Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 16:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 រីឯ​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង នោះ​មាន​មនុស្ស​បង្កប់​ខ្លួន​ចាំ ខណៈ​នោះ នាង​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​អ្នក​ហើយ តែ​គាត់​បណ្តាច់​វល្លិ​ទាំង​នោះ​ចេញ ដូច​ជា​សរសៃ​ចចូត ដែល​ត្រូវ​ដាច់​ដោយ​ប៉ះ​នឹង​ភ្លើង ដូច្នេះ គ្មាន​អ្នក​ណា​ដឹង​ជា​គាត់​មាន​កំឡាំង​ប៉ុណ្ណា​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 នៅ​បន្ទប់​ខាង​ក្នុង នាង​បាន​ឲ្យ​មនុស្ស​បង្កប់​ខ្លួន​ចាំ។ ខណៈ​នោះ នាង​ស្រែក​ថា៖ «សាំសុន​អើយ ពួក​ភីលី‌ស្ទីន​មក​ចាប់​បង​ហើយ!»។ ប៉ុន្ដែ គាត់​បណ្ដាច់​វល្លិ​ទាំង​នោះ​ចេញ ដូច​ជា​សរសៃ​ចចូត ដែល​ត្រូវ​ដាច់​ដោយ​ប៉ះ​នឹង​ភ្លើង។ ដូច្នេះ គេ​មិន​ដឹង​ពី​អាថ៌​កំបាំង​នៃ​កម្លាំង​របស់​គាត់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 នាង​បាន​ឲ្យ​មនុស្ស​បង្កប់​ខ្លួន​នៅ​ក្នុង​ផ្ទះ។ ខណៈ​នោះ នាង​ស្រែក​ថា៖ «បង​សាំសុន​អើយ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ!»។ លោក​សាំសុន​ក៏​បណ្ដាច់​ពួរ​នោះ​ចេញ​អស់ ដូច​ខ្សែ​អំបោះ​ដែល​ត្រូវ​ភ្លើង​ឆេះ។ ដូច្នេះ គេ​នៅ​តែ​ពុំ​ដឹង​អាថ៌‌កំបាំង​នៃ​កម្លាំង​របស់​លោក​ដដែល។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 នាង​បាន​ឲ្យ​មនុស្ស​បង្កប់​ខ្លួន​នៅ​ក្នុង​ផ្ទះ។ ខណៈ​នោះ នាង​ស្រែក​ថា៖ «បង​សាំសុន​អើយ ពួក​ភីលី‌ស្ទីន​មក​ចាប់​បង​ហើយ!»។ លោក​សាំសុន​ក៏​បណ្ដាច់​ពួរ​នោះ​ចេញ​អស់ ដូច​ខ្សែ​អំបោះ​ដែល​ត្រូវ​ភ្លើង​ឆេះ។ ដូច្នេះ គេ​នៅ​តែ​ពុំ​ដឹង​អាថ៌‌កំបាំង​នៃ​កម្លាំង​របស់​គាត់​ដដែល។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 16:9
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​មុន​ដែល​រំកាច់​ឧស​បាន​ប៉ះ​នឹង​ឆ្នាំង នោះ​ខ្យល់​កួច​នឹង​ផាត់​យក​ទៅ ដោយ​ទាំង​ឧស​ស្រស់ នឹង​ឧស​ដែល​ឆេះ​ផង


គ្រា​ដល់​លេហ៊ី​ហើយ កាល​ពួក​ភីលីស្ទីន​បាន​ឃើញ​គាត់ នោះ​ក៏​នាំ​គ្នា​ស្រែក​ឡើង រួច​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​សណ្ឋិត​លើ​គាត់ បណ្តាល​ឡើង​ជា​ខ្លាំង ឯ​ខ្សែ​ដែល​គេ​ចង​ដៃ​គាត់​ក៏​ត្រឡប់​ដូច​ជា​សរសៃ​ខ្លូត‌ទេស​ដែល​ខ្លោច​ដោយ​ភ្លើង​វិញ របេះ​ជ្រុះ​ពី​ដៃ​គាត់​ចេញ​អស់


នោះ​ដេលីឡា​និយាយ​នឹង​សាំសុន​ថា មើល បង​បាន​បញ្ឆោត​ខ្ញុំ ដោយ​ពោល​សុទ្ធ​តែ​ពាក្យ​ភរ‌ភូត​វិញ ម្តង​នេះ​សូម​ប្រាប់​ដល់​ខ្ញុំ តើ​នឹង​យក​អ្វី​មក​ចង​បង​ឲ្យ​ជាប់​បាន


នោះ​សាំសុន​ឆ្លើយ​តប​ថា បើ​គេ​យក​វល្លិ​ស្រស់​៧​ដើម ដែល​មិន​បាន​ហាល​ឲ្យ​ស្ងួត មក​ចង​អញ នោះ​អញ​នឹង​ទៅ​ជា​ខ្សោយ ដូច​ជា​មនុស្ស​ឯ​ទៀត​វិញ


ដូច្នេះ​ពួក​មេ​លើ​សាសន៍​ភីលីស្ទីន​ក៏​យក​វល្លិ​ស្រស់​៧​ដើម ដែល​មិន​បាន​ហាល​ឲ្យ​ស្ងួត​មក​ឲ្យ​នាង ហើយ​នាង​យក​ទៅ​ចង​គាត់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម