Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 31:40 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 ឯ​ច្រក​ភ្នំ​ទាំង​មូល​នៃ​សាក‌សព ហើយ​នឹង​ផែះ ព្រម​ទាំង​ចំការ​ទាំង​ប៉ុន្មាន​រហូត​ដល់​ជ្រោះ​កេដ្រុន នឹង​ដល់​ជ្រុង​កំផែង​ទ្វារ​សេះ ដែល​បើក​ទៅ​ទិស​ខាង​កើត នោះ​នឹង​បាន​ជា​ទី​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ទាំង​អស់ នឹង​មិន​ត្រូវ​ដក​រំលើង ឬ​រំលំ​បំផ្លាញ​ទៀត​ឡើយ នៅ​ជា​ដរាប​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 ឯ​ច្រក​ភ្នំ​ទាំង​មូល​នៃ​សាក‌សព និង​ផេះ ព្រម​ទាំង​ចម្ការ​ទាំង​ប៉ុន្មាន​រហូត​ដល់​ជ្រោះ​កេដ្រុន និង​ដល់​ជ្រុង​កំផែង​ទ្វារ​សេះ ដែល​បើក​ទៅ​ទិស​ខាង​កើត នោះ​នឹង​បាន​ជា​ទី​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ទាំង​អស់ មិន​ត្រូវ​ដក​រំលើង ឬ​រំលំ​បំផ្លាញ​ទៀត​ឡើយ នៅ​ជា​ដរាប​តទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 ជ្រលង​ភ្នំ​សាក‌សព និង​ផេះ ទាំង​មូល ហើយ​ចន្លោះ​ទាំង​ប៉ុន្មាន​ដែល​លាត​សន្ធឹង​រហូត​ដល់​ជ្រោះ​កេដ្រូន និង​ជ្រុង​ទ្វារ​សេះ ដែល​នៅ​ខាង​កើត ត្រូវ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់។ កន្លែង​ទាំង​នោះ នឹង​មិន​ត្រូវ​គាស់ ឬ​កម្ទេច​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

40 ជ្រលង​ភ្នំ​សាក‌សព និង​ផេះ​ទាំង​មូល ហើយ​ចន្លោះ​ទាំង​ប៉ុន្មាន​ដែល​លាត​សន្ធឹង​រហូត​ដល់​ជ្រោះ​កេដ្រូន និង​ជ្រុង​ទ្វារ​សេះ ដែល​នៅ​ខាង​កើត ត្រូវ​ញែក​ជូនអុលឡោះ‌តាអាឡា។ កន្លែង​ទាំង​នោះ នឹង​មិន​ត្រូវ​គាស់ ឬ​កំទេច​ឡើយ។

សូមមើលជំពូក ចម្លង




យេរេមា 31:40
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​ទាំង​ប៉ុន្មាន​នៅ​ស្រុក​នោះ គេ​នាំ​គ្នា​យំ​ដោយ​សំឡេង​ជា​ខ្លាំង ហើយ​បណ្តាជន​ទាំង‌ឡាយ​ក៏​ឆ្លង​ទៅ ឯ​ស្តេច ទ្រង់​យាង​ឆ្លង​ជ្រោះ​កេដ្រុន​ដែរ គ្រប់​គ្នា​ឆ្លង​ទៅ​តាម​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ទី​រហោ‌ស្ថាន។


ដូច្នេះ គេ​ក៏​ចៀស​បើក​ផ្លូវ​ឲ្យ​ព្រះ‌នាង​យាង​ចេញ ហើយ​ព្រះ‌នាង​យាង​ចេញ​ទៅ​តាម​ផ្លូវ​សេះ ដែល​ចូល​ទៅ​ឯ​ដំណាក់​ស្តេច រួច​គេ​ធ្វើ​គុត​នៅ​ទី​នោះ​ទៅ។


ឯ​អាសនា​ដែល​ពួក​ស្តេច​យូដា​បាន​ធ្វើ នៅ​លើ​ដំបូល​បន្ទប់​ខាង​លើ​របស់​អ័ហាស នឹង​អាសនា​ដែល​ម៉ាន៉ាសេ បាន​ធ្វើ​នៅ​ក្នុង​ទីលាន​ទាំង​២​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ស្តេច​ក៏​បំបែក​បំបាក់​យក​ចេញ​ពី​នោះ បោះ​ចោល​ផង់​កំទេច​ទៅ​ក្នុង​ជ្រោះ​កេដ្រុន​ទៅ


ទ្រង់​ក៏​យក​រូប​ព្រះ​ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ទៅ​ដល់​ជ្រោះ​កេដ្រុន ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម ដុត​នៅ​ទី​នោះ រួច​វាយ​កំទេច​ជា​ផង់​ធូលី ហើយ​បាច​ទៅ​លើ​ផ្នូរ​របស់​ពួក​អ្នក​ស្រុក


ដូច្នេះ គេ​ក៏​ចៀស​ផ្លូវ​ឲ្យ​ព្រះ‌នាង​ចេញ​ទៅ ហើយ​ព្រះ‌នាង​យាង​ចេញ​ទៅ​តាម​ទ្វារ ដែល​សេះ​ចូល​ទៅ​ឯ​ដំណាក់​ស្តេច រួច​គេ​ធ្វើ​គុត​នៅ​ទី​នោះ។


ឯ​ខាង​លើ​ទ្វារ​សេះ នោះ​ពួក​សង្ឃ​បាន​ជួស‌ជុល​ទល់​មុខ​នឹង​ផ្ទះ​គេ​រៀង​ខ្លួន


៙ ឱ​ព្រះ‌អង្គ​អើយ នៅ​កណ្តាល​ព្រះ‌វិហារ​នៃ​ទ្រង់ នោះ​យើង​ខ្ញុំ​បាន​នឹក​រំពឹង​ពី​សេចក្ដី​សប្បុរស​របស់​ទ្រង់


