គេដាក់គ្រឿងសស្ត្រាវុធរបស់ទ្រង់ នៅក្នុងវិហាររបស់គេ ហើយបោះព្រះសិរទ្រង់ភ្ជាប់ ក្នុងព្រះវិហារនៃព្រះដាកុន
ពួកចៅហ្វាយ 16:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ពួកមេសាសន៍ភីលីស្ទីនក៏ប្រមូលគ្នាដើម្បីនឹងថ្វាយយញ្ញបូជាយ៉ាងឱឡារិកដល់ដាកុនជាព្រះនៃគេ ហើយនាំគ្នាសប្បាយឡើង ដោយថា ព្រះនៃយើងបានប្រគល់សាំសុនជាខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃយើងហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ពួកមេសាសន៍ភីលីស្ទីនបានប្រមូលគ្នា ដើម្បីថ្វាយយញ្ញបូជាយ៉ាងឱឡារិកដល់ដាកុន ជាព្រះរបស់គេ ហើយនាំគ្នាអរសប្បាយ គេពោលថា៖ «ព្រះរបស់យើងបានប្រគល់សាំសុនជាខ្មាំងសត្រូវរបស់យើង មកក្នុងកណ្ដាប់ដៃយើងហើយ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃមួយ ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនបានប្រមូលគ្នា ដើម្បីធ្វើបុណ្យអបអរសាទរចំពោះជ័យជម្នះរបស់គេ ព្រមទាំងថ្វាយយញ្ញបូជាដល់ព្រះដាកុនរបស់គេថែមទៀតផង។ គេនាំគ្នាច្រៀងថា៖ «ព្រះរបស់យើងបានប្រគល់សាំសុន ជាខ្មាំងសត្រូវរបស់យើង មកក្នុងកណ្ដាប់ដៃយើងហើយ!»។ អាល់គីតាប ថ្ងៃមួយពួកស្តេចត្រាញ់របស់ជនជាតិភីលីស្ទីនបានប្រមូលគ្នា ដើម្បីធ្វើបុណ្យអបអរសាទរ ចំពោះជ័យជំនះរបស់គេ ព្រមទាំងថ្វាយយញ្ញបូជាដល់ព្រះដាកុនរបស់គេថែមទៀតផង។ គេនាំគ្នាច្រៀងថា៖ «ព្រះរបស់យើងបានប្រគល់សាំសុន ជាខ្មាំងសត្រូវរបស់យើង មកក្នុងកណ្តាប់ដៃយើងហើយ!»។ |
គេដាក់គ្រឿងសស្ត្រាវុធរបស់ទ្រង់ នៅក្នុងវិហាររបស់គេ ហើយបោះព្រះសិរទ្រង់ភ្ជាប់ ក្នុងព្រះវិហារនៃព្រះដាកុន
កុំឲ្យមានចិត្តរីករាយ ក្នុងកាលដែលខ្មាំងសត្រូវឯងដួលចុះឡើយ ក៏កុំឲ្យមានចិត្តសប្បាយ ក្នុងកាលដែលគេត្រូវទំលាក់ទៅដែរ
តើដែលមានសាសន៍ណាផ្លាស់ព្រះរបស់ខ្លួន ដែលមិនមែនជាព្រះផងឬទេ តែរាស្ត្ររបស់អញបានដូរព្រះដ៏ជាសិរីល្អរបស់ខ្លួន ឲ្យបានតែរបស់ដែលឥតមានប្រយោជន៍វិញ
នោះទោះបើអស់ទាំងសាសន៍ប្រព្រឹត្តតាមឈ្មោះរបស់ព្រះនៃគេរៀងខ្លួន គង់តែយើងរាល់គ្នានឹងប្រព្រឹត្តតាមព្រះនាមនៃព្រះយេហូវ៉ា ជាព្រះនៃយើង ជាដរាបរៀងតទៅវិញ។
មិនមែនជាអ្វីទេ ឯរបស់ដែលសាសន៍ដទៃបូជាថ្វាយ នោះមិនមែនថ្វាយដល់ព្រះទេ គឺថ្វាយដល់អារក្សវិញទេតើ ហើយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នា មានសេចក្ដីប្រកបនឹងអារក្សឡើយ
ដូច្នេះ គេក៏កាត់យកព្រះសិរទ្រង់ ព្រមទាំងដោះគ្រឿងសស្ត្រាវុធរបស់ទ្រង់ ផ្ញើទៅគ្រប់ក្នុងស្រុកភីលីស្ទីន ដើម្បីនឹងផ្សាយដំណឹងនោះ ដល់អស់ទាំងវិហាររបស់ពួកព្រះនៃគេ ហើយដល់បណ្តាជនផង