ឱព្រះនៃទូលបង្គំអើយ សូមទ្រង់នឹកចាំពីគេ ពីព្រោះគេបានបង្អាប់ការងារជាសង្ឃ នឹងសេចក្ដីសញ្ញានៃការងារនោះ នឹងពួកលេវីដែរ។
នេហេមា 6:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះនៃទូលបង្គំអើយ សូមទ្រង់នឹកចាំពីថូប៊ីយ៉ា នឹងសានបាឡាត តាមការដែលគេធ្វើទាំងនេះ ហើយពីនាងណូអាឌា ជាហោរា នឹងពួកហោរាឯទៀត ដែលចង់ឲ្យទូលបង្គំកើតមានសេចក្ដីភ័យខ្លាចផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីថូប៊ីយ៉ា និងសានបាឡាត តាមការទាំងនេះដែលគេបានប្រព្រឹត្ត ហើយសូមនឹកចាំពីនាងណូអាឌា ជាហោរា និងហោរាឯទៀតៗ ដែលចង់បំភ័យទូលបង្គំផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីអំពើដែលលោកថូប៊ីយ៉ា និងលោកសាន់បាឡាត់បានប្រព្រឹត្ត ហើយសូមនឹកចាំពីព្យាការិនីណូអាឌា និងព្យាការីឯទៀតៗ ដែលចង់បំភ័យទូលបង្គំដែរ»។ អាល់គីតាប «ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមនឹកចាំពីអំពើដែលលោកថូប៊ីយ៉ា និងលោកសាន់បាឡាត់បានប្រព្រឹត្ត ហើយសូមនឹកចាំពីណូអាឌាជាអ្នកថ្លែងបន្ទូលនៃអុលឡោះនិងណាពីឯទៀតៗ ដែលចង់បំភ័យខ្ញុំដែរ»។ |
ឱព្រះនៃទូលបង្គំអើយ សូមទ្រង់នឹកចាំពីគេ ពីព្រោះគេបានបង្អាប់ការងារជាសង្ឃ នឹងសេចក្ដីសញ្ញានៃការងារនោះ នឹងពួកលេវីដែរ។
ឱព្រះនៃទូលបង្គំអើយ សូមទ្រង់នឹករឭក ដោយចំរើនព្រះគុណដល់ទូលបង្គំផង ដោយព្រោះគ្រប់ទាំងសេចក្ដី ដែលទូលបង្គំបានអនុគ្រោះដល់បណ្តាជននេះ។
ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីពួកជនជាតិអេដំមថា នៅថ្ងៃលំបាកនៃក្រុងយេរូសាឡិម នោះគេបានស្រែកថា ចូររំលំវា ចូររំលំវាទៅ រហូតដល់ឫសជញ្ជាំងផង
ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ ហើយគង់ឆ្ងាយឥតជួយទូលបង្គំ ឬស្តាប់សេចក្ដីដំងូរ របស់ទូលបង្គំដូច្នេះ
ឱព្រះអង្គអើយ ទ្រង់ជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកទ្រង់អស់ពីចិត្ត ព្រលឹងទូលបង្គំស្រេករកទ្រង់ រូបសាច់ទូលបង្គំរឭកចង់បានទ្រង់ នៅក្នុងស្រុករីងស្ងួត ហើយហួតហែង ដែលគ្មានទឹកសោះ
ឯហោរាម៉ារាម ជាបងស្រីរបស់អើរ៉ុន នាងក៏យកក្រាប់មកនៅដៃ ហើយបណ្តាស្ត្រីទាំងអស់គ្នាក៏ទៅតាមទាំងបន្ទរក្រាប់ ហើយលោតកញ្ឆេងកញ្ឆាត់ផង
ដូច្នេះ ឯពួកហោរាដែលទាយដោយនូវឈ្មោះអញ ឥតមានអញចាត់ប្រើឡើយ ជាអ្នកដែលថាដាវ នឹងសេចក្ដីអំណត់អត់ នឹងមិនមកក្នុងស្រុកនេះទេ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលពីពួកហោរានោះថា គេនឹងត្រូវវិនាសអស់ទៅ ដោយសារដាវ នឹងសេចក្ដីអំណត់នោះឯង
បើខ្ញុំចេញទៅឯវាល នោះមើល មានសុទ្ធតែសាកសពដែលស្លាប់ដោយដាវ ហើយបើខ្ញុំចូលទៅក្នុងទីក្រុងវិញ នោះមើល មានសុទ្ធតែមនុស្សដែលឈឺ ដោយអត់ឃ្លាន ដ្បិតពួកហោរា នឹងពួកសង្ឃ តែងតែចុះឡើងក្នុងស្រុកឥតដឹងអ្វីទេ។
លំដាប់នោះ ក្នុងឆ្នាំដដែល គឺនៅដើមរាជ្យនៃសេដេគា ស្តេចយូដា ក្នុងខែស្រាពណ៍ឆ្នាំទី៤ នោះហោរាហាណានា ជាកូនអ័ស៊ើរ ដែលនៅគីបៀន បាននិយាយនឹងខ្ញុំ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចំពោះពួកសង្ឃ នឹងបណ្តាជនថា
រួចហោរាយេរេមានិយាយទៅហោរាហាណានាថា នែ ហាណានា ចូរស្តាប់ឥឡូវចុះ ព្រះយេហូវ៉ាមិនបានចាត់ប្រើអ្នកទេ គឺអ្នកនាំឲ្យសាសន៍នេះទុកចិត្តចំពោះសេចក្ដីកំភូតវិញ
ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនឹងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន
ចូរប្រយ័តនឹងពួកគ្រូក្លែងក្លាយ ដែលគេមកឯអ្នករាល់គ្នា ដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេ ជាឆ្កែចចកដែលឆ្មក់ស៊ីវិញ
គេជាអ្នកទាស់ទទឹងនឹងសេចក្ដីពិត បែបដូចជាយ៉ានេស នឹងយ៉ាមប្រេសបានទាស់ទទឹងនឹងលោកម៉ូសេដែរ គឺជាមនុស្សមានគំនិតខូច ហើយឥតប្រយោជន៍ខាងឯសេចក្ដីជំនឿ
បើអ្នកណាឃើញបងប្អូនកំពុងតែធ្វើបាប គឺជាបាបដែលមិនមានទោសដល់ស្លាប់ទេ នោះត្រូវសូមចុះ ទ្រង់នឹងប្រទានជីវិតមកដល់អស់អ្នកធ្វើបាប ដែលមិនមែនមានទោសដល់ស្លាប់នោះជាពិត តែមានបាបម្យ៉ាងដែលមានទោសដល់ស្លាប់វិញ ឯបាបនោះខ្ញុំមិនថា ឲ្យសូមអង្វរឲ្យទេ
សត្វនោះក៏ត្រូវចាប់បាន ព្រមទាំងហោរាក្លែងក្លាយ ដែលនៅជាមួយផង ជាអ្នកដែលធ្វើទីសំគាល់នៅមុខវា ដើម្បីនឹងបញ្ឆោតពួកអ្នក ដែលទទួលទីសំគាល់របស់សត្វ នឹងពួកអ្នកដែលក្រាបថ្វាយបង្គំដល់រូបវា ហើយវាទាំង២ក៏ត្រូវបោះទាំងរស់ ទៅក្នុងបឹងភ្លើង ដែលឆេះដោយស្ពាន់ធ័រ