កូនអើយ ចូរបរិភោគទឹកឃ្មុំចុះ ដ្បិតជារបស់ឆ្ងាញ់ ហើយសំណុំឃ្មុំដែលមានរសផ្អែមដល់មាត់ឯងផង
ពួកចៅហ្វាយ 14:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ច្បាមយកសំបុកឃ្មុំនោះខ្លះ ដើរទៅទាំងបរិភោគតាមផ្លូវបណ្តើរ ដរាបដល់មកជួបនឹងឪពុកម្តាយ រួចក៏ជូនគាត់ពិសាដែរ តែមិនបានប្រាប់ពីការដែលយកសំបុកឃ្មុំនោះ ចេញពីខ្មោចសិង្ហមកទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ក៏ច្បាមយកសម្បុកឃ្មុំនោះខ្លះ ដើរទៅទាំងបរិភោគតាមផ្លូវបណ្តើរ។ ពេលគាត់មកជួបឪពុកម្តាយ គាត់ក៏ជូនឃ្មុំនោះដល់ពួកគាត់ពិសាដែរ តែមិនបានប្រាប់ថាគាត់បានយកសម្បុកឃ្មុំនោះ ចេញពីខ្មោចសិង្ហមកទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបេះឃ្មុំកាន់នៅដៃ ដើរបណ្ដើរបរិភោគបណ្ដើរ ហើយពេលជួបឪពុកម្ដាយ លោកក៏យកឃ្មុំនោះជូនគាត់ពិសាដែរ ប៉ុន្តែ មិនបានជម្រាបថា លោកយកឃ្មុំពីក្នុងខ្មោចសិង្ហមកឡើយ។ អាល់គីតាប គាត់បេះឃ្មុំកាន់នៅដៃ ដើរបណ្តើរបរិភោគបណ្តើរ ហើយពេលជួបឪពុកម្តាយ គាត់ក៏យកឃ្មុំនោះជូនគាត់ពិសាដែរ ប៉ុន្តែ មិនបានជម្រាបថា គាត់យកឃ្មុំពីក្នុងខ្មោចសិង្ហមកឡើយ។ |
កូនអើយ ចូរបរិភោគទឹកឃ្មុំចុះ ដ្បិតជារបស់ឆ្ងាញ់ ហើយសំណុំឃ្មុំដែលមានរសផ្អែមដល់មាត់ឯងផង
ដោយការខំអត់ធ្មត់ នោះទើបនឹងបន្ទន់ចិត្តរបស់ចៅហ្វាយបាន ហើយអណ្តាតស្រទន់នឹងអាចបំបាក់ឆ្អឹងបានដែរ។
ឪពុកគាត់ក៏ចុះទៅឯផ្ទះនៃស្ត្រីនោះ ដល់ហើយសាំសុនក៏ចាត់ចែងរៀបជប់លៀង តាមទំនៀមទំលាប់នៃពួកកំឡោះ
ក្រោយបន្តិចគាត់ក៏ត្រឡប់មក ដើម្បីនឹងយកនាងធ្វើជាប្រពន្ធ ក៏បែរទៅមើលខ្មោចសិង្ហនោះ ឃើញថាមានសំបុកឃ្មុំ ពេញដោយទឹក នៅក្នុងខ្មោចសិង្ហនោះ
នោះសូលឆ្លើយជំរាបមាថា លោកបានប្រាប់យើងខ្ញុំជាច្បាស់ថា លាបានឃើញហើយ តែត្រង់ឯការតាំងរាជ្យដែលសាំយូអែលបានប្រាប់ នោះគាត់មិនបានជំរាបដល់មាទេ។
ថ្ងៃ១យ៉ូណាថាន ជាបុត្រាសូល ប្រាប់ដល់មនុស្សកំឡោះ ដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរយើងឆ្លងទៅឯបន្ទាយរបស់ពួកភីលីស្ទីន ដែលនៅខាងនាយនោះ តែលោកមិនបានទូលដល់បិតាឲ្យជ្រាបទេ