ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 13:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​នាង​ក៏​រត់​ទៅ​ជា​ប្រញាប់​ប្រាប់​ប្ដី​ថា មើល អ្នក​ដែល​បាន​មក​ឯ​ខ្ញុំ​ពី​ថ្ងៃ​មុន បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​ទៀត​ហើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ស្ដ្រី​នោះ​ក៏​រត់យ៉ាង​ប្រញាប់​ប្រញាល់​ទៅ​ប្រាប់​ប្តី​ថា៖ «មើល៍ បុរស​ដែល​បាន​មកជួប​ខ្ញុំ​ពី​ថ្ងៃ​មុន បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​ទៀត​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​ក៏​ប្រញាប់‌ប្រញាល់​រត់​ទៅ​ជម្រាប​ប្ដី​ថា៖ «នុ៎ះ‌ហ្ន៎! បុរស​ដែល​បាន​មក​ជួប​ខ្ញុំ ពី​ថ្ងៃ​មុន​អញ្ជើញ​មក​ទៀត​ហើយ!»។

សូមមើលជំពូក

អាល់គីតាប

នាង​ក៏​ប្រញាប់‌ប្រញាល់​រត់​ទៅ​ជម្រាប​ប្ដី​ថា៖ «នុ៎ះ​ហ្ន៎! បុរស​ដែល​បាន​មក​ជួប​ខ្ញុំ ពី​ថ្ងៃ​មុន​អញ្ជើញ​មក​ទៀត​ហើយ!»។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 13:10
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​នាង​ក៏​ទៅ​ប្រាប់​ដល់​ប្ដី​ថា មាន​អ្នក​សំណប់​របស់​ព្រះ​ម្នាក់​បាន​មក​ឯ​ខ្ញុំ អ្នក​នោះ​មាន​ភាព​មើល​ទៅ​ដូច​ជា​ទេវតា​នៃ​ព្រះ គួរ​ឲ្យ​ស្ញែង​ខ្លាច តែ​ខ្ញុំ​មិន​បាន​សួរ​ដែល​លោក​មក​ពី​ណា​ទេ លោក​ក៏​មិន​បាន​ប្រាប់​ឈ្មោះ​ដល់​ខ្ញុំ​ដែរ


ព្រះ‌ទ្រង់​ក៏​ស្តាប់​តាម​ពាក្យ​របស់​ម៉ាណូអា ទេវតា​នៃ​ព្រះ​ក៏​មក​ឯ​នាង​ម្តង​ទៀត ក្នុង​កាល​ដែល​នាង​កំពុង​អង្គុយ​នៅ​ចំការ តែ​ម៉ាណូអា​ជា​ប្ដី មិន​បាន​នៅ​ជា​មួយ​នឹង​នាង​ទេ