឡប់​ទៅ​សូរ៉ាស់ និង​អែស‌ថោល​វិញ ហើយ​បង‌ប្អូន​របស់​គេ​សាក​សួរ​ថា ដំណើរ​របស់​គេ​បាន​ផល​អ្វី​ខ្លះ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 18:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ខាង​ស្រុក​ទំនាប នោះ​មាន​ក្រុង​អែស‌ថោល​១ សូរ៉ាស់​១ អាសណា​១


គ្រា​នោះ មាន​មនុស្ស​ម្នាក់​នៅ​ត្រង់​សូរ៉ាស់ ក្នុង​ពួក​គ្រួ​ដាន់ ឈ្មោះ​ម៉ាណូអា ប្រពន្ធ​ជា​ស្ត្រី​អារ គ្មាន​កូន​សោះ


ឯ​បង​ប្អូន នឹង​ពួក​គ្រួ​ឪពុក​គាត់​ទាំង​អស់ គេ​ចុះ​ទៅ​សែង​ខ្មោច​គាត់​ឡើង​មក ក៏​បញ្ចុះ​នៅ​ក្នុង​ទី​កប់​ខ្មោច​របស់​ម៉ាណូអា ជា​ឪពុក នៅ​ជា​កណ្តាល​សូហារ នឹង​អែស‌ថោល គាត់​បាន​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រាអែល​២០​ឆ្នាំ។


គ្រា​នោះ មាន​មនុស្ស​៦០០​នាក់​ពី​វង្ស​ដាន់ ដែល​នៅ​ត្រង់​សូរ៉ាស់ នឹង​អែស‌ថោល គេ​លើក​គ្នា​ចេញ​ទៅ​ទាំង​មាន​គ្រឿង​សឹក


ដូច្នេះ ពួក​កូន​ចៅ​ដាន់​ក៏​រើស​ពួក​គេ​៥​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ ពី​ក្រុង​សូរ៉ាស់ នឹង​ក្រុង​អែស‌ថោល ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក ដោយ​ពាក្យ​ថា ចូរ​ទៅ​ពិនិត្យ​មើល​ស្រុក​ទៅ គេ​ក៏​ចូល​មក​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម​ដល់​ផ្ទះ​មីកា ហើយ​ដេក​នៅ​ទី​នោះ​អស់​១​យប់


នោះ​ពួក​៥​នាក់​នាំ​គ្នា​ចេញ​ទៅ ក៏​បាន​ទៅ​ដល់​ក្រុង​ឡាអ៊ីស នៅ​ស្រុក​នោះ គេ​ឃើញ​មាន​ពួក​មនុស្ស ដែល​នៅ​ដោយ​សុខ‌សាន្ត តាម​របៀប​សាសន៍​ស៊ីដូន គឺ​រម្យ‌ទម ហើយ​សុខ‌សាន្ត ដ្បិត​នៅ​ស្រុក​នោះ គ្មាន​អ្នក​ណា​មាន​អំណាច​នឹង​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​ខ្មាស ក្នុង​ការ​អ្វី​ឡើយ គេ​នៅ​ឆ្ងាយ​ពី​សាសន៍​ស៊ីដូន ឥត​ប្រកប​នឹង​អ្នក​ណា​មួយ​ផង


គេ​ប្រាប់​ថា ចូរ​រៀបចំ​ឡើង លើក​គ្នា​ទៅ​ច្បាំង​នឹង​គេ​ទៅ ដ្បិត​យើង​បាន​ឃើញ​ស្រុក​គេ​ល្អ​ណាស់ តើ​នៅ​ព្រងើយ​ដូច្នេះ​ធ្វើ​អី កុំ​ឲ្យ​ខ្ជិល​នឹង​ចូល​ទៅ​ចាប់​យក​ស្រុក​នោះ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម