ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 8:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អែសរ៉ា​ក៏​បើក​គម្ពីរ នៅ​មុខ​បណ្តាជន​ទាំង‌ឡាយ ដ្បិត​លោក​នៅ​ខ្ពស់​ជាង​គេ​ទាំង​អស់ កាល​លោក​បាន​បើក​គម្ពីរ​ឡើង នោះ​ពួក​បណ្តាជន​ទាំង‌ឡាយ​ក៏​ក្រោក​ឈរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អែសរ៉ា​បើក​គម្ពីរ នៅ​ចំពោះ​ភ្នែក​ប្រជា‌ជន​ទាំង‌អស់ ដ្បិត​លោក​នៅ​ខ្ពស់​ជាង​គេ ហើយ​ពេល​លោក​បើក​គម្ពីរ​ឡើង ប្រជា‌ជន​ទាំង​អស់​ក៏​ក្រោក​ឈរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អែសរ៉ា​បើក​គម្ពីរ ហើយ​ប្រជា‌ជន​បាន​ឃើញ​ទាំង​អស់​គ្នា ដ្បិត​លោក​ឈរ​នៅ​ត្រង់​កន្លែង​ខ្ពស់​ជាង​គេ។ ពេល​គម្ពីរ​បើក​ចំហ ប្រជា‌ជន​ទាំង​មូល​ក៏​ក្រោក​ឈរ​ឡើង។

សូមមើលជំពូក

អាល់គីតាប

លោក​អែសរ៉ា​បើក​គីតាប ហើយ​ប្រជា‌ជន​បាន​ឃើញ​ទាំង​អស់​គ្នា ដ្បិត​គាត់​ឈរ​នៅ​ត្រង់​កន្លែង​ខ្ពស់​ជាង​គេ។ ពេល​គីតាប​បើក​ចំហ ប្រជា‌ជន​ទាំង​មូល​ក៏​ក្រោក​ឈរ​ឡើង។

សូមមើលជំពូក



នេហេមា 8:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ សាឡូម៉ូន​ទ្រង់​ពោល​ថា ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​គង់​នៅ​ក្នុង​ទី​ងងឹត​យ៉ាង​ក្រាស់


រួច​ស្តេច​ទ្រង់​បែរ​ព្រះ‌ភក្ត្រ​មក ប្រទាន​ពរ​ដល់​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ ដែល​គេ​កំពុង​តែ​ឈរ​នៅ


ហើយ​ចាប់​តាំង​ពី​ព្រលឹម ដរាប​ដល់​ថ្ងៃ​ត្រង់ នោះ​លោក​ក៏​អាន​មើល​ក្នុង​គម្ពីរ​នោះ នៅ​មុខ​គេ​ទាំង​អស់​គ្នា ត្រង់​ទី‌ធ្លា​ដែល​នៅ​មុខ​ទ្វារ​ទឹក ឯ​បណ្តាជន​ទាំង‌ឡាយ គេ​ក៏​ផ្ទៀង​ត្រចៀក​ស្តាប់ ក្នុង​គម្ពីរ​ក្រិត្យ‌វិន័យ​នោះ


ស្មៀន​អែសរ៉ា លោក​ឈរ​លើ​ទី​ថ្កល់​ធ្វើ​ពី​ឈើ ដែល​គេ​បាន​ធ្វើ​សំរាប់​ការ​នោះ មាន​ម៉ាធិធា សេម៉ា អ័ណា‌យ៉ា អ៊ូរីយ៉ា ហ៊ីល‌គីយ៉ា នឹង​ម្អាសេយ៉ា ឈរ​នៅ​ខាង​ស្តាំ​លោក ហើយ​ពេដាយ៉ា មីសា‌អែល ម៉ាលគា ហាស៊ូម ហាស‌បា‌ដាន៉ា សាការី នឹង​មស៊ូឡាម ក៏​ឈរ​នៅ​ខាង​ឆ្វេង​លោក


ឯ​ស្តេច​ទ្រង់​គង់​នៅ​តែ​ឯង​ក្នុង​បន្ទប់​ខាង​លើ ជា​កន្លែង​សំរាប់​លំហើយ​អង្គ លំដាប់​នោះ អេហ៊ុឌ​ក៏​ចូល​ទៅ​ជិត​ទ្រង់​ទូល​ថា ទូលបង្គំ​មាន​បន្ទូល​នៃ​ព្រះ សំរាប់​នឹង​ទូល​ដល់​ទ្រង់ ស្តេច​ក៏​ក្រោក​ចាក​ពី​ព្រះ‌ទែន​ឡើង