Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 3:16 - អាល់គីតាប

16 បន្ទាប់​ពី​គាត់ មាន​លោក​នេហេមា ជា​កូន​របស់​លោក​អាស‌ប៊ូក និង​ជា​ចៅ​សង្កាត់​បេត-‌ស៊ើរ មួយ​ចំហៀង គាត់​ជួស‌ជុល​រហូត​ដល់​ខាង​មុខ​ផ្នូរ​របស់​ស្តេច​ទត និង​រហូត​ដល់​ស្រះ ព្រម​ទាំង​បន្ទាយ​របស់​ពួក​វីរ‌ជន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 បន្ទាប់​ពី​គាត់ មាន​នេហេមា ជា​កូន​របស់​អាសប៊ូក និង​ជា​មេ​ដឹក​នាំ​លើ​សង្កាត់​បេត-ស៊ើរ​មួយ​ចំហៀង បាន​ជួស‌ជុល​រហូត​ដល់​ចំណុច​មួយ​ទល់​មុខ​ផ្នូរ​ព្រះ​បាទ​ដាវីឌ ហើយ​ដល់​ស្រះ​ដែល​គេ​បាន​ជីក និង​ដល់​ផ្ទះ​របស់ពួក​ខ្លាំង​ពូកែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 បន្ទាប់​ពី​គាត់ មាន​លោក​នេហេមា ជា​កូន​របស់​លោក​អាស‌ប៊ូក និង​ជា​ចៅ​សង្កាត់​បេត-‌ស៊ើរ មួយ​ចំហៀង គាត់​ជួស‌ជុល​រហូត​ដល់​ខាង​មុខ​ផ្នូរ​របស់​ព្រះ‌បាទ​ដាវីឌ និង​រហូត​ដល់​ស្រះ ព្រម​ទាំង​បន្ទាយ​របស់​ពួក​វីរ‌ជន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 បន្ទាប់​នឹង​គាត់​មាន​នេហេមា កូន​អាសប៊ូក ជា​នាយ​ដំរួត​ឃុំ​បេត-ស៊ើរ​មួយ​ចំហៀង គេ​បាន​ជួស‌ជុល​រហូត​ដល់​ទល់​មុខ​នឹង​ផ្នូរ​ដាវីឌ ហើយ​ដល់​ស្រះ​ដែល​គេ​បាន​ជីក នឹង​ដល់​ផ្ទះ​ពួក​មនុស្ស​ខ្លាំង​ពូកែ

សូមមើលជំពូក ចម្លង




នេហេមា 3:16
18 ការដាក់ឲ្យឆ្លើយតបគ្នា  

កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​ហេ‌សេគា និង​វីរភាព​ដ៏​អង់‌អាច​ទាំង​ប៉ុន្មាន ហើយ​ការ​ជីក​ស្រះ និង​ប្រឡាយ ដើម្បី​បង្ហូរ​ទឹក​ចូល​ក្នុង​ក្រុង​យេរូ‌សាឡឹម សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។


សាម៉ាយ​ជា​ឪពុក​របស់​ម៉ាអូន ម៉ាអូន​ជា​ឪពុក​របស់​បេត‌ស៊ើរ។


បេត-ស៊ើរ សូគរ អាឌូ‌ឡាំ


គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​មួយ ដែល​គាត់​បាន​ឲ្យ​គេ​ជីក​នៅ​បុរី​ស្តេច​ទត។ គេ​តម្កល់​សព​របស់​ស្តេច​លើ​គ្រែ​មួយ ដោយ​មាន​អប់​គ្រឿង​ក្រអូប​ដែល​រៀប‌ចំ​ឡើង តាម​ក្បួន​តម្រា​របស់​អ្នក​អប់​សព ហើយ​គេ​ក៏​បាន​ដុត​គ្រឿង​ក្រអូប​យ៉ាង​ច្រើន ដើម្បី​ទុក​ជា​គារវ‌កិច្ច​ចំពោះ​ស្តេច។


ខ្ញុំ​បាន​ទៅ​ជិត​ទ្វារ​ប្រភព​ទឹក និង​ស្រះ​ស្តេច ប៉ុន្តែ គ្មាន​ច្រក​អាច​ឲ្យ​សត្វ​ដែល​ខ្ញុំ​ជិះ​នោះ ដើរ​ទៅ​មុខ​ទៀត​បាន​ឡើយ។


នៅ​ក្បែរ​ពួក​គេ​មាន​លោក​សាលូម ជា​កូន​របស់​លោក​ហាឡូ‌ហេស និង​ជា​អភិបាល​ក្រុង​យេរូ‌សាឡឹម​មួយ​ចំហៀង​ទៀត ធ្វើ​ការ​ជា​មួយ​កូន​ស្រីៗ​របស់​គាត់។


លោក​ម៉ាល់គា​ជា​កូន​របស់​លោក​រេកាប និង​ជា​ចៅហ្វាយ​ស្រុក​បេតហា‌កេរែម ជា​អ្នក​ជួស‌ជុល​ទ្វារ​សំរាម។ គាត់​បាន​សង់​ខ្លោង​ទ្វារ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។


បន្ទាប់​មក មាន​ក្រុម​លេវី​ធ្វើ​ការ​នៅ​ក្បែរ​គាត់ គឺ​មាន​លោក​រេហ៊ូម​ជា​កូន​របស់​លោក​បានី និង​លោក​ហាសាប‌យ៉ា ជា​ចៅ​សង្កាត់​កៃឡា​មួយ​ចំហៀង ដែល​ធ្វើ​ការ​ក្នុង​នាម​សង្កាត់​របស់​គាត់។


លោក​រេផា‌យ៉ា​ធ្វើ​ការ​នៅ​ក្បែរ​ពួក​គេ គាត់​ត្រូវ​ជា​កូន​របស់​លោក​ហ៊ើរ និង​ជា​អភិបាល​ក្រុង​យេរូ‌សាឡឹម​មួយ​ចំហៀង។


ខ្ញុំ​បាន​ជីក​ស្រះ​យក​ទឹក​ស្រោច​ស្រព​ព្រៃ ដែល​មាន​កូន​ឈើ​ដុះ​ដេរ‌ដាស។


នេះ​ជា​គ្រែ​ស្នែង​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ដែល​ហែ‌ហម​ដោយ​ទាហាន​ដ៏​អង់‌អាច ចំនួន​ហុក‌សិប​នាក់ គឺ​ជា​ទាហាន​ដ៏​អង់‌អាច​ជាង​គេ នៃ​កង‌ទ័ព​អ៊ីស្រ‌អែល។


អ្នក​រាល់​គ្នា​ជីក​អាង​ទឹក នៅ​ចន្លោះ​កំពែង​ទាំង​ពីរ ដើម្បី​បង្ហូរ​ទឹក​ពី​ស្រះ​ចាស់​មក។ ប៉ុន្តែ អ្នក​រាល់​គ្នា​ពុំ​បាន​នឹក​ដល់​អុលឡោះ ដែល​បាន​ធ្វើ​ការ​អស់​ទាំង​នេះ​ទេ អ្នក​រាល់​គ្នា​ពុំ​ចាប់​អារម្មណ៍​នឹង​ទ្រង់ ដែល​រៀបចំ​គម្រោង‌ការ​នេះ តាំង​ពី​យូរ​ណាស់​មក​ហើយ។


អ្នក​រាល់​គ្នា​បាន​ឃើញ​កំពែង​ក្រុង របស់​ស្តេច​ទត បាក់​បែក​ជា​ច្រើន​កន្លែង អ្នក​រាល់​គ្នា​បាន​ប្រមូល​ទឹក​ទុក​បង្ការ នៅ​ក្នុង​ស្រះ​ប៉ែក​ខាង​ក្រោម។


ពេល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​អេសាយ​ថា៖ «ចូរ​នាំ​ស្អា-‌យ៉ាស៊ូប ជា​កូន​ប្រុស​របស់​អ្នក​ទៅ​ជួប​ស្ដេច​អេហាស នៅ​ក្បែរ​ស្រះ​ផ្នែក​ខាង​លើ ត្រង់​ក្បាល​ប្រឡាយ តាម​ផ្លូវ​ទៅ​ចម្ការ​របស់​អ្នក​ជ្រលក់​ល័ក្ខ។


«បង​ប្អូន​អើយ! ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​ឲ្យ​បាន​ច្បាស់​អំពី​ទត ជា​បុព្វ‌បុរស​របស់​យើង​នោះ​ថា គាត់​បាន​ស្លាប់​ផុត​ទៅ​ហើយ គេ​បាន​បញ្ចុះ​សព​របស់​គាត់ រីឯ​ផ្នូរ​របស់​គាត់​ក៏​ស្ថិត​នៅ​ជា​មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​ដែរ។


បន្ទាប់​មក មាន: ហាល់‌ហ៊ូល បេតសើរ កេដោរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម