ក៏សំឡាប់ពួកបុត្រារបស់សេដេគានៅចំពោះទ្រង់ រួចចាក់បង្ខូចព្រះនេត្រទ្រង់ ហើយដាក់ច្រវាក់លង្ហិន ដឹកនាំទ្រង់ទៅឯក្រុងបាប៊ីឡូនទៅ។
ពួកចៅហ្វាយ 16:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លំដាប់នោះពួកភីលីស្ទីនក៏មកចាប់គាត់ ចាក់ឲ្យខ្វាក់ភ្នែក រួចនាំចុះទៅឯក្រុងកាសា ដល់ហើយក៏យកច្រវាក់លង្ហិនមកដាក់គាត់ រួចគាត់ត្រូវបង្វិលត្បាល់កិននៅក្នុងគុក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកភីលីស្ទីនក៏ចូលមកចាប់គាត់ ហើយខ្វេះភ្នែកគាត់ រួចនាំចុះទៅក្រុងកាសា ដោយយកច្រវាក់លង្ហិនមកចងគាត់ ឲ្យគាត់បង្វិលត្បាល់កិននៅក្នុងគុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកភីលីស្ទីនចូលទៅចាប់លោក ហើយខ្វេះភ្នែកលោកទាំងពីរទៀតផង។ ពួកគេនាំលោកទៅក្រុងកាសា ដោយយកច្រវាក់លង្ហិនមកដាក់លោក និងបង្ខំលោកឲ្យបង្វិលត្បាល់កិននៅក្នុងគុក។ អាល់គីតាប ពួកភីលីស្ទីនចូលទៅចាប់គាត់ ហើយខ្វេះភ្នែកគាត់ទាំងពីរទៀតផង។ ពួកគេនាំគាត់ទៅក្រុងកាសា ដោយយកច្រវាក់លង្ហិនមកដាក់គាត់ និងបង្ខំគាត់ឲ្យបង្វិលត្បាល់កិននៅក្នុងគុក។ |
ក៏សំឡាប់ពួកបុត្រារបស់សេដេគានៅចំពោះទ្រង់ រួចចាក់បង្ខូចព្រះនេត្រទ្រង់ ហើយដាក់ច្រវាក់លង្ហិន ដឹកនាំទ្រង់ទៅឯក្រុងបាប៊ីឡូនទៅ។
ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យពួកមេទ័ពរបស់ស្តេចអាសស៊ើរ លើកគ្នាមកច្បាំងនឹងគេ ពួកនោះចាប់ម៉ាន៉ាសេ ដាក់ខ្នោះដាក់ច្រវាក់ នាំទៅឯក្រុងបាប៊ីឡូន
ប្រយោជន៍នឹងដាក់ច្រវាក់ដល់ពួកស្តេចគេ នឹងខ្នោះដែកដល់ពួកអ្នកមានត្រកូលខ្ពស់របស់គេដែរ
នោះអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទនឹងស្លាប់ ចាប់តាំងពីកូនច្បងរបស់ផារ៉ោនដែលគង់លើបល្ល័ង្ករាជ្យ ចុះមកដល់កូនច្បងរបស់បាវស្រីដែលនៅខាងក្រោយត្បាល់កិន ហើយគ្រប់ទាំងកូនច្បងក្នុងហ្វូងសត្វដែរ
អ្នកណាដែលមានចិត្តរសាយថយទៅវិញ នោះនឹងបានឆ្អែតក្នុងផ្លូវរបស់ខ្លួន តែមនុស្សល្អនឹងបានស្កប់ស្កល់អំពីក្នុងចិត្តខ្លួនឯងវិញ។
ឯពួកអ្នកដែលទៅឯវា នោះគ្មានអ្នកណាត្រឡប់មកវិញឡើយ ក៏មិនចាប់កាន់ផ្លូវច្រកនៃជីវិតដែរ
អស់ទាំងអំពើទុច្ចរិតរបស់មនុស្សអាក្រក់នឹងចាប់យកអ្នកនោះឯង ហើយអ្នកនោះនឹងត្រូវចងជាប់ ដោយចំណងនៃអំពើបាបរបស់ខ្លួន
ចូរយកត្បាល់កិន ហើយកិនម្សៅទៅ ត្រូវឲ្យដោះស្បៃឯងចេញ ហើយបកសំលៀកឯងចុះ ចូរសើយសំពត់ឯងឡើងលុយកាត់ទន្លេទៅ
ពួកកំឡោះៗ បានត្រូវសែងត្បាល់កិន ហើយកូនក្មេងដើរព័ន្ធជើងទ្រេតទ្រោតក្រោមបាច់ឱស
១ទៀត អ្នកមិនបាននាំយើងចូលទៅក្នុងស្រុក ដែលមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរទេ ក៏មិនបានឲ្យស្រែចំការមកយើងទុកជាមរដកផង តើអ្នកចង់ចាក់ពន្លត់ភ្នែកអ្នកទាំងនេះដែរឬអី យើងមិនព្រមទៅសោះឡើយ។
រួចនាងស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់បងហើយ គាត់ក៏ភ្ញាក់ពីដេកឡើង នឹកថា អញនឹងចេញទៅរលាស់ខ្លួនដូចជាសព្វ១ដង តែគាត់មិនដឹងជាព្រះយេហូវ៉ាបានថយចេញពីខ្លួនទេ