ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 7:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ទី​ក្រុង​ក៏​ធំ​ទូលាយ​ណាស់ តែ​បណ្តាជន​មាន​គ្នា​តិច​ពេក ហើយ​ផ្ទះ‌សំបែង​មិន​ទាន់​បាន​សង់​នៅ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទី​ក្រុង​នេះ​ធំ​ទូលាយ តែ​ប្រជា‌ជន​ក្នុង​ក្រុង​នោះ មាន​ចំនួន​តិច ហើយ​ផ្ទះ​សំបែង​មិន​ទាន់​បាន​សង់​នៅ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យេរូ‌សាឡឹម​ជា​ក្រុង​មួយ​ធំ​ទូលាយ ប៉ុន្តែ មាន​ប្រជា‌ជន​តិច​រស់​នៅ ហើយ​មាន​ផ្ទះ​ជា​ច្រើន​ដែល​ពុំ​ទាន​បាន​សង់​ឡើង​វិញ​នៅ​ឡើយ។

សូមមើលជំពូក

អាល់គីតាប

យេរូ‌សាឡឹម​ជា​ក្រុង​មួយ​ធំ​ទូលាយ ប៉ុន្តែ មាន​ប្រជា‌ជន​តិច​រស់​នៅ ហើយ​មាន​ផ្ទះ​ជា​ច្រើន​ដែល​ពុំ​ទាន​បាន​សង់​ឡើង​វិញ​នៅ​ឡើយ។

សូមមើលជំពូក



នេហេមា 7:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​ប្រធាន​ក្នុង​បណ្តាជន នោះ​ក៏​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ពួក​បណ្តាជន​ឯ​ទៀត គេ​ចាប់​ឆ្នោត​យក​១​នាក់​ក្នុង​១០ ឲ្យ​មក​នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​បរិសុទ្ធ​ដែរ ហើយ​៩​នាក់ ឲ្យ​នៅ​អស់​ទាំង​ទី​ក្រុង​ឯ​ទៀត


ពួក​បណ្តាជន​ក៏​ឲ្យ​ពរ​ដល់​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ប្រគល់​ខ្លួន ឲ្យ​មក​នៅ​ក្រុង​យេរូ‌សាឡិម ដោយ​ស្ម័គ្រ​ពី​ចិត្ត។


ហើយ​ខ្ញុំ​បាន​ហាម​គេ​ថា កុំ​ឲ្យ​បើក​ទ្វារ​ក្រុង​យេរូ‌សាឡិម មុន​ដែល​ថ្ងៃ​ភ្លឺ​ក្តៅ​ឡើយ ហើយ​កាល​គេ​នៅ​ចាំ​យាម នោះ​ត្រូវ​បិទហើយ​ខ្ទាស់​រនុក​ទៅ​វិញ ក៏​ត្រូវ​ដំរូវ​ពួក​អ្នក​ខ្លះ​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​ចាំ​យាម​តាម​វេន​គេ នៅ​ទល់​មុខ​នឹង​ផ្ទះ​គេ​រៀង​ខ្លួន


គ្រា​នោះ ព្រះ​នៃ​ខ្ញុំ​ទ្រង់​បណ្តាល​ចិត្ត​ខ្ញុំ ឲ្យ​ប្រមូល​ពួក​អ្នក​ធំ ពួក​មេ នឹង​ពួក​ជន ដើម្បី​នឹង​រាប់​គេ​តាម​ពង្សាវតារ ខ្ញុំ​ក៏​រក​ឃើញ​បញ្ជី​ពង្សាវតារ​នៃ​ពួក​អ្នក ដែល​ឡើង​មក​ជាន់​មុន ហើយ​ខ្ញុំ​ឃើញ​មាន​សេចក្ដី​កត់​ទុក​ក្នុង​បញ្ជី​នោះ​ថា


ហើយ​ពួក​អ្នក​ដែល​នឹង​កើត​ពី​ឯង​មក គេ​នឹង​សង់​ទី​ចាស់​ដែល​ខូច​បង់​ឡើង​ជា​ថ្មី ឯង​នឹង​សង់​ឡើង​លើ​ជើង​ជញ្ជាំង ដែល​មាន​នៅ​តាំង​ពី​ច្រើន​ដំណ​ត​មក​ហើយ ក៏​នឹង​មាន​ឈ្មោះ​ថា ជា​អ្នក​ជួស‌ជុល​ទី​បាក់​បែក គឺ​ជា​អ្នក​ដែល​រៀបចំ​ផ្លូវ​ទៅ​ឯ​ទី​លំនៅ​ឡើង​វិញ។


ចូរ​ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង