ទ្រង់បានធ្វើរបងរាំងផ្លូវខ្ញុំ មិនឲ្យទៅណាបាន ក៏បានធ្វើឲ្យផ្លូវច្រករបស់ខ្ញុំងងឹតទៅ
បរិទេវ 3:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានធ្វើរបងឃុំឃាំងខ្ញុំ ហើយបានឡោមព័ទ្ធខ្ញុំដោយថ្នាំពុល នឹងការដែលនឿយលំបាក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានធ្វើរបងឃុំឃាំងខ្ញុំ ហើយបានឡោមព័ទ្ធខ្ញុំដោយថ្នាំពុល និងការដែលនឿយលំបាក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គយកការឈឺចាប់ និងទុក្ខវេទនា មករុំព័ទ្ធជុំវិញខ្ញុំ។ អាល់គីតាប ទ្រង់យកការឈឺចាប់ និងទុក្ខវេទនា មករុំព័ទ្ធជុំវិញខ្ញុំ។ |
ទ្រង់បានធ្វើរបងរាំងផ្លូវខ្ញុំ មិនឲ្យទៅណាបាន ក៏បានធ្វើឲ្យផ្លូវច្រករបស់ខ្ញុំងងឹតទៅ
គេបានឲ្យថ្នាំស្ពឹកមកទូលបង្គំសំរាប់ជាអាហារ ហើយកាលទូលបង្គំស្រេក នោះគេយកទឹកខ្មេះមកឲ្យផឹក
ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលពីដំណើរពួកហោរាដូច្នេះថា មើលអញនឹងចិញ្ចឹមគេដោយស្លែង ហើយនឹងឲ្យគេផឹកទឹកពុល ដ្បិតមានសេចក្ដីល្មើសចំពោះព្រះ បានចេញពីពួកហោរានៅក្រុងយេរូសាឡិមទៅពេញក្នុងស្រុកហើយ។
ហេតុអ្វីបានជាយើងរាល់គ្នាអង្គុយតែស្ងៀមដូច្នេះ ចូរមូលមក យើងនាំគ្នាចូលទៅក្នុងទីក្រុងទាំងប៉ុន្មានដែលមានកំផែង ហើយនៅភាំង នៅទីនោះវិញ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់បានធ្វើឲ្យយើងភាំងហើយ ក៏បានឲ្យយើងផឹកទឹកពុលដែរ ពីព្រោះយើងបានធ្វើបាបនឹងទ្រង់
ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា មើលអញនឹងចិញ្ចឹមគេ គឺជនជាតិនេះឯង ដោយស្លែង ហើយនឹងឲ្យទឹកពុលទៅគេផឹក
ខ្ញុំនឹកចាំពីសេចក្ដីទុក្ខលំបាក នឹងពីសេចក្ដីវេទនារបស់ខ្ញុំ ព្រមទាំងស្លែង នឹងថ្នាំពុលផង
ប៉ុន្តែកាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា សេចក្ដីហិនវិនាសនៃក្រុងនោះជិតដល់ហើយ