ខណៈនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏មកសណ្ឋិតលើគាត់ បណ្តាលឡើងជាខ្លាំង ហើយគាត់ចាប់ហែកសិង្ហនោះ ដូចជាគេហែកកូនពពែ តែគាត់គ្មានអ្វីនៅដៃសោះ រឿងនោះគាត់មិនបានប្រាប់ដល់ឪពុកម្តាយទេ
ពួកចៅហ្វាយ 14:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចសាំសុនចុះទៅនិយាយនឹងនាងនោះ ហើយនាងក៏ពេញចិត្តដល់គាត់ណាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក សាំសុនក៏ចុះទៅនិយាយនឹងស្ត្រីនោះ ហើយនាងក៏ពេញចិត្តដល់គាត់ណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកក៏បន្តដំណើរទៅដល់ធីមណា រួចនិយាយជាមួយស្ត្រីក្រមុំភីលីស្ទីននោះ លោកពេញចិត្តនឹងនាងណាស់។ អាល់គីតាប គាត់ក៏បន្តដំណើរទៅដល់ធីមណា រួចនិយាយជាមួយស្ត្រីក្រមុំភីលីស្ទីននោះ គាត់ពេញចិត្តនឹងនាងណាស់។ |
ខណៈនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏មកសណ្ឋិតលើគាត់ បណ្តាលឡើងជាខ្លាំង ហើយគាត់ចាប់ហែកសិង្ហនោះ ដូចជាគេហែកកូនពពែ តែគាត់គ្មានអ្វីនៅដៃសោះ រឿងនោះគាត់មិនបានប្រាប់ដល់ឪពុកម្តាយទេ
ក្រោយបន្តិចគាត់ក៏ត្រឡប់មក ដើម្បីនឹងយកនាងធ្វើជាប្រពន្ធ ក៏បែរទៅមើលខ្មោចសិង្ហនោះ ឃើញថាមានសំបុកឃ្មុំ ពេញដោយទឹក នៅក្នុងខ្មោចសិង្ហនោះ