ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 11:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​លោក​ក្រឡេក​ទៅ​ឃើញ​នាង នោះ​ក៏​ហែក​អាវ​ដោយ​ពាក្យ​ថា វរ‌ហើយ កូន​អើយ ឯង​បាន​ធ្វើ​ឲ្យ​អញ​មាន​ចិត្ត​ក្រាប​ចុះ​ជា​ខ្លាំង​ណាស់ ឯង​ជា​អ្នក​នៅ​ក្នុង​ពួក​ដែល​នាំ​ឲ្យ​អញ​លំបាក​ចិត្ត ដ្បិត​អញ​បាន​មាន​វាចា​នឹង​ព្រះ‌យេហូវ៉ា​ហើយ នឹង​ថយ​មក​ក្រោយ​វិញ​ពុំ​បាន​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​លោក​ក្រឡក​ទៅ​ឃើញ​នាង លោក​ក៏​ហែក​អាវ ហើយ​ពោល​ថា៖ «វរ​ហើយ កូន​ស្រី​អើយ! កូន​បាន​ធ្វើ​ឲ្យ​ឪពុក​ទន់​ជង្គង់​ហើយ កូនជា​ហេតុ​ដែល​នាំ​ឲ្យ​ឪពុក​វេទនា​ចិត្ត​ជា​ខ្លាំង ដ្បិត​មាត់របស់​ឪ​ពុក​បាន​ចេញ​វាចា​នឹង​ព្រះ‌យេហូវ៉ា​ហើយ ឪ​ពុក​មិន​អាច​ដក​ពាក្យ​សម្បថ​នោះ​វិញ​បាន​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​លោក​ក្រឡេក​ឃើញ​នាង លោក​ក៏​ហែក​សម្លៀក‌បំពាក់​របស់​លោក ទាំង​ស្រែក​ថា៖ «ឱ! កូន​ស្រី​អើយ! កូន​ធ្វើ​ឲ្យ​ពុក​កើត​ទុក្ខ​ហើយ កូន​ធ្វើ​ឲ្យ​ពុក​គ្រាំ‌គ្រា​ក្នុង​ចិត្ត ដ្បិត​ពុក​បាន​សន្យា​ជា​មួយ​ព្រះ‌អម្ចាស់​រួច​ស្រេច​ទៅ​ហើយ ពុក​មិន​អាច​លេប​ពាក្យ​សម្ដី​នោះ​វិញ​ទេ»។

សូមមើលជំពូក

អាល់គីតាប

កាល​គាត់​ក្រឡេក​ឃើញ​នាង គាត់​ក៏​ហែក​សម្លៀក‌បំពាក់​របស់​លោក ទាំង​ស្រែក​ថា៖ «ឱ!​កូន​ស្រី​អើយ! កូន​ធ្វើ​ឲ្យ​ពុក​កើត​ទុក្ខ​ហើយ កូន​ធ្វើ​ឲ្យ​ពុក​គ្រាំ‌គ្រា​ក្នុង​ចិត្ត ដ្បិត​ពុក​បាន​សន្យា​ជា​មួយអុលឡោះ‌តាអាឡា​រួច​ស្រេច​ទៅ​ហើយ ពុក​មិន​អាច​លេប​ពាក្យ​សំដី​នោះ​វិញ​បាន​ទេ»។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 11:35
19 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ស្តេច​ទ្រង់​មាន​សេចក្ដី​រំជួល​ក្នុង​ព្រះ‌ទ័យ​ជា​ខ្លាំង ក៏​យាង​ឡើង​ទៅ​ក្នុង​បន្ទប់​ខាង​លើ​ខ្លោង‌ទ្វារ ហើយ​ទ្រង់​ព្រះ‌កន្សែង​កំពុង​ដែល​ទ្រង់​យាង​ទៅ ទ្រង់​ក៏​មាន​បន្ទូល​ដូច្នេះ​ថា ឱ​អាប់‌សា‌ឡំម កូន​អញ កូន​អញ​អើយ ឱ​អាប់‌សា‌ឡំម កូន​អញ​អើយ ស៊ូ​ឲ្យ​អញ​បាន​ស្លាប់​ជំនួស​ឯង ឱ​អាប់‌សា‌ឡំម កូន​អញ កូន​អញ​អើយ។


គ្រា​នោះ ដាវីឌ​ទ្រង់​ត្រាស់​បង្គាប់​ដល់​យ៉ូអាប់ នឹង​បណ្តា​ទ័ព​រាល់​គ្នា ដែល​នៅ​ជា​មួយ​នឹង​លោក​ថា ចូរ​ឯង​រាល់​គ្នា​ហែក​សំលៀក‌បំពាក់​ខ្លួន ហើយ​ស្លៀក​សំពត់​ធ្មៃ រួច​យំ​សោក​នៅ​ចំពោះ​សព​អ័ប៊ី‌នើរ​ទៅ ឯ​ដាវីឌ​ទ្រង់​ក៏​យាង​តាម​ក្តារ​មឈូស​ដែរ


នោះ​យ៉ូប​ក៏​ក្រោក​ឡើង​ហែក​អាវ​ខ្លួន ហើយ​កោរ​សក់ រួច​ផ្តួល​ខ្លួន​ក្រាប​ចុះ​ដល់​ដី​ថ្វាយ‌បង្គំ


ជា​អ្នក​ដែល​មាន​ភ្នែក​មើល​មនុស្ស​ពាល ដោយ​សេចក្ដី​ស្អប់​ខ្ពើម តែ​លើក​មុខ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​វិញ ជា​អ្នក​ដែល​ហ៊ាន​ទាំង​ស្បថ​ដល់​បង់​ប្រយោជន៍​ខ្លួន​ផង ឥត​ប្រែ‌ព្រួលឡើយ


ទូលបង្គំ​នឹង​យក​ដង្វាយ​ដុត ចូល​ទៅ​ក្នុង​ដំណាក់​ទ្រង់ ហើយ​នឹង​លា​បំណន់​របស់​ទូលបង្គំ


ជា​បំណន់​ដែល​បបូរ​មាត់​ទូលបង្គំ​បាន​បន់​ទុក ហើយ​ដែល​មាត់​ទូលបង្គំ​បានមាន​វាចា ក្នុង​កាល​ដែល​មាន​សេចក្ដី​វេទនា


ហើយ​យ៉ូស្វេ ជា​កូន​នុន នឹង​កាលែប ជា​កូន​យេភូនេ ដែល​នៅ​ក្នុង​ពួក​អ្នក​ដើរ​សង្កេត​មើល​ស្រុក គេ​ក៏​ហែក​សំលៀក‌បំពាក់​ខ្លួន


គេ​ក៏​ទៅ​ជំរាប​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ​ថា យើង​ខ្ញុំ​បាន​ស្បថ​ថា មិន​ភ្លក់​អ្វី​សោះ ទាល់​តែ​បាន​សំឡាប់​ប៉ុល​ចេញ


ឯ​យ៉ូស្វេ​លោក​ហែក​សំលៀក‌បំពាក់ ហើយ​ទំលាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​នឹង​ដី​នៅ​ចំពោះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា ទាល់​តែ​ល្ងាច ព្រម​ទាំង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ផង គេ​ក៏​ដាក់​ធូលី​ដី​នៅ​លើ​ក្បាល​រៀង​ខ្លួន​ដែរ