នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនា នោះខ្ញុំបានស្វែងរកព្រះអម្ចាស់ នៅពេលយប់ នោះខ្ញុំបានប្រទូលដៃឡើងឥតឈប់ឈរ ព្រលឹងខ្ញុំមិនព្រមក្សាន្តទុក្ខទេ
បរិទេវ 3:49 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ភ្នែកខ្ញុំនឹងហូរសស្រាក់ឥតឈប់ឈរ ឥតស្រាកឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្នែកខ្ញុំនឹងហូរសស្រាក់ឥតឈប់ឈរ ឥតស្រាកឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកភ្នែកខ្ញុំហូរឥតឈប់ឈរ និងឥតស្រាកស្រាន្ត អាល់គីតាប ទឹកភ្នែកខ្ញុំហូរឥតឈប់ឈរ និងឥតស្រាកស្រាន្ត |
នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនា នោះខ្ញុំបានស្វែងរកព្រះអម្ចាស់ នៅពេលយប់ នោះខ្ញុំបានប្រទូលដៃឡើងឥតឈប់ឈរ ព្រលឹងខ្ញុំមិនព្រមក្សាន្តទុក្ខទេ
ឯងត្រូវប្រាប់ពាក្យនេះដល់គេថា សូមឲ្យខ្ញុំហូរទឹកភ្នែកសស្រាក់ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ ពីព្រោះកូនក្រមុំរបស់សាសន៍ខ្ញុំបានត្រូវខ្ទេចខ្ទី ជាការបាក់បែកយ៉ាងធំ ដោយរបួសជាទំងន់
ព្រោះហេតុការណ៍ទាំងនេះបានជាខ្ញុំយំ ភ្នែកខ្ញុំហូរសស្រាក់ ដោយព្រោះអ្នកកំសាន្តចិត្ត ដែលគួរមកលំហើយព្រលឹងខ្ញុំ គេនៅឆ្ងាយពីខ្ញុំវិញ កូនចៅខ្ញុំត្រូវចោលស្ងាត់ ដោយព្រោះពួកខ្មាំងសត្រូវបានឈ្នះហើយ។
ចិត្តរបស់គេបានអំពាវនាវដល់ព្រះអម្ចាស់… ឱកំផែងនៃកូនស្រីស៊ីយ៉ូនអើយ ចូរឲ្យមានទឹកភ្នែកហូរសស្រាក់ ដូចជាទន្លេទាំងយប់ទាំងថ្ងៃចុះ កុំឲ្យឈប់សំរាកឡើយ កុំឲ្យប្រស្រីភ្នែករបស់នាងឈប់ផ្អាកឲ្យសោះ