បទចម្រៀងសាឡូម៉ូន 2:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ មាសសំឡាញ់របស់អញនៅកណ្តាលពួកកូនស្រីៗ ប្រៀបដូចជាកំភ្លឹងដុះនៅកណ្តាលគុម្ពបន្លា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ មាសសម្លាញ់អើយ ក្នុងចំណោមពួកកូនស្រីៗ នាងប្រៀបដូចជាកំភ្លឹងដុះនៅកណ្ដាលគុម្ពបន្លា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមស្រីៗទាំងឡាយ អូនប្រៀបបាននឹងផ្កាក្រវាន់នៅក្នុងបន្លា។ អាល់គីតាប ក្នុងចំណោមស្រីៗទាំងឡាយ អូនប្រៀបបាននឹងផ្កាក្រវាន់នៅក្នុងបន្លា។ |
ស្ងួនសំឡាញ់របស់ខ្ញុំនៅកណ្តាលពួកកូនប្រុសៗ នោះប្រៀបដូចជាដើមសារី នាកណ្តាលពួកឈើនៅព្រៃ ខ្ញុំបានអង្គុយក្រោមម្លប់នៃទ្រង់ ដោយចិត្តរីករាយជាខ្លាំង ហើយផ្លែរបស់ទ្រង់ក៏មានរសផ្អែមដល់អណ្តាតខ្ញុំ
នោះនឹងមានដើមកកោះដុះឡើងជំនួសគុម្ពបន្លា ហើយដើមយីថោនឹងដុះឡើងជំនួសអញ្ចាញ ការទាំងនេះនឹងបានសំរាប់ជាល្បីព្រះនាមដល់ព្រះយេហូវ៉ា ហើយសំរាប់ជាទីសំគាល់ដ៏ស្ថិតស្ថេរនៅអស់កល្បតរៀងទៅ ដែលមិនត្រូវកាត់ផ្តាច់ចេញឡើយ។
នែ ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមនៅកណ្តាលហ្វូងស្វាន ដូច្នេះ ចូរធ្វើជាអ្នកឆ្លាតដូចជាពស់ ហើយសុភាពដូចព្រាប
ទាំងប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណា ដែលគេនិយាយដើម ពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ។