យើងក៏បានឃើញថា ស្ត្រីដែលមានចិត្ត ជាអន្ទាក់ជាលប់ ហើយដែលដៃជាចំណងផង នាងនោះជាទីជូរចត់ជាងសេចក្ដីស្លាប់ទៅទៀត អ្នកណាដែលគាប់ដល់ព្រះហឫទ័យនៃព្រះនឹងបានគេចរួចពីស្ត្រីនោះ តែមនុស្សមានបាបនឹងត្រូវវាចាប់បានវិញ
ពួកចៅហ្វាយ 16:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះពួកមេលើសាសន៍ភីលីស្ទីនក៏យកវល្លិស្រស់៧ដើម ដែលមិនបានហាលឲ្យស្ងួតមកឲ្យនាង ហើយនាងយកទៅចងគាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកមេលើសាសន៍ភីលីស្ទីនក៏យកវល្លិស្រស់ប្រាំពីរ ដែលមិនទាន់ហាលស្ងួតមកឲ្យនាង ហើយនាងក៏យកវល្លិនោះទៅចងគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនបានយកខ្សែពួរស្រស់ ដែលមិនទាន់ហាលស្ងួត ចំនួនប្រាំពីរចង្វាយមកឲ្យនាងដេលីឡា ហើយនាងក៏យកទៅចងលោកសាំសុន។ អាល់គីតាប ពួកស្តេចត្រាញ់របស់ជនជាតិភីលីស្ទីន បានយកខ្សែពួរស្រស់ដែលមិនទាន់ហាលស្ងួត ចំនួនប្រាំពីរចង្វាយមកឲ្យនាងដេលីឡា ហើយនាងក៏យកទៅចងលោកសាំសុន។ |
យើងក៏បានឃើញថា ស្ត្រីដែលមានចិត្ត ជាអន្ទាក់ជាលប់ ហើយដែលដៃជាចំណងផង នាងនោះជាទីជូរចត់ជាងសេចក្ដីស្លាប់ទៅទៀត អ្នកណាដែលគាប់ដល់ព្រះហឫទ័យនៃព្រះនឹងបានគេចរួចពីស្ត្រីនោះ តែមនុស្សមានបាបនឹងត្រូវវាចាប់បានវិញ
នោះសាំសុនឆ្លើយតបថា បើគេយកវល្លិស្រស់៧ដើម ដែលមិនបានហាលឲ្យស្ងួត មកចងអញ នោះអញនឹងទៅជាខ្សោយ ដូចជាមនុស្សឯទៀតវិញ
រីឯនៅក្នុងបន្ទប់ខាងក្នុង នោះមានមនុស្សបង្កប់ខ្លួនចាំ ខណៈនោះ នាងស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់អ្នកហើយ តែគាត់បណ្តាច់វល្លិទាំងនោះចេញ ដូចជាសរសៃចចូត ដែលត្រូវដាច់ដោយប៉ះនឹងភ្លើង ដូច្នេះ គ្មានអ្នកណាដឹងជាគាត់មានកំឡាំងប៉ុណ្ណាទេ។