Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 1:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ក្រោយ​មក​ក៏​ចុះ​ទៅ​ច្បាំង​នឹង​សាសន៍​កាណាន ដែល​នៅ​ស្រុក​ភ្នំ​ទាបៗ ស្រុក​ត្បូង នឹង​ស្រុក​ទំនាប​ថែម​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ក្រោយ​មក ប្រជាជន​យូដា​ចុះ​ទៅ​ច្បាំង​នឹង​សាសន៍​កាណាន ដែលរស់​នៅ​ស្រុក​ភ្នំ នៅ​តំបន់​ណេកិប និង​នៅ​តំបន់​វាល​ទំនាប​ថែម​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 បន្ទាប់​មក កុល‌សម្ព័ន្ធ​យូដា​ក៏​ចុះ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​តាម​តំបន់​ភ្នំ តំបន់​ណេកិប និង​តំបន់​វាល​ទំនាប​ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 បន្ទាប់​មក កុល‌សម្ព័ន្ធ​យូដា​ក៏​ចុះ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​តាម​តំបន់​ភ្នំ តំបន់​ណេកិប និង​តំបន់​វាល​ទំនាប​ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 1:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អាប់រ៉ាម​ក៏​ចេះ​តែ​ដើរ​ដំណើរ​ទៅ​ឯ​ត្បូង​ទៀត។


ត​មក យ៉ូស្វេ នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​ក្រុង​អេក្លុន​ឡើង​ទៅ​ដល់​ហេប្រុន ច្បាំង​នឹង​គេ​ទៀត


នៅ​គ្រា​នោះ យ៉ូស្វេ​ក៏​ទៅ​វាយ​សាសន៍​អ័ណាក់​ឲ្យ​សូន្យ​បាត់​ពី​ស្រុក​ភ្នំ ពី​ក្រុង​ហេប្រុន ក្រុង​ដេបៀរ ក្រុង​អាណាប ពី​ស្រុក​ភ្នំ​របស់​យូដា នឹង​ស្រុក​ភ្នំ​របស់​អ៊ីស្រាអែល​ទាំង​អស់​ទៅ គឺ​លោក​បាន​បំផ្លាញ​គេ នឹង​ទី​ក្រុង​គេ​អស់​រលីង


គឺ​ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​វាល ស្រុក​ជំរាល ទី​រហោ‌ស្ថាន នឹង​ស្រុក​ត្បូង ជា​ស្រុក​របស់​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី នឹង​សាសន៍​យេប៊ូស)


រួច​ច្បាំង​នឹង​សាសន៍​កាណាន​ដែល​នៅ​ក្រុង​ហេប្រុន​ដែរ (រីឯ​ក្រុង​ហេប្រុន​នោះ កាល​ពី​ដើម​ហៅ​ថា គារយ៉ាត់-អើបា) ហើយ​គេ​ប្រហារ​សំឡាប់​សេសាយ អ័ហ៊ីម៉ាន នឹង​តាលម៉ាយ​បង់។


ពួក​កូន​ចៅ​យូដា​ក៏​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម​ដែរ ព្រម​ទាំង​ចាប់​យក​បាន រួច​ប្រហារ​គេ​ដោយ​មុខ​ដាវ ហើយ​ឆួល​ដុត​ទី​ក្រុង​ចោល​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម