ចំណែកគេ មានតែដៃខាងសាច់ឈាមប៉ុណ្ណោះ តែខាងយើងវិញ មានព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា សំរាប់នឹងជួយ ហើយធ្វើចំបាំងជំនួសយើង ពួកបណ្តាជនក៏ផ្អែកចិត្តទៅលើព្រះបន្ទូលនៃហេសេគា ជាស្តេចយូដា។
បទចម្រៀងសាឡូម៉ូន 8:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ តើនាងណានុ៎ះ ដែលឡើងមកពីទីរហោស្ថាន កំពុងផ្អែកលើអ្នកស្ងួនសំឡាញ់របស់នាងដូច្នេះ។ ៙ អញបានបណ្តាលឲ្យឯងមានសេចក្ដីស្រឡាញ់នៅ ក្រោមដើមសារី ជាទីដែលម្តាយឯងបានឈឺនឹងសំរាល ជាទីដែលអ្នកឈឺនឹងសំរាលបានបង្កើតឯងមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើនាងណាដែលឡើងមកពីទីរហោស្ថាន កំពុងផ្អែកលើអ្នកស្ងួនសម្លាញ់របស់នាងដូច្នេះ? យើងបានបណ្ដាលឲ្យឯងមាន សេចក្ដីស្រឡាញ់នៅក្រោមដើមសារី ជាទីដែលម្តាយឯងបានឈឺនឹងសម្រាល ជាទីដែលអ្នកឈឺនឹងសម្រាលបានបង្កើតឯងមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើស្ត្រីដែលឡើងទៅវាលរហោស្ថាន ហើយផ្អែកលើម្ចាស់ចិត្តរបស់នាង នោះជានរណា? អូនបានដាស់បង នៅក្រោមដើមចន្ទន៍ ជាកន្លែងដែលមាតារបស់បងមានគភ៌ ហើយបង្កើតបងមក។ អាល់គីតាប តើស្ត្រីដែលឡើងទៅវាលរហោស្ថាន ហើយផ្អែកលើម្ចាស់ចិត្តរបស់នាង នោះជានរណា? អូនបានដាស់បង នៅក្រោមដើមចន្ទន៍ ជាកន្លែងដែលម្តាយរបស់បងមានផ្ទៃពោះ ហើយបង្កើតបងមក។ |
ចំណែកគេ មានតែដៃខាងសាច់ឈាមប៉ុណ្ណោះ តែខាងយើងវិញ មានព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា សំរាប់នឹងជួយ ហើយធ្វើចំបាំងជំនួសយើង ពួកបណ្តាជនក៏ផ្អែកចិត្តទៅលើព្រះបន្ទូលនៃហេសេគា ជាស្តេចយូដា។
ស្ងួនសំឡាញ់របស់ខ្ញុំនៅកណ្តាលពួកកូនប្រុសៗ នោះប្រៀបដូចជាដើមសារី នាកណ្តាលពួកឈើនៅព្រៃ ខ្ញុំបានអង្គុយក្រោមម្លប់នៃទ្រង់ ដោយចិត្តរីករាយជាខ្លាំង ហើយផ្លែរបស់ទ្រង់ក៏មានរសផ្អែមដល់អណ្តាតខ្ញុំ
៙ ឱពួកកូនស្រីក្រុងស៊ីយ៉ូនអើយ ចូរចេញទៅមើលស្តេចសាឡូម៉ូនចុះ ទ្រង់ពាក់មកុដដែលព្រះមាតាបានបំពាក់ថ្វាយ ក្នុងថ្ងៃវិវាហមង្គលទ្រង់ គឺនៅថ្ងៃដែលទ្រង់មានព្រះទ័យរីករាយសប្បាយ។
ខ្ញុំបានដើរហួសពីគេតែបន្តិចទេ ស្រាប់តែប្រទះនឹងព្រះអង្គដែលដួងចិត្តខ្ញុំស្រឡាញ់ ខ្ញុំបានចាប់អង្គទ្រង់ មិនព្រមឲ្យទ្រង់ឃ្លាតទៅឡើយ ទាល់តែខ្ញុំបាននាំចូលទៅក្នុងផ្ទះរបស់ម្តាយខ្ញុំ គឺក្នុងបន្ទប់របស់អ្នកដែលមានគភ៌បង្កើតខ្ញុំមក។
៙ តើអ្នកណានុ៎ះ ដែលឡើងពីទីរហោស្ថានមក មានហុយដូចជាផ្សែង មានអប់ខ្លួនដោយខ្លឹមចន្ទន៍ នឹងកំញាន ព្រមទាំងម្សៅក្រអូបគ្រប់យ៉ាងរបស់ពួកជំនួញដូច្នេះ
ប្រពន្ធអើយ ចូរមកពីភ្នំល្បាណូនជាមួយនឹងអញចុះ គឺពីភ្នំល្បាណូនទៅមើលពីកំពូលភ្នំអាម៉ាណា ពីកំពូលភ្នំសេនារ ហើយនឹងកំពូលភ្នំហ៊ើរម៉ូនផង គឺពីរូងសត្វសិង្ហ ហើយពីភ្នំរបស់ខ្លារខិន
