ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 18:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​ឡើង​ទៅ​បោះ​ទ័ព​នៅ​ត្រង់​គារយ៉ាត់-យារីម​ក្នុង​ស្រុក​យូដា ហេតុ​នោះ​បាន​ជា​គេ​ឲ្យ​ឈ្មោះ​ទី​នោះ​ថា ម៉ាហានេ-ដាន់ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ទី​នោះ​នៅ​ខាង​ក្រោយ​គារយ៉ាត់-យារីម

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឡើង​ទៅ​បោះ‌ទ័ពនៅ​គារយ៉ាត់-យារីម ក្នុង​ស្រុក​យូដា។ ហេតុនេះ​ហើយ​បាន​ជាគេ​ដាក់​ឈ្មោះ​ទី​នោះ​ថា «ម៉ាហានេ-ដាន់ » រហូត​ដល់​សព្វ​ថ្ងៃ មើល៍ ទី​នោះ​នៅ​ខាង​លិច​គារយ៉ាត់-យារីម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ទៅ​បោះ​ទ័ព​នៅ​ខាង​លិច​គារី‌យ៉ាត-‌យារីម ក្នុង​ស្រុក​យូដា។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា “ជំរំ​ដាន់” រហូត​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ទៅ​បោះ​ទ័ព​នៅ​ខាង​លិច​គារី‌យ៉ាត-យារីម ក្នុង​ស្រុក​យូដា។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា “ជំរំ​ដាន់” រហូត​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 18:12
10 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ឯ​ហឹប​នៃ​ព្រះ នោះ​ដាវីឌ​បាន​នាំ​យក​ពី​ក្រុង​គារយ៉ាត់-យារីម ឡើង​ទៅ​ឯ​កន្លែង​ដែល​ទ្រង់​បាន​រៀបចំ​ទុក ដ្បិត​ទ្រង់​បាន​ដំឡើង​ត្រសាល​១ សំរាប់​ឲ្យ​ហឹប​នោះ នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ


ក្រុង​គារ‌យ៉ាត់-បាល គឺ​ជា​ក្រុង​គារ‌យ៉ាត់-យារីម​១ នឹង​រ៉ាបាត​១ ទាំង​អស់​មាន​២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។


ពី​កំពូល​ភ្នំ​នោះ ក៏​ចុះ​ទៅ​ដល់​ក្បាល​ទឹក​ណែប‌ត្វា ដំរង់​ទៅ​តាម​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ភ្នំ​អេប្រុន រហូត​ដល់​បាឡា គឺ​ជា​ក្រុង​គារ‌យ៉ាត់-យារីម


ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ​នៅ​ថ្ងៃ​ទី​៣ រីឯ​ទី​ក្រុង​ទាំង​នោះ គឺ​គីបៀន​១ កេភីរ៉ា​១ ប្អៀរ៉ុត​១ នឹង​គារយ៉ាត់-យារីម​១


ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​ចាប់​តាំង​បណ្តាល​គាត់ នៅ​ត្រង់​ម៉ាហានេ-ដាន់ ដែល​នៅ​កណ្តាល​សូរ៉ាស់ ហើយ​នឹង​អែស‌ថោល។


គ្រា​នោះ មាន​មនុស្ស​៦០០​នាក់​ពី​វង្ស​ដាន់ ដែល​នៅ​ត្រង់​សូរ៉ាស់ នឹង​អែស‌ថោល គេ​លើក​គ្នា​ចេញ​ទៅ​ទាំង​មាន​គ្រឿង​សឹក


ពី​ទី​នោះ គេ​ចូល​ទៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ហើយ​ក៏​មក​ដល់​ផ្ទះ​មីកា។


រួច​គេ​ចាត់​មនុស្ស ឲ្យ​ទៅ​ឯ​ពួក​គារយ៉ាត់-យារីម​ប្រាប់​ថា ពួក​ភីលីស្ទីន​បាន​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​មក​វិញ​ហើយ ដូច្នេះសូម​អ្នក​រាល់​គ្នា​ចុះ​ទៅ នាំ​ឡើង​ទៅ​ឯ​អ្នក​រាល់​គ្នា​វិញ​ចុះ


នោះ​ពួក​គារយ៉ាត់-យារីម​ក៏​មក​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ឡើង​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អ័ប៊ី‌ន៉ាដាប់ ដែល​នៅ​លើ​ភ្នំ ក៏​ញែក​អេលាសារ​ជា​កូន​ចេញ​សំរាប់​ថែ​រក្សា​ហឹប​នៃ​ព្រះ‌យេហូវ៉ា