លុះគាត់ឃើញឆ្អឹងថ្គាមស្រស់១របស់សត្វលា នោះក៏លូកដៃទៅចាប់យកមក វាយសំឡាប់មនុស្ស១ពាន់នាក់
ពួកចៅហ្វាយ 15:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចសាំសុនថ្លែងវាចាថា ដោយសារថ្គាមលា អញវាយសំឡាប់មនុស្សបានអស់១ពាន់នាក់ ដោយសារថ្គាមនោះមានគំនរមនុស្សគរលើគ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាំសុនពោលឡើងថា៖ «ដោយសារថ្គាមរបស់សត្វលា ខ្ញុំបានប្រមូលខ្មោចគេដាក់គរលើគ្នា ដោយសារថ្គាមរបស់សត្វលា ខ្ញុំសម្លាប់មនុស្សអស់មួយពាន់នាក់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចលោកស្រែកថា៖ «ដោយសារឆ្អឹងថ្គាមរបស់សត្វលា ខ្ញុំបានប្រមូលខ្មោចដាក់គរលើគ្នា ដោយសារឆ្អឹងថ្គាមរបស់សត្វលា ខ្ញុំបានសម្លាប់មនុស្សអស់មួយពាន់នាក់»។ អាល់គីតាប រួចលោកស្រែកថា៖ «ដោយសារឆ្អឹងថ្គាមរបស់សត្វលា ខ្ញុំបានប្រមូលខ្មោចដាក់គរលើគ្នា ដោយសារឆ្អឹងថ្គាមរបស់សត្វលា ខ្ញុំបានសម្លាប់មនុស្សអស់មួយពាន់នាក់»។ |
លុះគាត់ឃើញឆ្អឹងថ្គាមស្រស់១របស់សត្វលា នោះក៏លូកដៃទៅចាប់យកមក វាយសំឡាប់មនុស្ស១ពាន់នាក់
កាលគាត់បានថ្លែងរួចហើយ ក៏បោះឆ្អឹងថ្គាមនោះពីដៃចេញទៅ គេដាក់ឈ្មោះទីនោះថា រ៉ាម៉ាត-លេហ៊ី
កាលពួកបណ្តាជនបានឃើញគាត់ នោះគេសរសើរដល់ព្រះរបស់គេដោយថា ព្រះនៃយើងបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្តាប់ដៃយើងហើយ គឺជាអ្នកដែលបានបំផ្លាញស្រុកយើង ព្រមទាំងសំឡាប់ពួកយើងជាច្រើនផងនោះ