ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 13:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ប្រកែក​ថា ទោះ​បើ​ឯង​ឃាត់​អញ ក៏​អញ​មិន​បរិភោគ​ម្ហូប​របស់​ឯង​ដែរ បើ​ឯង​ចង់​ថ្វាយ​ដង្វាយ​ដុត នោះ​ត្រូវ​តែ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​វិញ ឯ​ម៉ាណូអា គាត់​មិន​ដឹង​ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ទេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទេវតា​របស់​ព្រះ‌យេហូវ៉ា​ប្រកែក​ថា៖ «ទោះ​បើ​អ្នក​ឃាត់​យើង ក៏​យើង​មិន​បរិ‌ភោគ​ម្ហូប​របស់​អ្នក​ដែរ។ ប៉ុន្ដែ បើ​អ្នក​ចង់​ថ្វាយ​តង្វាយ​ដុត នោះ​ចូរ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ចុះ!» (ដ្បិត​ម៉ាណូ‌អាមិន​ដឹងថា លោក​ជា​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ទេ)។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទេវតា​ឆ្លើយ​ថា៖ «ទោះ​បី​យើង​នៅ ក៏​យើង​មិន​បរិភោគ​អាហារ​ដែល​អ្នក​រៀបចំ​ដែរ។ ប៉ុន្តែ បើ​អ្នក​ចង់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល*​ដល់​ព្រះ‌អម្ចាស់ ចូរ​ធ្វើ​ចុះ!»។ លោក​ម៉ាណូអា​ពុំ​ដឹង​ថា​ជា​ទេវតា​របស់​ព្រះ‌អម្ចាស់​ទេ

សូមមើលជំពូក

អាល់គីតាប

ម៉ាឡា‌អ៊ីកាត់​ឆ្លើយ​ថា៖ «ទោះ​បី​យើង​នៅ ក៏​យើង​មិន​បរិភោគ​អាហារ​ដែល​អ្នក​រៀប‌ចំ​ដែរ។ ប៉ុន្តែ បើ​អ្នក​ចង់​ធ្វើ​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា ចូរ​ធ្វើ​ចុះ!»។ លោក​ម៉ាណូ‌អា​ពុំ​ដឹង​ថា ជា​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ទេ

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 13:16
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​នឹង​យក​នំបុ័ង​បន្តិច‌បន្តួច​មក​ថ្វាយ ឲ្យ​ទ្រង់​មាន​កំឡាំង​ឡើង រួច​សឹម​យាង​ទៅ​ចុះ ដ្បិត​ទ្រង់​បាន​យាង​មក​ដល់​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ថា ចូរ​ធ្វើ​ដូច​ជា​ឯង​បាន​និយាយ​ចុះ


តាំង​ពី​នោះ​មក ទេវតា​នៃ​ព្រះ‌យេហូវ៉ា​មិន​បាន​លេច​មក​ឲ្យ​ម៉ាណូអា ឬ​ប្រពន្ធ​គាត់​ឃើញ​ទៀត​ឡើយ ដូច្នេះ ម៉ាណូអា​ក៏​ដឹង​ថា​ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា


តែ​ប្រពន្ធ​ឆ្លើយ​ថា បើ​សិន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​សំឡាប់​យើង នោះ​ទ្រង់​មិន​បាន​ទទួល​ដង្វាយ​ដុត នឹង​ដង្វាយ​ម្សៅ​ពី​ដៃ​យើង​ដូច្នេះ​ទេ ក៏​មិន​បាន​ឲ្យ​យើង​ឃើញ​អស់​ទាំង​ការ​នេះ ឬ​ប្រាប់​សេចក្ដី​យ៉ាង​នេះ ឲ្យ​យើង​ដឹង​នៅ​វេលា​នេះ​ដែរ។


នោះ​ទេវតា​នៃ​ព្រះ​ក៏​មាន​បន្ទូល​ប្រាប់​ថា ចូរ​យក​សាច់ នឹង​នំបុ័ង​ឥត​ដំបែ​នោះ មក​ដាក់​នៅ​លើ​ថ្ម​នេះ ហើយ​ចាក់​ទឹក​សំឡ​ពី​លើ​ទៅ លោក​ក៏​ធ្វើ​តាម​ដូច្នោះ


រួច​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង តាម​របៀប​នៅ​លើ​ថ្មដា​នោះ ហើយ​ត្រូវ​យក​គោ​ទី​២​ថ្វាយ​ជា​ដង្វាយ​ដុត ដោយ​ដុត​នឹង​ឈើ​ជា​រូប​អ្នក‌តា ដែល​ឯង​បាន​កាប់​នោះ