Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 3:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 បន្ទាប់​ពី​គាត់ មាន​ម៉ាលគា ជា​ម្នាក់​ក្នុង​ចំណោម​ពួក​ជាង​ទង បាន​ជួស​ជុល រហូត​ដល់​ផ្ទះ​របស់​ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​ផ្ទះ​របស់​ពួក​អ្នក​ជំនួញ ទល់​មុខ​នឹង​ទ្វារ​ត្រួត​ពិនិត្យ ហើយ​រហូត​ដល់​បន្ទប់​ខាង​លើ ត្រង់​ជ្រុង​កំផែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 បន្ទាប់​មក លោក​ម៉ាល‌គា ជា​ជាង​រចនា​គ្រឿង​អលង្ការ បាន​ជួស‌ជុល​រហូត​ដល់​ម្ដុំ​ផ្ទះ​របស់​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​ផ្ទះ​របស់​អ្នក​ជំនួញ​ដែល​នៅ​ទល់​មុខ​ទ្វារ​មីប‌កាដ និង​រហូត​ដល់​បន្ទប់​ខាង​លើ​នៃ​មុម​កំពែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 បន្ទាប់​នឹង​គាត់មាន​ម៉ាលគា ជា​ម្នាក់​ក្នុង​ពួក​ជាង​ទង​បាន​ជួស‌ជុល រហូត​ដល់​ផ្ទះ​ពួក​នេធីនិម នឹង​ពួក​ជំនួញ ទល់​មុខ​នឹង​ទ្វារ​មីបកាឌ ហើយ​ដល់​ផ្លូវ​ឡើង​ត្រង់​ជ្រុង​កំផែង

សូមមើលជំពូក ចម្លង

អាល់គីតាប

31 បន្ទាប់​មក លោក​ម៉ាល‌គា ជា​ជាង​រចនា​គ្រឿង​អលង្ការ បាន​ជួស‌ជុល​រហូត​ដល់​ម្ដុំ​ផ្ទះ​របស់​ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ និង​ផ្ទះ​របស់​អ្នក​ជំនួញ​ដែល​នៅ​ទល់​មុខ​ទ្វារ​មីប‌កាដ និង​រហូត​ដល់​បន្ទប់​ខាង​លើ​នៃ​មុម​កំពែង។

សូមមើលជំពូក ចម្លង




នេហេមា 3:31
4 ការដាក់ឲ្យឆ្លើយតបគ្នា  

សាំម៉ា​ជា​កូន​មីកែល មីកែល​ជា​កូន​ប្អាសេ‌យ៉ា ប្អាសេយ៉ា​ជា​កូន​ម៉ាលគា


បន្ទាប់​ពី​គាត់ មាន​ហាណានា ជា​កូនរបស់​សេលេមា និង​ហានូន ជា​កូន​ទី​ប្រាំមួយ​របស់​សាឡាប បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត។ បន្ទាប់​ពី​គាត់ មាន​មស៊ូ‌ឡាម ជា​កូន​របស់​បេរេគា បាន​ជួស‌ជុល​ផ្នែក​ដែល​នៅ​ទល់​មុខ​នឹង​បន្ទប់​របស់​គាត់។


មួយ​ផ្នែក​នៅ​ចន្លោះបន្ទប់​ខាង​លើ​ត្រង់​ជ្រុង​កំផែង និង​ទ្វារ​ចៀម ពួក​ជាង​ទង និង​ពួកអ្នក​ជំនួញ​បាន​ជួស‌ជុល។


នៅ​ជាប់​នឹងអ្នក​ទាំង​នោះ មាន​អ៊ូស៊ាល ជា​កូនរបស់​ហារ‌ហាយ៉ា ជា​ពួក​ជាង​ទង បាន​ជួស‌ជុល ហើយ​នៅ​ជាប់​នឹង​គាត់ មាន​ហាណានា ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​លាយ​គ្រឿង​ក្រអូប បាន​ជួស‌ជុល ពួក‌គេ​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​មាំ‌មួន​ឡើង​វិញ រហូត​ដល់​កំផែង​ធំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម