រួចនាងស្លាប់នៅក្រុងគារយ៉ាត់-អើបាទៅ គឺជាហេប្រុននៅក្នុងស្រុកកាណាន អ័ប្រាហាំក៏មកដើម្បីកាន់ទុក្ខ ហើយយំសោកនឹងសពសារ៉ា
ពួកចៅហ្វាយ 1:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចច្បាំងនឹងសាសន៍កាណានដែលនៅក្រុងហេប្រុនដែរ (រីឯក្រុងហេប្រុននោះ កាលពីដើមហៅថា គារយ៉ាត់-អើបា) ហើយគេប្រហារសំឡាប់សេសាយ អ័ហ៊ីម៉ាន នឹងតាលម៉ាយបង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកយូដាច្បាំងនឹងសាសន៍កាណានដែលនៅក្រុងហេប្រុន (រីឯក្រុងហេប្រុននោះកាលពីដើមហៅថា គារយ៉ាត់-អើបា) ហើយគេសម្លាប់ពួកសេសាយ ពួកអ័ហ៊ីម៉ាន និងពួកតាលម៉ាយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុលសម្ព័ន្ធយូដាបានវាយប្រហារជនជាតិកាណាន ដែលរស់នៅក្រុងហេប្រូន ពីដើមហៅថាគារយ៉ាត់-អើបា ហើយពួកគេបានប្រហារអំបូរសេសាយ អំបូរអហ៊ីម៉ាន និងអំបូរតាល់ម៉ាយដែរ។ អាល់គីតាប កុលសម្ព័ន្ធយូដាបានវាយប្រហារជនជាតិកាណានដែលរស់នៅក្រុងហេប្រូន ពីដើមហៅថា គារយ៉ាត់-អើបា ហើយពួកគេបានប្រហារអំបូរសេសាយ អំបូរអហ៊ីម៉ាន់ និងអំបូរតាល់ម៉ាយបង់ដែរ។ |
រួចនាងស្លាប់នៅក្រុងគារយ៉ាត់-អើបាទៅ គឺជាហេប្រុននៅក្នុងស្រុកកាណាន អ័ប្រាហាំក៏មកដើម្បីកាន់ទុក្ខ ហើយយំសោកនឹងសពសារ៉ា
រួចឪពុកប្រាប់ថា ចូរឯងទៅមើលឥឡូវ តើបងៗរបស់ឯង នឹងហ្វូងសត្វសុខសប្បាយទេឬ រួចសឹមមកប្រាប់ដល់អញវិញ ដូច្នេះឪពុកក៏ចាត់ឲ្យគាត់ចេញពីវាលច្រកហេប្រុនទៅ ហើយគាត់ទៅដល់ស៊ីគែម
យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសំរេចនឹងមនុស្សដែលរត់លឿន ការចំបាំងក៏មិនសំរេចនឹងមនុស្សដែលមានកំឡាំងដែរ ឯនំបុ័ង មិនសំរេចនឹងមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិនឹងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលានឹងឱកាសវិញ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកំឡាំងខ្លួន ឬអ្នកមានអួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ
គេឡើងពីខាងត្បូងទៅដល់ហេប្រុន នៅស្រុកនោះមានអ័ហ៊ីម៉ាន សេសាយ នឹងតាលម៉ាយ ជាកូនអ័ណាក់ (ឯក្រុងហេប្រុននេះ បានសង់៧ឆ្នាំមុនក្រុងសូអាន ដែលនៅស្រុកអេស៊ីព្ទ)
នៅស្រុកនោះយើងបានឃើញពួកមនុស្សធំសំបើម គឺជាកូនចៅអ័ណាក់ ដែលជាពូជមនុស្សមានមាឌធំសំបើម យើងមើលទៅខ្លួនយើងដូចជាកណ្តូប ទោះបើនៅភ្នែកគេក៏ដូច្នោះដែរ។
តមក យ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងអេក្លុនឡើងទៅដល់ហេប្រុន ច្បាំងនឹងគេទៀត
រីឯក្រុងហេប្រុននេះ ពីដើម មានឈ្មោះជាគារយ៉ាត់-អើបា ដែលអើបានោះជាមនុស្សមានមាឌធំជាងគេក្នុងពួកសាសន៍អ័ណាក់ តពីនោះមក ស្រុកនោះក៏បានស្រាកស្រាន្តពីចំបាំងទៅ។
គេក៏ឲ្យក្រុងហេប្រុនដល់កាលែប ដូចជាលោកម៉ូសេបានបង្គាប់មក នោះគាត់បណ្តេញពួកកូនអ័ណាក់ទាំង៣នាក់ចេញ
ក្រោយមកក៏ចុះទៅច្បាំងនឹងសាសន៍កាណាន ដែលនៅស្រុកភ្នំទាបៗ ស្រុកត្បូង នឹងស្រុកទំនាបថែមទៀត