បរិទេវ 3:63 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់ទតក្នុងកាលដែលគេអង្គុយចុះ ហើយក្រោកឡើងផង ទូលបង្គំជាបទចំរៀងរបស់គេហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះអង្គទតក្នុងកាលដែលគេអង្គុយចុះ ហើយក្រោកឡើងផង ទូលបង្គំជាបទចម្រៀងរបស់គេហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមទតមើលចុះ ទោះបីពួកគេអង្គុយ ឬឈរក្ដី ពួកគេនាំគ្នាច្រៀងឡកឡឺយដាក់ទូលបង្គំ។ អាល់គីតាប សូមមើលចុះ ទោះបីពួកគេអង្គុយ ឬឈរក្តី ពួកគេនាំគ្នាច្រៀងឡកឡឺយដាក់ខ្ញុំ។ |
ទ្រង់ជ្រាបការដែលទូលបង្គំអង្គុយចុះ នឹងការដែលទូលបង្គំក្រោកឡើងផង ទ្រង់ក៏យល់គំនិតរបស់ទូលបង្គំពីចំងាយដែរ
៙ ប៉ុន្តែឯទូលបង្គំ ឱព្រះយេហូវ៉ាអើយ សេចក្ដីអធិស្ឋានរបស់ទូលបង្គំដំរង់ទៅឯទ្រង់ ក្នុងវេលាដែលទ្រង់សព្វព្រះហឫទ័យ ឱព្រះអង្គអើយ សូមឆ្លើយតបមកទូលបង្គំ ដោយសេចក្ដីសង្គ្រោះដ៏ពិតរបស់ទ្រង់ តាមសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់
ខ្ញុំបានទៅជាទីសំណើចដល់ជនជាតិទាំងឡាយរបស់ខ្ញុំ ហើយជាបទចំរៀងរបស់គេជានិច្ចរាល់ថ្ងៃ