៙ តើនាងណានុ៎ះ ដែលលេចចេញមកដូចជាអរុណរះ ស្រស់ល្អដូចជាព្រះចន្ទ ហើយភ្លឺត្រចះដូចជាព្រះអាទិត្យ ក៏គួរស្ញែងខ្លាចដូចជាពលទ័ព មានទាំងទង់ជ័យផងដូច្នេះ។
ឱបើទ្រង់ជាប្អូនប្រុសនៃខ្ញុំម្ចាស់ទៅអេះ ជាអ្នកដែលបានបៅដោះម្តាយរបស់ខ្ញុំម្ចាស់ ដូច្នេះ កាលណាខ្ញុំម្ចាស់ប្រទះនឹងទ្រង់នៅខាងក្រៅ នោះខ្ញុំម្ចាស់នឹងថើបទ្រង់ចេះតែបាន ឥតមានអ្នកណាមើលងាយខ្ញុំម្ចាស់ផង
មើល ឯងពឹងដល់ស្រុកអេស៊ីព្ទទុកជាឈើច្រត់ គឺជាដើមត្រែងកំបាក់នោះ ដែលបើកាលណាផ្អែកទៅលើ នោះនឹងចាក់ទំលុះដៃវិញ គឺផារ៉ោន ជាស្តេចអេស៊ីព្ទ គេបែបយ៉ាងនោះ ដល់អស់អ្នកណាដែលពឹងដល់គេ
មានឮសំឡេង១កំពុងតែស្រែកនៅទីរហោស្ថានថា ចូររៀបចំផ្លូវសំរាប់ទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យមានថ្នល់រាបស្មើនៅទីស្ងាត់ ថ្វាយព្រះនៃយើងរាល់គ្នាចុះ
មើល អញនឹងធ្វើការ១ថ្មីវិញ ការនោះនឹងលេចឡើងឥឡូវ តើឯងរាល់គ្នានឹងមិនស្គាល់ទេឬ អញនឹងធ្វើផ្លូវ១នៅទីរហោស្ថាន ហើយទន្លេនៅសមុទ្រខ្សាច់
ចូរទៅចុះ ហើយស្រែកដាក់ត្រចៀកពួកក្រុងយេរូសាឡិមថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ គឺអញនឹកចាំពីឯងកាលនៅក្មេង ដែលឯងមានចិត្តកួចចំពោះអញ ហើយពីសេចក្ដីស្រឡាញ់របស់ឯង កាលទើបនឹងបានគ្នា គឺដែលឯងបានដើរតាមអញ នៅក្នុងទីរហោស្ថាន ជាកន្លែងដែលឥតមានអ្នកណាសាបព្រោះឡើយ
កាលនៅក្នុងផ្ទៃនៅឡើយ នោះយ៉ាកុបបានចាប់កែងជើងរបស់បង លុះកាលមានវ័យពេញកំឡាំងហើយ នោះក៏មានអំណាចនៅចំពោះព្រះដែរ
ពួកជាកំពូលលើគេ តែងតែជំនុំជំរះឲ្យបានរង្វាន់ ពួកសង្ឃរបស់គេបង្រៀនឲ្យបានកំរៃ ហើយពួកហោរាក៏ទាយឲ្យបានប្រាក់ ប៉ុន្តែគេពឹងផ្អែកលើព្រះយេហូវ៉ា ដោយពាក្យថា ព្រះយេហូវ៉ាទ្រង់គង់នៅកណ្តាលយើងរាល់គ្នាទេតើ នឹងគ្មានសេចក្ដីអាក្រក់ណាកើតឡើងដល់យើងឡើយ
យ៉ាងដូច្នោះ បងប្អូនអើយ អ្នករាល់គ្នាក៏បានស្លាប់ពីខាងឯក្រិត្យវិន័យដែរ ដោយសាររូបអង្គនៃព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានទៅជារបស់ផងអ្នកម្នាក់ទៀត ដែលបានរស់ពីស្លាប់ឡើងវិញ ប្រយោជន៍ឲ្យយើងបានបង្កើតផលថ្វាយព្រះ
កូនចៅអើយ ខ្ញុំលំបាកក្នុងចិត្តជាពន់ពេក ដោយព្រោះអ្នករាល់គ្នាម្តងទៀត ទាល់តែព្រះគ្រីស្ទបានកមានរូបរាង ក្នុងអ្នករាល់គ្នាឡើង
ដែលដោយសារទ្រង់ នោះអ្នករាល់គ្នាក៏ជឿដល់ព្រះ ដែលប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រមទាំងប្រទានឲ្យមានសិរីល្អ ដើម្បីឲ្យសេចក្ដីជំនឿ ហើយនឹងសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នាបានជាប់នៅនឹងព្រះ។
រួចស្ត្រីនោះក៏រត់ទៅឯទីរហោស្ថាន នៅទីនោះព្រះបានរៀបកន្លែងឲ្យនាង ដើម្បីនឹងចិញ្ចឹមនាងនៅទីនោះ អស់រវាង១២៦០ថ្ងៃ។