នេហេមា 3:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់នឹងគាត់មានម៉ាលគា ជាម្នាក់ក្នុងពួកជាងទងបានជួសជុល រហូតដល់ផ្ទះពួកនេធីនិម នឹងពួកជំនួញ ទល់មុខនឹងទ្វារមីបកាឌ ហើយដល់ផ្លូវឡើងត្រង់ជ្រុងកំផែង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់ពីគាត់ មានម៉ាលគា ជាម្នាក់ក្នុងចំណោមពួកជាងទង បានជួសជុល រហូតដល់ផ្ទះរបស់ពួកអ្នកបម្រើព្រះវិហារ និងផ្ទះរបស់ពួកអ្នកជំនួញ ទល់មុខនឹងទ្វារត្រួតពិនិត្យ ហើយរហូតដល់បន្ទប់ខាងលើ ត្រង់ជ្រុងកំផែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកម៉ាលគា ជាជាងរចនាគ្រឿងអលង្ការ បានជួសជុលរហូតដល់ម្ដុំផ្ទះរបស់ក្រុមអ្នកបម្រើព្រះវិហារ និងផ្ទះរបស់អ្នកជំនួញដែលនៅទល់មុខទ្វារមីបកាដ និងរហូតដល់បន្ទប់ខាងលើនៃមុមកំពែង។ អាល់គីតាប បន្ទាប់មក លោកម៉ាលគា ជាជាងរចនាគ្រឿងអលង្ការ បានជួសជុលរហូតដល់ម្ដុំផ្ទះរបស់ក្រុមអ្នកបម្រើម៉ាស្ជិទ និងផ្ទះរបស់អ្នកជំនួញដែលនៅទល់មុខទ្វារមីបកាដ និងរហូតដល់បន្ទប់ខាងលើនៃមុមកំពែង។ |
បន្ទាប់នឹងគាត់មានហាណានា ជាកូនសេលេមា នឹងហានូន ជាកូនទី៦របស់សាឡាប គេបានជួសជុលមួយដុំទៀត បន្ទាប់នឹងគេនោះមានមស៊ូឡាម ជាកូនបេរេគា បានជួសជុលទល់មុខនឹងបន្ទប់របស់ខ្លួន
ហើយមួយដុំនៅកណ្តាលទីជណ្តើរឡើងត្រង់ជ្រុងកំផែងនឹងទ្វារចៀម នោះគឺពួកជាងទង នឹងពួកជំនួញបានជួសជុលឡើង។
បន្ទាប់ពីនោះ មានអ៊ូស៊ាល ជាកូនហារហាយ៉ា ជាពួកជាងទងបានជួសជុល ហើយបន្ទាប់នឹងគាត់ មានហាណានា ជាម្នាក់ក្នុងពួកលាយគ្រឿងក្រអូប គាត់បានជួសជុល គេធ្វើឲ្យក្រុងយេរូសាឡិមបានមាំមួនរហូតដល់កំផែងធំ