រីឯដំណើរឯទៀតពីហេសេគា នឹងពីអំណាចទ្រង់ទាំងប៉ុន្មាន ហើយដែលទ្រង់បានធ្វើស្រះទឹក នឹងប្រឡាយបង្ហូរទឹកចូលមកក្នុងទីក្រុងជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
នេហេមា 3:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់នឹងគាត់មាននេហេមា កូនអាសប៊ូក ជានាយដំរួតឃុំបេត-ស៊ើរមួយចំហៀង គេបានជួសជុលរហូតដល់ទល់មុខនឹងផ្នូរដាវីឌ ហើយដល់ស្រះដែលគេបានជីក នឹងដល់ផ្ទះពួកមនុស្សខ្លាំងពូកែ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់ពីគាត់ មាននេហេមា ជាកូនរបស់អាសប៊ូក និងជាមេដឹកនាំលើសង្កាត់បេត-ស៊ើរមួយចំហៀង បានជួសជុលរហូតដល់ចំណុចមួយទល់មុខផ្នូរព្រះបាទដាវីឌ ហើយដល់ស្រះដែលគេបានជីក និងដល់ផ្ទះរបស់ពួកខ្លាំងពូកែ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់ពីគាត់ មានលោកនេហេមា ជាកូនរបស់លោកអាសប៊ូក និងជាចៅសង្កាត់បេត-ស៊ើរ មួយចំហៀង គាត់ជួសជុលរហូតដល់ខាងមុខផ្នូររបស់ព្រះបាទដាវីឌ និងរហូតដល់ស្រះ ព្រមទាំងបន្ទាយរបស់ពួកវីរជន។ អាល់គីតាប បន្ទាប់ពីគាត់ មានលោកនេហេមា ជាកូនរបស់លោកអាសប៊ូក និងជាចៅសង្កាត់បេត-ស៊ើរ មួយចំហៀង គាត់ជួសជុលរហូតដល់ខាងមុខផ្នូររបស់ស្តេចទត និងរហូតដល់ស្រះ ព្រមទាំងបន្ទាយរបស់ពួកវីរជន។ |
រីឯដំណើរឯទៀតពីហេសេគា នឹងពីអំណាចទ្រង់ទាំងប៉ុន្មាន ហើយដែលទ្រង់បានធ្វើស្រះទឹក នឹងប្រឡាយបង្ហូរទឹកចូលមកក្នុងទីក្រុងជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
គេបញ្ចុះសព នៅក្នុងផ្នូររបស់ទ្រង់ ដែលបានដាប់ទុកសំរាប់ទ្រង់នៅក្នុងក្រុងដាវីឌ ក៏ដំកល់សពនៅទីដែលបានអប់ ហើយមានពេញដោយគ្រឿងក្រអូបផ្សេងៗ ដែលពួកផ្សំគ្រឿងក្រអូបបានធ្វើ តាមវិជ្ជារបស់គេ ហើយគេថ្វាយព្រះភ្លើងដល់ទ្រង់ ជាការយ៉ាងធំ។
រួចខ្ញុំក៏ហួសទៅដល់ទ្វារក្បាលទឹក នឹងស្រះហ្លួង តែគ្មានផ្លូវឲ្យសត្វដែលខ្ញុំជិះដើរទៅបានទេ
បន្ទាប់ពីនោះ សាលូម ជាកូនរបស់ហាឡូហេស ជានាយដំរួតលើស្រុកយេរូសាឡិម១ចំហៀង គឺគាត់នឹងពួកកូនស្រីរបស់គាត់បានជួសជុល។
ឯទ្វារសំរាមនោះ គឺម៉ាលគា កូនរេកាប ជានាយដំរួតឃុំបេត-ហាកេរែមបានជួសជុល គាត់បានសង់ទ្វារនោះ ហើយដាក់ផ្ទាំងសន្លឹកទ្វារ ព្រមទាំងគន្លឹះ នឹងរនុកឡើង។
បន្ទាប់នឹងគាត់មានពួកលេវី គឺរេហ៊ូម ជាកូនរបស់បានីបានជួសជុល ហើយបន្ទាប់មកទៀត មានហាសាបយ៉ា ជានាយដំរួតលើឃុំកៃឡាមួយចំហៀងបានជួសជុល ជំនួសពួកអ្នកស្រុកគាត់
បន្ទាប់នឹងគេ មានរេផាយ៉ា ជាកូនហ៊ើរ ដែលជានាយដំរួតលើស្រុកយេរូសាឡិម១ចំហៀង គាត់បានជួសជុល
នុ៎ះន៍ គឺជាព្រះវសែងរបស់សាឡូម៉ូន មានមនុស្សស្ទាត់ជំនួញក្នុងពួកខ្លាំងពូកែនៃសាសន៍ អ៊ីស្រាអែល៦០នាក់ហែហមទ្រង់
ឯងរាល់គ្នាបានជីកស្រះទឹក នៅកណ្តាលកំផែងទាំង២ សំរាប់ទឹករបស់ស្រះចាស់ ប៉ុន្តែឯងមិនបានពឹងពាក់ដល់ព្រះដែលទ្រង់ធ្វើការទាំងនេះ ឬផ្អែកដល់ទ្រង់ដែលបានសំរេចការនេះជាយូរមកហើយនោះទេ។
ឯងរាល់គ្នាបានឃើញកន្លែងរំលំរំលាយនៅក្រុងដាវីឌ ថាមានច្រើនណាស់ ឯងរាល់គ្នាបានប្រមូលទឹកនៃស្រះខាងក្រោមទុក
ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅអេសាយថា ចូរឯង នឹងស្អា-យ៉ាស៊ូប ជាកូនឯង ចេញទៅជួបនឹងអេហាសត្រង់ចុងប្រឡាយបង្ហូរទឹកមកដល់ស្រះខាងលើ តាមផ្លូវទៅឯទីវាលជាងប្រមោក
ឱបងប្អូនរាល់គ្នាអើយ ខ្ញុំមានច្បាប់នឹងថ្លែងប្រាប់ដល់អ្នករាល់គ្នាយ៉ាងច្បាស់ ពីហ្លួងដាវីឌ ជាឰយុកោថា លោកបានទាំងសុគត ហើយគេបានបញ្ចុះសពលោកដែរ ផ្នូរលោកក៏នៅជាមួយនឹងយើងរាល់គ្នា ដរាបដល់សព្វថ្ងៃនេះ