ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




បរិទេវ 3:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​បាន​យក​ថ្ម​ដាប់​ធ្វើ​កំផែង​រាំង​ផ្លូវ​ខ្ញុំ ហើយ​បាន​ធ្វើ​ឲ្យ​ផ្លូវ​ច្រក​ខ្ញុំ​វៀច​ទាំង​អស់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​បាន​ដាក់​ថ្ម​រាំង​ផ្លូវ​ខ្ញុំ ហើយ​បាន​ធ្វើ​ឲ្យ​ផ្លូវ​ច្រក​ខ្ញុំ​វៀច​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​ដាក់​ផ្ទាំង​ថ្ម​រាំង​ផ្លូវ​ខ្ញុំ ព្រះអង្គ​បាន​ពង្វាង​ផ្លូវ​ខ្ញុំ។

សូមមើលជំពូក

អាល់គីតាប

ទ្រង់​ដាក់​ផ្ទាំង​ថ្ម​រាំង​ផ្លូវ​ខ្ញុំ ទ្រង់​បាន​ពង្វាង​ផ្លូវ​ខ្ញុំ។

សូមមើលជំពូក



បរិទេវ 3:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​ធ្វើ​របង​រាំង​ផ្លូវ​ខ្ញុំ មិន​ឲ្យ​ទៅ​ណា​បាន ក៏​បាន​ធ្វើ​ឲ្យ​ផ្លូវ​ច្រក​របស់​ខ្ញុំ​ងងឹត​ទៅ


ឯ​អស្សាសៈ​របស់​ទ្រង់ នោះ​ដូច​ជា​ផ្លូវ​ទឹក​ដែល​ជន់​លិច​ឡើង​ដល់​ត្រឹម​ក ដើម្បី​នឹង​រែង​អស់​ទាំង​សាសន៍ ដោយ​កញ្ច្រែង​ជា​សេចក្ដី​វិនាស ហើយ​នឹង​ដាក់​បង្ហៀរ​បង្ខាំ​ដែល​នាំ​ឲ្យ​វង្វេង ទៅ​ក្នុង​មាត់​នៃ​សាសន៍​ទាំង‌ឡាយ


ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ចេញ​ពី​ផ្លូវ​របស់​ទ្រង់ ហើយ​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​រឹង‌ទទឹង​ចំពោះ​សេចក្ដី​កោត‌ខ្លាច​ដល់​ទ្រង់​ដូច្នេះ សូម​ទ្រង់​វិល​មក​វិញ ដោយ​យល់​ដល់​ពួក​អ្នក​បំរើ​របស់​ទ្រង់ គឺ​ជា​ពូជ​អំបូរ​ទាំង​ប៉ុន្មាន​នៃ​មរដក​របស់​ទ្រង់


ទ្រង់​ប្រៀប​ដូច​ជា​ខ្លា‌ឃ្មុំ​ដែល​លប​សង្គ្រុប ហើយ​ដូច​ជា​សិង្ហ​នៅ​ទី​ស្ងាត់​កំបាំង​ដល់​ខ្ញុំ


ទ្រង់​បាន​បង្វែរ​អស់​ទាំង​ផ្លូវ​របស់​ខ្ញុំ ក៏​ហែក​ខ្ញុំ​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​បាន​ឲ្យ​ខ្ញុំ​ត្រមោច​នៅ


ដូច្នេះ មើល អញ​នឹង​ស្រាស់​ផ្លូវ​នាង​ដោយ​បន្លា ហើយ​ធ្វើ​កំផែង​ផង ដើម្បី​មិន​ឲ្យ​នាង​ស្គាល់​ផ្លូវ​ខ្លួន​ទៀត