ដូច្នេះ គេក៏ចៀសបើកផ្លូវឲ្យព្រះនាងយាងចេញ ហើយព្រះនាងយាងចេញទៅតាមផ្លូវសេះ ដែលចូលទៅឯដំណាក់ស្តេច រួចគេធ្វើគុតនៅទីនោះទៅ។
នេហេមា 3:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯខាងលើទ្វារសេះ នោះពួកសង្ឃបានជួសជុលទល់មុខនឹងផ្ទះគេរៀងខ្លួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯខាងលើទ្វារសេះ ពួកសង្ឃបានជួសជុលនៅខាងមុខផ្ទះរបស់គេរៀងខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅខាងលើទ្វារសេះ ពួកបូជាចារ្យជួលជុលផ្នែកដែលនៅខាងមុខផ្ទះរបស់គេរៀងៗខ្លួន។ អាល់គីតាប នៅខាងលើទ្វារសេះ ពួកអ៊ីមុាំជួលជុលផ្នែកដែលនៅខាងមុខផ្ទះរបស់គេរៀងៗខ្លួន។ |
ដូច្នេះ គេក៏ចៀសបើកផ្លូវឲ្យព្រះនាងយាងចេញ ហើយព្រះនាងយាងចេញទៅតាមផ្លូវសេះ ដែលចូលទៅឯដំណាក់ស្តេច រួចគេធ្វើគុតនៅទីនោះទៅ។
ដូច្នេះ គេក៏ចៀសផ្លូវឲ្យព្រះនាងចេញទៅ ហើយព្រះនាងយាងចេញទៅតាមទ្វារ ដែលសេះចូលទៅឯដំណាក់ស្តេច រួចគេធ្វើគុតនៅទីនោះ។
បន្ទាប់ពីគាត់មាន យេដាយ៉ា ជាកូនហារូម៉ាប គាត់ជួសជុលប្រទល់មុខនឹងផ្ទះគាត់ ហើយបន្ទាប់នឹងគាត់ នោះមានហាធូស ជាកូនហាសាបនា បានជួសជុល
បន្ទាប់នឹងគេ មានបេនយ៉ាមីន នឹងហាស៊ូបបានជួសជុល ទល់មុខនឹងផ្ទះខ្លួន ហើយបន្ទាប់នឹងគេ នោះមានអ័សារា កូនម្អាសេយ៉ា ដែលជាកូនអ័ណានាបានជួសជុលក្បែរផ្ទះខ្លួន
បន្ទាប់នឹងគេ នោះមានសាដុក ជាកូនអ៊ីមមើរ បានជួសជុល ទល់មុខនឹងផ្ទះខ្លួន ហើយបន្ទាប់នឹងគាត់មានសេម៉ាយ៉ា កូនសេកានា ជាអ្នកឆ្មាំទ្វារទិសខាងកើត បានជួសជុល
ឯច្រកភ្នំទាំងមូលនៃសាកសព ហើយនឹងផែះ ព្រមទាំងចំការទាំងប៉ុន្មានរហូតដល់ជ្រោះកេដ្រុន នឹងដល់ជ្រុងកំផែងទ្វារសេះ ដែលបើកទៅទិសខាងកើត នោះនឹងបានជាទីបរិសុទ្ធដល់ព្រះយេហូវ៉ាទាំងអស់ នឹងមិនត្រូវដករំលើង ឬរំលំបំផ្លាញទៀតឡើយ នៅជាដរាបតទៅ។