ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 11:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យែបថា​ក៏​បន់​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា បើ​សិន​ជា​ទ្រង់​ប្រគល់​ពួក​កូន​ចៅ​អាំម៉ូន​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ទូលបង្គំ​ពិត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យែបថាសន្យាចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា៖ «ប្រសិន‌បើ​ព្រះ‌អង្គ​ប្រគល់​ពួក​អាំម៉ូនមក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូល‌បង្គំ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យែបថា​បាន​សន្យា​យ៉ាង​ឱឡា‌រិក​ចំពោះ​ព្រះ‌អម្ចាស់​ថា៖ «ប្រសិន​បើ​ព្រះអង្គ​ប្រគល់​ជន‌ជាតិ​អាំម៉ូន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូលបង្គំ

សូមមើលជំពូក

អាល់គីតាប

លោក​យែបថា​បាន​សន្យា​យ៉ាង​ឱឡារិក​ចំពោះអុលឡោះ‌តាអាឡា​ថា៖ «ប្រសិន​បើ​ទ្រង់​ប្រគល់​ជន‌ជាតិ​អាំម៉ូន​មក​ក្នុង​កណ្តាប់​ដៃ​របស់​ខ្ញុំ

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 11:30
8 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​ក៏​បន់​ថា បើ​ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​ទូលបង្គំ ហើយ​រក្សា​ទូលបង្គំ​តាម​ផ្លូវ​ដែល​ដើរ​ទៅ​នេះ ព្រម​ទាំង​ប្រទាន​អាហារ​ឲ្យ​ទូលបង្គំ​ទទួល​ទាន នឹង​សំលៀក‌បំពាក់​ផង


រួច​ពួក​អ៊ីស្រាអែល​គេ​តាំង​សច្ចា​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា បើ​ទ្រង់​ប្រគល់​សាសន៍​នោះ​មក​ក្នុង​កណ្តាប់​ដៃ​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​នឹង​បំផ្លាញ​ទី​ក្រុង​គេ​អស់​រលីង


ខណៈ​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មក​សណ្ឋិត​លើ​យែបថា រួច​លោក​ដើរ​កាត់​ស្រុក​កាឡាត នឹង​ស្រុក​ម៉ាន៉ាសេ ទៅ​តាម​មីសប៉ា-កាឡាត ហើយ​ពី​ទី​នោះ​ក៏​ដំរង់​ទៅ​ឯ​ពួក​កូន​ចៅ​អាំម៉ូន


នោះ​អ្វីៗ​ណា​ដែល​ចេញ​ពី​មាត់​ទ្វារ​ផ្ទះ​ទូលបង្គំ មក​ទទួល​ទូលបង្គំ ក្នុង​គ្រា​ដែល​ទូលបង្គំ​ត្រឡប់​ពី​ពួក​កូន​ចៅ​អាំម៉ូន​មក​វិញ ដោយ​សុខ‌សាន្ត នោះ​នឹង​បាន​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​ទូលបង្គំ​នឹង​ថ្វាយ​ជា​ដង្វាយ​ដុត


រួច​នាង​បន់​ថា ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ បើ​សិន​ជា​ទ្រង់​នឹង​ក្រឡេក​ព្រះ‌នេត្រ​មក​ទត​ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់ ជា​ស្រី​បំរើ​ទ្រង់ ហើយ​នឹក​ចាំ​មិន​ដាច់​ពី​ខ្ញុំ​ម្ចាស់ ដើម្បី​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​ស្រី​បំរើ​ទ្រង់ បាន​កូន​ប្រុស​១ នោះ​ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​វា​ដល់​ព្រះ‌យេហូវ៉ា​គ្រប់​១​ជីវិត ហើយ​មិន​ដែល​មាន​កាំបិត​កោរ​សក់​វា​ឡើយ។