ព្រះ‌អម្ចាស់​នៃ​ឯង គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​កាន់​ក្តី​ជំនួស​រាស្ត្រ​ទ្រង់ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​បាន​ដក​យក​ពែង​ដែល​នាំ​ឲ្យ​ទ្រេត‌ទ្រោត គឺ​ជា​កាក​នៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​អញ ចេញ​ពី​ដៃ​ឯង​ហើយ ឯង​នឹង​មិន​ត្រូវ​ផឹក​ទៀត​ឡើយ


មើល នៅ​ថ្ងៃ​នេះ អញ​តាំង​ឯង​លើ​អស់​ទាំង​សាសន៍ នឹង​លើ​នគរ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​បាន​ដក​រំលើង រុះ​ទំលាក់ ហើយ​បំផ្លាញ​រំលំ​ចុះ ព្រម​ទាំង​សង់​ឡើង​វិញ ហើយ​ដាំ​ទៀត​ផង។


នៅ​វេលា​ណា​ដែល​អញ​និយាយ​ពី​ដំណើរ​សាសន៍​ណា ឬ​នគរ​ណា​ថា នឹង​ដក​រំលើង​គេ ព្រម​ទាំង​រំលំ ហើយ​បំផ្លាញ​ផង


ដោយ​ហេតុ​នោះ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​ទី​ក្រុង​ដែល​ឯង​ថា បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន​ដោយ‌សារ​ដាវ អំណត់‌អត់ ហើយ​នឹង​អាសន្ន‌រោគ​នេះ​ថា


គេ​នឹង​រាយ​ឆ្អឹង​ទាំង​នោះ នៅ​ចំពោះ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ នឹង​អស់​ពួក​បរិវារ​នៅ​លើ​មេឃ ជា​របស់​ដែល​គេ​បាន​ស្រឡាញ់ គោរព​ប្រតិ‌បត្តិ ប្រព្រឹត្ត​តាម ស្វែង​រក ហើយ​ថ្វាយ‌បង្គំ​ផង នឹង​គ្មាន​អ្នក​ណា​ប្រមូល ឬ​កប់​ឆ្អឹង​ទាំង​នោះ​ឡើយ គឺ​នឹង​បាន​សំរាប់​ជា​ជី​នៅ​ដី​វិញ


ទ្រង់​ឲ្យ​ខ្ញុំ​ដើរ​ក្បែរ​ឆ្អឹង​ទាំង​នោះ​នៅ​ព័ទ្ធ​ជុំវិញ ខ្ញុំ​ក៏​ឃើញ​ថា នៅ​វាល​ច្រក​នោះ មាន​ឆ្អឹង​យ៉ាង​សន្ធឹក ហើយ​ថា ស្ងួត‌ហែង​ណាស់​ផង


គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​យ៉ាកុប ជា​អ្នក​បំរើ​អញ ជា​ស្រុក​ដែល​ពួក​ឰយុកោ​របស់​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ដែរ នោះ​ទាំង​ខ្លួន​គេ នឹង​កូន​ចៅ​របស់​គេ នឹង​នៅ​ជាប់​ក្នុង​ស្រុក​នោះ​ជា​ដរាប​ត​ទៅ ហើយ​ដាវីឌ​ជា​អ្នក​បំរើ​អញ នឹង​ធ្វើ​ជា​ចៅហ្វាយ​លើ​គេ ជា​រៀង‌រាប​ដរាប​ត​ទៅ


អញ​ក៏​នឹង​មិន​គេច​មុខ​ពី​គេ​ទៀត​ដែរ ដ្បិត​អញ​បាន​ចាក់​វិញ្ញាណ​អញ​ទៅ​លើ​ពួក​វង្ស​អ៊ីស្រាអែល​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


ឯ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​នោះ ត្រូវ​ជា​១​ម៉ឺន​៨​ពាន់​ខ្នាត ហើយ​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ទី​ក្រុង​នោះ​ត្រូវ​មាន​ឈ្មោះ​ថា «ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ទី​នេះ»។:៚


យ៉ាង​នោះ ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​គង់​នៅ​ស៊ីយ៉ូន ជា​ភ្នំ​បរិសុទ្ធ​របស់​អញ គ្រា​នោះ ក្រុង​យេរូ‌សាឡិម​នឹង​បាន​បរិសុទ្ធ ឥត​មាន​អ្នក​ដទៃ​ណា​ដើរ​កាត់​ទៀត​ឡើយ។


ក៏​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ ហើយ​នឹង​គ្មាន​សេចក្ដី​បណ្តាសា​ទៀត គឺ​ក្រុង​យេរូ‌សាឡិមនឹង​នៅ​ដោយ​សុខ‌សាន្ត​វិញ។


នៅ​ថ្ងៃ​នោះ នឹង​មាន​សេចក្ដី​ចារឹក​ទុក នៅ​នា​ចង្ក្រង់​សេះ​ថា«បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា» ហើយ​ថ្លាង​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​ដូច​ជា​ចាន​ដែល​នៅ​មុខ​អាសនា​ដែរ


កាល​ព្រះ‌យេស៊ូវ​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​យាង​ទៅ​ខាង​នាយ​ជ្រោះ​កេដ្រុន បាន​នាំ​ទាំង​ពួក​សិស្ស​ទៅ​ផង ហើយ​ទ្រង់ នឹង​ពួក​សិស្ស​ក៏​ចូល​ទៅ​ក្នុង​ច្បារ​១​ដែល​នៅ​ទី​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម